ពេលស្ទះចរាចរណ៏ ទៅអង្គុយជ្រកម្លប់ ត្រូវឡានបើកបុកនិងកិន ដាច់ខ្យល់ស្លាប់យ៉ាងវេទនា
រាជធានី
ភ្នំពេញ ៖ បុរសអនាថាម្នាក់បានដើរទៅអង្គុយ
តាមប្រឡោះជួររថយន្ត ដែលឈប់នៅលើកំណាត់ផ្លូវវេងស្រេង
ដោយសារកកស្ទះចរាចរណ៍ ពេលរថយន្តបន្ដដំណើរទៅមុខ
បានបុកនិងកិនបណ្តាលឲ្យរងរបួសធ្ងន់
និងស្លាប់បាត់បង់ជីវិតកាលពីវេលាម៉ោង
១៤និង៣០ នាទី រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ
ផ្លូវវេងស្រេង ទល់មុខរោងចក្រ ក្រោន ភូមិចោមចៅ សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុជាង ២០ឆ្នាំ សម្បុរខ្មៅស្រអែម ពាក់អាវ សដៃវែង មានពាក់អាវយឺត ពណ៌ខៀវ ពីក្នុងស្លៀកខោ ជើងវែង ក្រឡាសក្រហម ។ សាក្សីបានឲ្យដឹងថា តាំងពីព្រឹកព្រលឹមមកម្ល៉េះ ជនរងគ្រោះបានដើរចុះឡើង ទំនង ជាមនុស្ស មានសតិមិនប្រក្រតី ហើយនៅមុនពេលកើតហេតុ ខណៈដែលមានការកកស្ទះ ចរាចរណ៍ ជនរងគ្រោះបានដើរចូល ទៅអង្គុយជ្រកម្លប់ តាមប្រឡោះជួររថយន្ត ដែលចតស្ងៀម។
លុះដល់ពេលរថយន្ត បន្តដំណើរទៅមុខ មិនដឹងជារថយន្តណាមួយនោះទេ បានបើកបុកហើយកិន ជនរងគ្រោះ បណ្តាលឲ្យរងរបួស បាក់ចង្កេះធ្ងន់ធ្ងរ ទាល់តែរថយន្ត ធ្វើដំណើរទៅផុតអស់ ទើបគេឃើញជនរងគ្រោះ លូនកាត់ផ្លូវដើម្បី សុំការជួយសង្គ្រោះ។ សមត្ថកិច្ចបានហៅ រថយន្តសង្គ្រោះ១១៩ មកដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ បាត់បង់ជីវិត យ៉ាងវេទនាបំផុត មុនពេលឡានពេទ្យទៅដល់៕
ប្រភពពី វត្តភ្នំ