នាយករដ្ឋមន្ត្រី ព្រមានដល់អ្នកដឹក នាំបាតុកម្មកូដកម្ម
រាជធានីភ្នំពេញ
៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារទី២៥កុម្ភៈនេះ
បានថ្លែងព្រមានដល់អ្នកដឹកនាំ ឬក៏ញុះញង់ឲ្យមានបាតុកម្មកូដកម្ម
ពិសេសកូដកម្មរបស់កម្មកររោងចក្រ ដែលអាចឈានដល់ថៅកែ បិទរោងចក្រនោះ
គឺត្រូវទទួលខុសត្រូវ លើកម្មករ ដែលមិនមានការងារធ្វើ។
ក្នុងពិធីសម្ពោធរោងចក្រអគ្គិសនីប្រើដោយថាមពលធ្យូងថ្ម នៅខេត្តព្រះសីហនុ លោក ហ៊ុន សែន មានប្រសាសន៍ថា ការទាក់ទាញឲ្យគេមកវិនិយោគមួយៗ នៅកម្ពុជា គឺលំបាកណាស់ ទំរាំតែគេមកដាក់ទុន ដូចជា វារីអគ្គិសនី ឬក៏បើករោងចក្រកាត់ដេរ ជាដើម។ ដូច្នេះបើសិនជា ធ្វើបាតុកម្ម កូដកម្ម ហើយនាំដល់ការបិទរោងចក្រ នោះត្រូវទៅរករឿងអ្នកដឹកនាំ ឬក៏អ្នកញុះញង់ ឲ្យមានបាតុកម្ម ដែលនាំឲ្យកម្មករ មិនមានការងារធ្វើ។
លោក ហ៊ុន សែន ក៏បានថ្លែងរិះគន់លើការសន្យារបស់គណបក្សប្រឆាំង ដែលដើរឃោសនា លើការបញ្ចុះតម្លៃភ្លើងអគ្គិសនី ឲ្យចុះថោក ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋភិបាល ជាអ្នកទាក់ទាញអ្នកវិនិយោគ ឲ្យមកបើករោងចក្រផលិតអគ្គិសនី ឬក៏វារីអគ្គិសនី ដែលនាំឲ្យការបញ្ចុះតម្លៃអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។
អត្ថាធិប្បាយរបស់ប្រមុខរាជរដ្ឋាភិបាលពីរឿងកូដកម្មបាតុកម្ម ខាងលើនេះ បានធ្វើឡើង ខណៈដែលមេដឹកនាំសហជីពកម្មករ និងអង្គការសមាគមមួយចំនួន បានអំពាវនាវឲ្យកម្មកររោងចក្រ ធ្វើពហិការ មិនធ្វើការថែមម៉ោង ចាប់ពីថ្ងៃទី២៤កុម្ភៈ មុននឹងឈានដល់កូដកម្ម មិនធ្វើការ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ ដើម្បីទាមទារឲ្យរដ្ឋាភិបាល ដោះលែង បាតុករ ២១ នាក់ និងចរចារឿងឡើងប្រាក់ខែកម្មកររោងចក្រកាត់ដេរ ១៦០ ដុល្លារ ជាដើម៕
ប្រភពពី Free Press Magazine