រកកិច្ចអន្តរាគមន៍ក្រោយ ប្រទះឃើញកំណត់ឈើ ក្នុងព្រៃសហគមន៍
មណ្ឌលគិរី៖ ប្រជា
ជនជាតិដើមភាគតិចព្នងជាង
១០០គ្រួសារនៅក្នុងស្រុកពេជ្រដាកំពុងស្វះស្វែងរកកិច្ចអន្តរា
គមន៍ពីអាជ្ញាធរនិងអង្គការសង្គមស៊ីវិល
ឲ្យជួយទប់ស្កាត់បទល្មើសព្រៃឈើ បន្ទាប់ពីរកឃើញឈើប្រណិត ជិត ១០០
កំណត់ និងដីព្រៃកប់ខ្មោចដូនតា និងព្រៃសហគមន៍ពួកគាត់ជាង ៤០០
ហិកតាត្រូវបានជនចំណាកស្រុកខ្មែរអ៊ីស្លាមកាប់ទន្រ្ទានកាន់កាប់
ដោយខុសច្បាប់។
ស្រ្តីជាប្រជាសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងឃុំប៊ូស្រា ស្រុកពេជ្រដាឈ្មោះ ម៉ុប ឈីង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកថ្ងៃពុធនេះថា ប្រជាសហគមន៍ចំនួន ១១៩ នាក់បានប្រទះឃើញឈើប្រណិតប្រមាណ ៩០ កំណាត់នៅជិតប៉ុស្តិ៍នគរបាលទួលស្វាយនៅពេលដែលពួកគាត់កំពុងធ្វើ ដំណើរទៅរកមន្រ្តីប៉ុស្តិ៍ជួយដោះស្រាយទំនាស់ដីធ្លីកាលពីព្រឹក ថ្ងៃអង្គារ ម្សិលមិញ។
ស្រ្តីដដែលនេះបានអះអាងថា៖ «ឈើទាំងនោះជាប្រភេទធ្នង់ និងនាងនួន ដែលត្រូវបានគេលាក់ទុកនៅក្នុងព្រៃក្រោយប៉ុស្តិ៍នគរបាលទួលស្វាយ ប្រហែលជា ៣០ ម៉ែត្រ។ ឈើនោះទំនងជាគេប្រុងដឹកយកទៅលក់នៅប្រទេសវៀតណាម»។
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍