មន្ត្រីជាន់ខ្ពស់CNRP នឹងជួបពលរដ្ឋរងគ្រោះ ជម្លោះដីធ្លីនៅខេត្តកោះកុង នាថ្ងៃស្អែកនេះ
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
(CNRP) នឹងចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ នៅខេត្តកោះកុង
ក្នុងទំនាស់ដីធ្លីជាមួយក្រុមហ៊ុន Union Development Group នៅថ្ងៃទី២៤
កុម្ភះស្អែកនេះ។
សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ ខែកុម្ភៈនេះ គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភា ដឹកនាំដោយលោក សុន ឆ័យ នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ស្អែកនេះ នឹងចុះជួបប្រជាពលរដ្ឋដែលអះអាងថា រងគ្រោះ ដោយសារទំនាស់ដីធ្លាជាមួយក្រុមហ៊ុន Union Development Group នៅខេត្តកោះកុង។ក្រុមហ៊ុនចិន Union Development Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍តាមស្តង់ដារអន្តរជាតិ ដោយមានកិច្ចសន្យារយៈពេល ៩៩ឆ្នាំ៕
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
ប្រភពពី Free Press Magazine