គណបក្សទាំងពីរព្រម ព្រៀងគ្នាបង្កើតគណៈកម្មការ ចម្រុះមួយលើកំណែ ទម្រង់បោះឆ្នោត
ភ្នំពេញៈ ក្រោយពី
ជំនួបចរចាគ្នា អស់មួយព្រឹកនៅថ្ងៃអង្គារនេះ នៅវិមានព្រឹទ្ធសភា
គណបក្សជាប់ឆ្នោតទាំងពីរ បានធ្វើការព្រមព្រៀងគ្នា
បង្កើតគណៈកម្មការចម្រុះ មួយ ដោយមានសមាសភាពស្មើគ្នាមកពី
គណបក្សដែលមានអាសនៈ ក្នុងសភា លើការធ្វើ កំណែទម្រង់បោះឆ្នោត
និងសន្យាបន្ដជួបគ្នាលើកក្រោយទៀត
ដើម្បីឈានទៅដល់ជំនួបកំពូលរវាងគណបក្សទាំងពីរ។
គណៈកម្មការចម្រុះ ត្រូវរៀបចំឱ្យមានសិក្ខា សាលាជាតិមួយ ដើម្បីបើកទូលាយ ឱ្យមានការចូលរួម យោបល់ និងអនុសាសន៍នានាពីសំណាក់ មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ រួមទាំងដៃគូ អភិវឌ្ឍន៍ គណបក្សនយោបាយដែលបានចុះបញ្ជី សង្គមស៊ីវិល ដើម្បីរៀបចំក្របខណ្ឌ កំណែទម្រង់ការបោះឆ្នោត និងឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការផ្ដល់មតិយោបល់ សម្រាប់ការកែទម្រង់ការបោះឆ្នោត។ នេះបើយោងតាម មន្ត្រីនៃគណបក្សទាំងពីរដែលបានធ្វើសន្និសីទកាសែតរួមគ្នា ក្រោយកិច្ចប្រជុំចរចា។
មន្ត្រីគណបក្សទាំងពីរបន្តថា ក្នុងកិច្ចដំណើរការ នៃកំណែទម្រង់ ការបោះឆ្នោតនេះ ត្រូវបង្កលក្ខណៈឱ្យមាន ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូ អភិវឌ្ឍន៍ និងអង្គការជាតិ និងអង្គការអន្ដរ ជាតិនានា ។
សូមបញ្ជាក់ថា ជំនួបជាថ្មីរបស់ក្រុមការងារគណបក្សទាំងពីរ នៅវេលាម៉ោង ៩ ព្រឹកថ្ងៃអង្គារនេះ គឺជាការ «អនុវត្តទៅតាមសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃ ទី១៦ ខែ កញ្ញា ឆ្នាំ ២០១៣ ដើម្បីរៀបចំយន្តការកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ (ការផ្លាស់ប្តូរសមាសភាព គ.ជ.ប និងការកំណត់ថ្ងៃបោះឆ្នោតឡើងវិញមុនអាណត្តិ ជាដើម)»។
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍