ឃាត់ខ្លួន យុវជនម្នាក់ ក្រោយវាយ មិត្តស្រីរបួសធ្ងន់

2/11/2014 0 Comments A+ a-

ខេត្តបន្ទាយមានជ័យ ៖យុវជនម្នាក់ ត្រូវកម្លាំង អ ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនញាត់ទ្រុង ទាំងយប់ ក្រោយពីធ្វើ សកម្មភាព វាយដំប្រើអំពើ ហឹង្សាលើ មិត្តស្រី របស់ខ្លួន របួសធ្ងន់ កាលពីវេលាម៉ោង១០និង២៥នាទី យប់ថ្ងៃ ទី១០ ខែកុម្ភះ ឆ្នាំ២០១៤ ក្នុងបន្ទប់ជួលម្តុំមាត់អូរព្រំដែន ខាងលិចកាស៊ីណូផ្កាយ៥ ក្នុងភូមិក្បាលស្ពាន សង្កាត់ /ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែត លោក ហម ម៉ុតបានឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៤ នេះថា ជន សង្ស័យមានឈ្មោះ ដុស សារ៉ាត់ ហៅ យ៉េត ភេទប្រុស អាយុ២៧ឆ្នាំ ជនរងគ្រោះឈ្មោះ អ៊ុំ សៀវឡេង ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងបន្ទប់ជួលខាងលើ ជា បុគ្គលិកកាស៊ីណូ ពួកគេទាំង0២នាក់ គឺជាសង្សារនឹងគ្នា ។
លោក ហម ម៉ុត បានបន្តថា យោងតាមការរៀបរាប់ របស់នារីរងគ្រោះ មុនកើតហេតុ រវាងនាងនិងឈ្មោះ ដុស សារ៉ាត់ មានទំនាស់ពាក្យសម្តីគ្នា នៅបន្ទប់ជួល មិត្តប្រុសរបស់នាង ចោទនាងថា មានសប្រុស មានឈ្មោល ព្រោះខឹងនាងនិយាយទូរសព្ទ័ ជាមួយអ្នកស្គាល់គ្នាយូរ ៗពេក ដោយភ្លើងប្រចណ្ឌ័ ពួកនាងក៏មានទំនាស់គ្នា ស្ទើមិនលួសថ្ងៃ ហើយកាលពីយប់មិត្ត ប្រុសរបស់នាង បានវាយដំធ្វើបាបនាង រួចអូសទៅទំលាក់ ជ្រមុជចូល ទឹកអូរព្រំដែន បណ្តាល ឲ្យនាងរងរបួសធ្ងន់ធ្ងរ ភ្លាមៗនោះនាងបានស្រែក ឲ្យគេជួយទើប កម្លាំង អ ហ ចុះឃាត់ ខ្លួនយកមកសួរនាំតែម្តង ។ ក្រោយសួរនាំ ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday

Read more: http://www.cambodiapage.info/?p=15181#ixzz2t0WYsRo1ខេត្តបន្ទាយមានជ័យ ៖យុវជនម្នាក់ ត្រូវកម្លាំង អ ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនញាត់ទ្រុង ទាំងយប់ ក្រោយពីធ្វើ សកម្មភាព វាយដំប្រើអំពើ ហឹង្សាលើ មិត្តស្រី របស់ខ្លួន របួសធ្ងន់ កាលពីវេលាម៉ោង១០និង២៥នាទី យប់ថ្ងៃ ទី១០ ខែកុម្ភះ ឆ្នាំ២០១៤ ក្នុងបន្ទប់ជួលម្តុំមាត់អូរព្រំដែន ខាងលិចកាស៊ីណូផ្កាយ៥ ក្នុងភូមិក្បាលស្ពាន សង្កាត់ /ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែត លោក ហម ម៉ុតបានឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៤ នេះថា ជន សង្ស័យមានឈ្មោះ ដុស សារ៉ាត់ ហៅ យ៉េត ភេទប្រុស អាយុ២៧ឆ្នាំ ជនរងគ្រោះឈ្មោះ អ៊ុំ សៀវឡេង ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងបន្ទប់ជួលខាងលើ ជា បុគ្គលិកកាស៊ីណូ ពួកគេទាំង0២នាក់ គឺជាសង្សារនឹងគ្នា ។