សមត្ថកិច្ចចាប់អ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៥នាក់បញ្ជូនទៅតុលាការ
ខេត្ដសៀមរាប ៖
កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការរដ្ឋាន
ខេត្ដសៀមរាប សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស្លក្រាម
ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានបង្ក្រាបអ្នកជួញដូរ
និងប្រើប្រាស់គ្រឿងញៀនបានចំនួន៥នាក់
បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។
ប្រតិបត្ដិការនេះ ធ្វើឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់នោះរួមមាន ១.ឈ្មោះ យិន សារ៉ុង ភេទស្រី (ជាប្រពន្ធ) អាយុ៥៣ឆ្នាំ ទីលំនៅក្រុមទី១១ភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប(ជួញដូរ), ទី២.អៀម អរ ជាប្ដីឈ្មោះ យិន សារ៉ុង អាយុ៣៤ឆ្នាំទីលំនៅជាមួយគ្នា(ជួញដូរ), ទី៣.យិន តឿន ជាកូន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ជួញដូរ), ទី៤.គង់ សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិមណ្ឌលបី ក្រុងសៀមរាប (ប្រើប្រាស់) និងទី៥.សឿន វ៉ាន់ឆាយ ភេទប្រុសអាយុ២០ឆ្នាំស្នាក់នៅមណ្ឌលបី សង្កាត់ស្លក្រាម (ជួញដូរ)។
របាយកាណ៍បានបន្ដថា វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន ម្សៅហ្វេតំហ្វីតាមីន១កញ្ចប់តូចយ៉ាម៉ា៧៦គ្រាប់ ទូរស័ព្ទដៃ៣គ្រឿង ឧបករណ៍ប្រើប្រាស់(ប្រដាប់ជក់)គ្រឿងញៀនមួយចំនួនទៀត។
គួរបញ្ជាក់ថា ជនស្ស័យ៣នាក់មានឈ្មោះ យិន សារ៉ុង, អៀម អរ និងយិន តឿន ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅមណ្ឌលបី ហើយធ្លាប់ជាប់ព័ន្ធនាគារ ពីបទជួញដូរគ្រឿងញៀន ។ បន្ទាប់ពីកសាងសំណុំរឿងរួច ជនសង្ស័យបានបញ្ជូនទៅសាលាដំបូងខេត្ដកាលពីថ្ងៃទី២២ ខែកុម្ភៈដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ប្រភពពី នគរវត្ត