តាម​បាញ់ ២ គ្រាប់​ប្លន់​យក​ម៉ូតូ​ ក្បែរ​ផ្សារ​សេ​ប៉េសេ ហើយ​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​

2/14/2014 0 Comments A+ a-


Wat-13027រាជធានី ​ភ្នំពេញ ៖ បុរស​​ម្នាក់​​ត្រូវ​​ក្រុម​ចោរ បាញ់​​ចំ​នួន ២ គ្រាប់ ប្លន់​​យក​​ម៉ូ​តូ​​បាន​ស​ម្រេច កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​​២៥ នា​ទី​​យប់ ថ្ងៃ​ទី​​១២ ខែ​កុម្ភៈ ឆ្នាំ​​២០​១៤ ស្ថិត​នៅ​ខាង​លិច ផ្សារ​​សេ​​ប៉េ​សេ ផ្លូវ​​លេខ​​៣៧១ ក្នុង​ភូមិ​​ត្នោត​ជ្រុំ​​២ សង្កាត់​​បឹង​ទំ​ពុនខណ្ឌមានជ័យ ត្រូវ​គ្រាប់កាំភ្លើង​ចំ​ទ្រូង​ខាងឆ្វេង បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់ ត្រូវ​ប្រជាពលរដ្ឋ​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ខណៈដែល​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង ។​
​ជនរងគ្រោះ​មានឈ្មោះ បេ រស្មី អាយុ ២៧​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន ឯកជន​មួយ ស្នាក់​នៅក្នុង​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ស៊េ​រី​​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ លេខ​៣៧១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ ចំណែក​ជនសង្ស័យ​មាន​គ្នា ២​នាក់ អាយុ​ជាង ២០​ឆ្នាំ  ស្លៀកពាក់​ស៊ីវិល ជិះ​ម៉ូតូ​ម៉ាក​និក មិន​ចាំ​ស្លាក​លេខ ក្រោយ​ធ្វើ​សកម្មភាព​បាញ់​ប្លន់ បាន​លើក​ម៉ូតូ​ជនរងគ្រោះ គេច​ជិះ​គេចខ្លួន​បាត់ស្រមោល ។​
​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ ហៅ​ជនរងគ្រោះ​ឲ្យ​ឈប់ ប៉ុន្តែ​ជនរងគ្រោះ មិន​ព្រម​ឈប់​នោះទេ ដោយ​បន្ថែម​ល្បឿន បើក​ម៉ូតូ​រត់គេច រហូតដល់​ខាងលិច ផ្សារ​សេ​ប៉េសេ ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ ទៅ​អែប​ដក​កាំភ្លើង ម៉ាក​កា​៥៤ ពី​ចង្កេះ បាញ់ ២​គ្រាប់ មួយ​គ្រាប់​ចំ​ទ្រូង​ខាងឆ្វេង ធ្វើ​ឲ្យ​ជនរងគ្រោះ រត់​ចេញពី​ម៉ូតូ ហើយ​ជនសង្ស័យ ក៏​បាញ់​ឡើងលើ​មួយ​គ្រាប់​ទៀត ដើម្បី​គំរាម​ជនរងគ្រោះ រួច​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ស្រមោល​៕
ប្រភពពី វត្តភ្នំ