ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក ​​ប្រព័ន្ធ​លូ​ស្ថាបនា​ កាត់​ផ្លូវ​​ស្លាប់​នៅ​កន្លែង​កើតហេតុ​

2/11/2014 0 Comments A+ a-

ខេត្ដបន្ទាយមានជ័យ​ ៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់​ក្នុង​ល្បឿន​លឿន​ជ្រុល​ ទៅ​បុក​ប្រព័ន្ធ​លូ​ដែល​ស្ថាបនា​កាត់​ផ្លូវ​ បណ្ដាល​ឱ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ កាលពី​វេលា​ម៉ោង​២​យប់​ ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​ នៅ​តាម​បណ្ដោយ​ផ្លូវ​ លំ​លេខ​៥៦​ ឋិត​ភូមិ​ម្កាក់​ ឃុំ​ម្កាក់​ ក្រុង​ សិរី​សោភ័ណ​ខេត្ដបន្ទាយមានជ័យ​។​
​លោក​ សំ​ សា​រ៉េ​ត​ អធិការ​ង​ទទួល​ បន្ទុក​ផែន​ចរាចរណ៍​ប្រាប់​ថា​ ជន​រង​ គ្រោះ​មានឈ្មោះ​ ផុស​ ចាន់​ធឿ​ន​ ភេទ​ ប្រុស​អាយុ​២៤​ឆ្នាំ​ ជា​អ្នក​បើក​អេ​ស្កា​ កាយ​ដី​មាន​ទីលំនៅ​ភូមិ​អង្គ​ស្វាយ​ ស្រុក​ ព្រៃកប្បាស​ខេត្ដតាកែវ​។​
​លោក​បន្ដ​ថាបើ​ពិនិត្យ​នៅ​ក​ន្លែ​កើត​ ហេតុ​ទៅ​លើ​សព​និង​ម៉ូតូ​ ដែល​ក្រុម​ កម្មករ​និយាយ​ប្រាប់​នា​ព្រឹក​ ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ បុរស​រង​គ្រោះ​នោះ​ បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​ពណ៌​ ក្រហម​អត់​ ស្លាក​ស៊េរី​ឆ្នាំ​២០០២​ ក្នុង​ល្បឿន​លឿន​ ទិ​ដៅ​ពី​ត្បូង​ទៅ​ជើង​។​ លុះ​មក​ដល់​កន្លែង​ កើតហេតុ​ជន​រង​គ្រោះ​ជាន់​ហ្វ្រាំង​មិន​ ទាន់​ក៏​ជ្រុល​ទៅ​បុក​ប្រព័ន្ធ​លូ​ដែល​ស្ថា​ប​នា​កាត់​ផ្លូវ​ ហើយ​បាន​ផ្លោង​មនុស្ស​ធ្លាក់​ ក្នុង​ប្រព័ន្ធ​ប្រលាយ​ឈ្លក់ទឹក​ស្លាប់​នៅ​ កន្លែង​កើតហេតុ​ដោយ​មិន​មាន​អ្នក​ណា​ជួយ​សង្គ្រោះ​ទាន់​។​
​លោក​បញ្ជាក់​ថា​ សព​មិនដឹង​ថា​ ស្រវឹង​ឬ​មកពីណា​ឡើយ​ដោយ​គ្រាន់តែ​ដឹង​ថា​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ ជើង​សព​រង​គ្រោះ​មាន​សភាព​រឹង​ទៅ​ហើយពី​ព្រោះ​ពេល​ព្រឹក​ទើប​ទទួល​បាន​ ព័ត៌មាន​ពី​កម្មករ​ធ្វើ​លូ​រីឯ​សព​រង​គ្រោះ​ក្រោយ​ពី​ពិនិត្យ​សមត្ថកិច្ច​ បាន​ប្រគល់​ឱ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
ប្រភពពី នគរវត្ត