អ.ហស្រុកស្អាងចាប់ខ្លួន បុរសម្នាក់បន្លំខ្លួនធ្វើជា មន្ត្រីកងរាជអាវុធហត្ថ
ខេត្តកណ្តាល ៖
បុរសម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្អាងចាប់
ឃាត់ខ្លួន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ
ឆ្នាំ២០១៤ នៅក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង
ខេត្តកណ្តាល
បញ្ជូនទៅកាន់ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង
ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
បន្ទាប់ពីបុរសខាងលើបានយកឯសណ្ឋានស្លៀកពាក់បន្លំធ្វើជាមន្ត្រីកងរាជអាវុហត្ថលើផ្ទៃប្រទេស ។
លោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ឡុង សារុន ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិអកនាគ ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
លោកមេបញ្ជាការបានបន្តថា ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យរួចមក សមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការដកហូតវត្ថុតាងមួយចំនួន មាន ឯកសណ្ឋានកងរាជអាវុធហត្ថមួយកំប្លេ , អត្តសញ្ញាណប័ណ្ណកងយោធពលខេមរភូមិន្ទមួយសន្លឹក ឈ្មោះអនុសេនីយ៍ឯក ឡុង សារុន អត្តលេខ១៣២៥៨៦(ក្លែងក្លាយ) , កាតកងឯភាពអង្គរក្សសម្តេចតេជោ ហ៊ុន សែន មួយសន្លឹក មានឈ្មោះអនុសេនីយ៍ទោ ឡុង សារុន អត្តលេខ១១៣៥៨៦(ក្លែងក្លាយ) និងកាតសម្គាល់ខ្លួនក្រុមហ៊ុនសន្តិសុខ E P S យាមនៅសណ្ឋាគាររ៉ង់ដឺវូ ភ្នំពេញ ។
លោកវរសេនីយ៍ត្រី អ៊ូ ផល្លី បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រោយពីទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋនៅក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង បានប្រទះឃើញមានសាកសពស្ត្រីម្នាក់ត្រូវបានគេចច្រកបាវយកមកបោ ចោលរួចមក លោកក៍បានដឹកនាំមន្ត្រីកងរាជអាវុធហត្ថចុះទៅពិនិត្យកន្លែងកើត ហេតុ ។ ពេលចុះទៅដល់ក៍បានឃើញឈ្មោះ ឡុង សារុន (ជនសង្ស័យ) ឈរនៅកន្លែងកើតហេតុស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីកងរាជអាវុធហត្ថ ។ លោក អ៊ូ ផល្លី បានបន្តថា ដោយពុំដែលស្គាល់មុខពីមុនមក និងមិនមែនជាមន្ត្រីកងរាជអាវុធហត្ថស្រុកនោះ លោកក៍បានហៅឈ្មោះ ឡុង សារុន ចូលទៅក្នុងរថយន្តដើម្បីធ្វើការសួរនាំ ។ ក្រោយមកទើបដឹងថា ឈ្មោះ ឡុង សារុន បានក្លែងខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ ក៍ធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់ទីបញ្ជាការតែម្តង ។
ជនសង្ស័យបានសារភាពថា ឯកសណ្ឋានកងរាជអាវុធហត្ថនេះគេបានកាត់នៅផ្សារទឹកថ្លាអស់តម្លៃ ២៥ដុល្លា រីឯអត្តសញ្ញាណប័ណ្ណកងយោធពលខេមរភូមិន្ទ និងកាតកងឯភាពអង្គរក្សសម្តេចតេជោ ហ៊ុន សែន គឺឈ្មោះ អ៊ុំ ប៊ូថង ជាអ្នកចេញឲ្យប្រើប្រាស់ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី ៕
ប្រភពពី នគរវត្ត