នគរបាលស្រុកស្អាង អំពាវនាវរកសាច់ញាតិ ស្ត្រីរងគ្រោះដែលត្រូជនមិន ស្គាល់មុខសម្លាប់ច្រកបាវយក ទៅប្លុងចោលក្នុងដែន សមត្ថកិច្ច
ខេត្តកណ្តាល ៖
ដើម្បីពន្លឿនក្នុងការស៊ើបអង្កេតរកឃាតករឃើញទាល់តែមានការចូលរួម
សហការពីសាច់ញាតិជនរងគ្រោះ
ប៉ុន្តែការស្លាប់របស់ស្ត្រីម្នាក់ដែលត្រូវឃាតករសម្លាប់ច្រកក្នុង
បាវ ដឹកតាមកញ្ឆេរយកមកបោះចោលនៅក្បែរមាត់ត្រពាំងទឹក
ខាងកើតផ្លូវជាតិលេខ២១បេ ចម្ងាយប្រហែល១៥០ម៉ែត្រ
ស្ថិតក្នុងភូមិកោះគ១ឃុំរកាខ្ពស់ ស្រុកស្អាង
អស់រយៈពេលជិត១សប្តាហ៍មកហើយមិនទាន់មានសាច់ញាតិជនរងគ្រោះមក
ទំនាក់ទំនង ដើម្បីផ្តល់អត្តសញ្ញាណជនរងគ្រោះឡើយ ។
លោកអនុសេនីយ៍ឯក លន ចាន់ថា អធិការរងទទួលបន្ទុកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកស្អាងបានឲ្យ ដឹងថា សាកសពស្ត្រីរងគ្រោះដែលត្រូវជនមិនស្គាល់មុខរឹត.កសម្លាប់យកមក ប្លុងចោលនៅក្នុងដែនសមត្ថកិច្ចរបស់លោកនោះរហូតមកដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ នេះមិនទាន់មានក្រុមគ្រួសារមកទំនាក់ទំនង ដើម្បីផ្តល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេក្រោយពីសាកសពស្ត្រីរង គ្រោះត្រូវបានសមត្ថកិច្ចកប់នៅវត្តឈូងលៀប ។
លោក លន ចាន់ថា បានធ្វើការអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋណាដែលបានបាត់សមាជិក ក្នុងគ្រួសារ សូមមេត្តាមកទំនាក់ទំនងសមត្ថកិច្ចនគរបាលស្រុកស្អាង ទើបសមត្ថកិច្ចអាចឈានទៅស្រាវជ្រាវរកមុខឃាតយកមកផ្តន្ទាទោសតាម ច្បាប់បាន ។
គួរបញ្ជាក់ថា កាលព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ សាកសពស្ត្រីរងគ្រោះត្រូវបានប្រជាកសិករ២នាក់ប្រទះឃើញគេច្រក ក្នុងបាវជ័រ ពណ៌ក្រហម ប្លុងចោលក្នុងមាត់ត្រពាំងទឹក ខាងកើតផ្លូវជាតិលេខ២១បេ ចម្ងាយប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិកោះគ១ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
អធិការរងស្រុកស្អាងបានបញ្ជាក់ថា សាកសពជនរងគ្រោះជាស្ត្រីវ័យចំណាស់ អាយុប្រហែល៦០ឆ្នាំជាងកម្ពស់១.៥០ ម៉ែត្រ ស្លៀកខោជើងវែង ពណ៌ខ្មៅ អាវដៃខ្លី ពណ៌ក្រហមលាយពណ៌ ខ្មៅមូលៗ និងស ។ ជនរងគ្រោះត្រូវបានជនសង្ស័យចងខ្សែនីឡុងពណ៌ខ្មៅ រិតក ភ្ជាប់មកដៃ ច្រកចូលបាវអង្ករ(នីឡុង) យកមកទម្លាក់ចោលនៅចម្ងាយ ប្រហែល១៥០ម៉ែត្រ ពីផ្លូវជាតិលេខ ២១បេ ។ នៅកន្លែងកើតហេតុមានបន្សល់ទុក ស្បែកជើងផ្ទាត់ពណ៌ខៀវនៅជាប់ជើងខាងឆ្វេង (មានតែម្ខាង) និងកញ្ឆេរធ្វើអំពីឬស្សីចំនួនមួយ ដែលជនល្មើសប្រើមធ្យោបាយដឹកសាកសពជនរងគ្រោះយកមកបោះចោល ដូច្នេះហើយទើបសត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះត្រូវឃាតកររឹក. ក សម្លាប់ពីស្រុកផ្សេងរឺខេត្តផ្សេងដឹកយកមកផ្លុងចោលទើបពុំមាន ប្រជាពលរដ្ឋនៅក្នុងស្រុកស្អាងក៏ដូចជាអាជ្ញាធរស្គាល់អត្តសញ្ញាណជន រងគ្រោះនោះទេ៕
ប្រភពពី CEN