ចិ​ត្ដ​សឿង​ថយ​រថ​យ​ន្ដ ​បុក​រថ​យ​ន្ដ​អ្នក​ចម្រៀង​ ​ឡេ​ង​ ​ប៊ុ​ន​ណា​ត​ ​ខូច​ខ្ទេច​ទិញ​សង​១៣.០០០ដុល្លារ​បញ្ចប់រឿង

2/18/2014 0 Comments A+ a-

ភ្នំពេញ​ ​៖ បុរស​ម្នាក់​ដែល​ទើប​តែ​ចេញ​ពី​ច្រៀង​ខា​រ៉ា​អូ​ខេ​យីហោ​ ​ស៊ី​ធី​ឡាយ​ ​ហើយ​សង្ស័យ​ស្រ​វឹង​ខ្លាំង​បាន​ថយ​រថ​យ​ន្ដ​ឡិច​ស៊ី​ស​៤៧០ក្នុង​ល្បឿន​លឿន​ ឆ្លង​ផ្លូវ​ ​ជ្រុល​ទៅ​បុក​នឹង​រថ​យ​ន្ដ​រ៉េវ​ហ្វ័​រ​មួយ​គ្រឿង​ ​ដែល​ចត​នៅ​ម្ខាង​ផ្លូវ​ទល់​មុខ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​បណ្ដាល​ឱ្យ​អូស​ រុញ​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​គាប​ជាប់​រង​ការ​ខូច​ខាត​យ៉ាង​ ​ដំណំ​កាល​ពី​វេលា​ម៉ោង​១០និង​៥នាទី​ ​យប់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤ នៅ​ទល់​ ​មុខ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​ ​ស្ថិត​ក្នុង​សង្កាត់​ ​វាល​វង់​ ​ខណ្ឌ​៧មក​រា​។​
សមត្ថ​កិច្ច​នគរបាល​ដែល​ចុះ​មក​ ​ដល់​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ ​នៅ​ ​មុខ​ពេល​កើត​ហេតុ​គេ​បាន​សង្កេត​ឃើញ​រថ​យ​ន្ដ​មួយ​គ្រឿង​ម៉ា​ក​ឡិច​ស៊ី​ស​ ៤៧០​ ​ពណ៌​ស្ករ​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​2M-8837 ដែល​បើក​ដោយ​បុរស​មិន​ស្គាល់​ ​ឈ្មោះ​ម្នាក់​ទើប​តែ​ចេញ​ពី​ហាង​ខា​រ៉ា​អូ​ខេ​យីហោ​ ​ស៊ី​ធី​ឡាយ​ ​ហើយ​គាត់​ក៏​បាន​ថយ​ ​រថ​យ​ន្ដ​ចេញ​ពី​ហាង​នោះ​ក្នុង​ល្បឿន​លឿន​ក៏​បាន​ជ្រុល​ទៅ​បុក​រថ​យ​ន្ដ​ រ៉េ​ហ្វ័​រ​មួយ​គ្រឿង​ ​ពណ៌​ទឹក​ប្រាក់​ ​គ្មាន​ស្លាក​លេខ​ ​ដែល​ជា​ ​រថ​យ​ន្ដ​របស់​តារា​ចម្រៀង​ ​ឡេ​ង​ ​ប៊ុ​ន​ណា​ត​ ​ទើប​តែ​ទិញ​ជិះ​បាន​កន្លះ​ខែ​ចត​នៅ​ ​ម្ខាង​ផ្លូវ​បណ្ដាល​ឱ្យ​អូស​រុញ​ផ្ទប់​ទៅ​បុក​ ​និង​ជញ្ជាំង​ផ្សារ​ទំនើប​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​ ​និង​បណ្ដាល​ឱ្យ​បាក់​គាប​ជាប់​និង​ជញ្ជាំង​ ​រង​ខាង​ខូច​ខាត​ខ្ទេច​មួយ​ជំ​ហៀ​ងរ​ថយ​ន្ដ​ ​ចំណែក​រថ​យ​ន្ដ​ឡិច​ស៊ី​ស​៤៧០បង្ក​បាន​ ​រង​ការ​ខូច​ខាត​ផ្នែក​ខាង​ក្រោយ​ស្ទើរ​ទាំង​​ស្រុង​ ​។ បន្ទាប់​ពី​កើត​សមត្ថ​កិច្ច​មូល​ ​ដ្ឋា​ន​បាន​ទាក់ទង​ទៅ​សមត្ថ​កិច្ច​ជំនាញ​ ​ចរាចរ​ឱ្យ​ចុះ​មក​វាស់​វែង​នៅ​កន្លែង​កើត​ហេតុ​រួច​ក៏​សម្រប​សម្រួល​ឱ្យ​ភា ​គី​ទាំ​ ​សងខាង​ដំណោះ​ស្រាយ​គ្នា​នៅ​កន្លែង​កើត​ហេតុ​ ​ហើយ​ក៏​ត្រូវ​ម្ចាស់​រថ​យ​ន្ដ​ឡិច​ស៊ី​ ​៤៧០បង្ក​ហេតុ​នេះ​ព្រម​ទទួល​សង​រាល់​ ​ការ​ខូច​ខាត​ថែម​ទាំង​សង​រថ​យ​ន្ដ​ថ្មី​ឱ្យ​ ម្ចាស់​រថ​យ​ន្ដ​រ៉េវ​ហ្វ័​រ​រង​គ្រោះ​ខាង​លើ​ដែល​ ​មាន​តម្លៃ​១៣.០០០ដុល្លារ​ផង​ដែរ​ ​។ ចំពោះ​រថ​យ​ន្ដ​រេ​ហ្វ័​រដែ​ល​រង​ការ​ខូច​ខាត​នេះ​ម្ចាស់​រថ​យ​ន្ដ​លុ​ច​ស៊ី ​ស​៤៧០ព្រម​ ​ទទួល​យក​មក​រក្សា​ទុក​ខ្លួន​ឯង​ព្រោះ​មិន​ ​ចង់​មាន​រឿង​ត​ទៅ​មុខ​ទៀត​ ​។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ចំពោះ​ករណី​ ​ចរាចរ​នេះ​មិន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ ​រង​របួស​ឡើយ​គឺ​គ្រាន់​តែ​រង​ការ​ខូច​ខាត​ ​ទ្រព្យ​ស​ម្ប​ត្ដិ​ខ្លួន​តែ​ប៉ុណ្ណោះ​ ៕


_______________
ប្រភពពីនគរវត្ត