នាងសុំបែកផ្លូវគ្នា លោកឧត្តមសេនីយ៍យោធា ម្នាក់ទូរស័ព្ទគំរាមសម្លាប់
ភ្នំពេញ: ស្ត្រីម្នាក់
បានរត់មកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទួលសង្កែ
បន្ទាប់ពីលោកឧត្តមសេនីយ៍យោធាម្នាក់ គំរាមកំហែងតាមទូរស័ព្ទ
ខណៈនាងសុំបែកផ្លូវគ្នា កាលពីវេលាព្រឹកថ្ងៃទី២៦ កុម្ភៈ ២០១៤ ។
សេចក្តីរាយការណ៍បានឱ្យដឹងថា លោកឧត្តមសេនីយ៍យោធាខាងលើ ត្រូវបានគេស្គាល់ឈ្មោះ ចាន់ ស្រ៊ុន។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ក.ព.ស អាយុ២៧ឆ្នាំ ។
បើតាមពាក្យបណ្តឹងបានឱ្យដឹងថា ស្ត្រីខាងលើនិងលោកឧត្តមសេនីយ៍យោធា បានស្គាល់និងស្រឡាញ់គ្នាជាងមួយខែមកហើយ ដោយលោកឧត្តមសេនីយ៍ប្រាប់ថាគ្មានប្រពន្ធកូននោះទេ រួចអ្នកទាំង២ក៏បាននាំគ្នាមកជួលផ្ទះស្នាក់នៅក្នុងសង្កាត់ប្ញ ស្សីកែវ ខណ្ឌប្ញស្សីកែវ មួយខែ៥០ដុល្លារ និងទិញម៉ូតូមួយគ្រឿងឱ្យនាងជិះ ។លុះក្រោយមកនាងដឹងថា លោកឧត្តមសេនីយ៍ មានប្រពន្ធនិងលែងលះមិនទាន់ដាច់ស្រេចនៅឡើយ និងធ្លាប់ធ្វើបាបមនុស្សជាច្រើននាក់ នាងក៏សុំបែកផ្លូវគ្នា ស្រាប់តែលោកឧត្តមសេនីយ៍នោះផ្ទុះកំហឹង គំរាមកំហែងនាងតាមទូរស័ព្ទថា “ បើបែកផ្លូវគ្នាប្រយ័ត្នបាត់ខ្លួន ”។ គ្រាន់តែឮពាក្យគំរាមកំហែងបែបនេះ ស្ត្រីរងគ្រោះ ក៏រត់មកដាក់ពាក្យបណ្តឹងតែម្តង ។
យ៉ាងណាក៏ដោយនៅវេលារសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍យោធា និងស្ត្រីជាគូស្នេហ៍ បានទៅដោះស្រាយគ្នានៅនគរបាលប៉ុស្តិ៍រដ្ឋបាលប្ញស្សីកែវ ដោយលោកឧត្តមសេនីយ៍យោធាសុំសម្រុះសម្រួលឱ្យ៥០០ដុល្លារ ដាច់ស្រេចគ្នាឈប់ពាក់ព័ន្ធ ។ចំណែកស្ត្រីជាគូស្នេហ៍ ប្រគល់ម៉ូតូអ៊ែរប្លែកឱ្យទៅលោកឧត្តមសេនីយ៍វិញ៕M/L
ប្រភពពី CEN

លោកឧត្តមសេនីយ៍យោធា ចាន់ ស្រ៊ុន