ក្រុមហ៊ុន វៀតណាម ៤ រំលោភដីជនជាតិភាគតិច
រតនគិរីៈ អង្គការ
សង្គមស៊ីវិលចំនួនបួនបានរកឃើញថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច
វៀតណាម ចំនួនបួន បានរំលោភបំពានអត្តសញ្ញាណប្រពៃណីជនជាតិដើមភាគតិច
និងដីធ្លីប្រមាណ ១ ពាន់ហិកតា ក្នុងឃុំ តាឡាវ ស្រុក អណ្តូងមាស។
ក្រុមការងារពិសេសចំនួន ៧ រូបមកពីអង្គការសិទ្ធិមនុស្ស អាដហុក ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងការអភិវឌ្ឍ (KKK-HRDA) និងអង្គការ ច្រាក់ (CHRAC) បានចុះទៅអង្កេតករណីរំលោភបំពានសិទ្ធិដីធ្លីជនជាតិដើមភាគតិច កាចក់ ក្នុងឃុំ តាឡាវ ស្រុក អណ្តូងមាស រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃសុក្រនិងថ្ងៃសៅរ៍សប្តាហ៍មុន។
លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្ស អាដហុក ដែលជាមន្រ្តីម្នាក់ ក្នុងចំណោមទាំង ៧ នាក់នោះបានឲ្យដឹងកាលម្សិលមិញថា ជនជាតិដើមភាគតិច កាចក់ ចំនួន ១៩៦ គ្រួសារកំពុងមានទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ច វៀតណាម ចំនួនបួនចាប់តាំងពីឆ្នាំ ២០១១ មក ដែលរួមមានក្រុមហ៊ុន Krong Pok Ratanakiri Rubber Development Co., LTD វាសនា អ៊ិនវេសមិន (Veasna Investment) ស៊ីអឌី (CRD) និងក្រុមហ៊ុន ហេង ប្រាឌឺ (Heng Brother)។ លោក ឆាយ ធី បញ្ជាក់ថា៖ «ក្រុមហ៊ុនទាំងនេះ កំពុងឈូសឆាយព្រៃ ដើម្បីយកដីដាំកៅស៊ូ ដែលធ្វើឲ្យប៉ះពាល់ដីកេរដូនតា ព្រៃជំនឿ ដីកប់ខ្មោច ដីសមូហភាព និងចម្ការវិលជុំរបស់ជនជាតិដើមទាំងនោះ»។ លោក ឆាយ ធី បន្តថា តាមការប៉ាន់ស្មាន យ៉ាងហោចណាស់ផ្ទៃដីសរុបប្រមាណ ១ ពាន់ហិកតាត្រូវបានក្រុមហ៊ុនទាំងនោះឈូសឆាយ។
ប្រជាពលរដ្ឋមួយចំនួនធំ បានសម្ដែងការសោកស្តាយ ដែលយល់ព្រមទទួលយកការវាស់វែងដីជាលក្ខណៈឯកជន ដែលនេះបានធ្វើឲ្យពួកគាត់បាត់បង់ប្រពៃណីជាជនជាតិដើម ហើយពិបាកនឹងប្រែក្លាយខ្លួនដើម្បីរកស៊ីចិញ្ចឹមជីវិតដូចពលរដ្ឋ ខ្មែរធម្មតា។
លោក ឥន្ទ វុទ្ធី ជំនួយការនាយករបស់ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) បានថ្លែងថា ក្រុមការងារចុះទៅគឺដើម្បីប្រមូលភ័ស្តុតាងផ្ទាល់នៅកន្លែងដែល កំពុងតែទទួលរងការ ឈូសឆាយ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ លោកនិយាយថា៖ «យើងនឹងធ្វើរបាយការណ៍ពីរឿងនេះ ហើយដាក់ជូនគណៈកម្មការ CHRAC ដើម្បីពិភាក្សាថា តើត្រូវអន្តរាគមន៍រកដំណោះស្រាយទៅថ្នាក់ខេត្ត ឬថ្នាក់ជាតិយ៉ាងដូចម្តេច?»។
ជនជាតិដើម កាចក់ ឈ្មោះ រម៉ាម ប៉្លន អាយុ ៣០ឆ្នាំ បានសម្ដែងការសោកស្តាយ និងព្រួយបារម្ភខណៈដែលក្រុមហ៊ុននៅតែបន្តធ្វើការឈូសឆាយដីព្រៃ អារក្សនិងព្រៃបម្រុងទុករបស់ពួកលោក។ ក្នុងនាមជាជនជាតិភាគតិចម្នាក់ លោកបានសំណូមពរឲ្យអាជ្ញាធរជួយរកដំណោះស្រាយបញ្ឈប់សកម្មភាពរបស់ ក្រុមហ៊ុន។
ទោះយ៉ាងណា លោក ណាប់ ប៊ុនហេង អភិបាលរងខេត្ត រតនគិរី បានថ្លែងថា អាជ្ញាធររួមនឹងក្រុមនិស្សិតស្ម័គ្រចិត្តបានចុះវាស់វែង និងកាត់ផលប៉ះពាល់ដីធ្លីជូនពលរដ្ឋបានមួយចំនួនធំហើយ។ លោកបញ្ជាក់ថា៖ «បើមានកន្លែងណាប៉ះពាល់មែន សូមដាក់បណ្តឹង ឬជូនដំណឹងមកខេត្ត នោះយើងនឹងចុះស្រាវជ្រាវមើល»។ លោកបានបន្តថា ក្រុមហ៊ុនធ្វើសកម្មភាពទៅតាមដីដែលទទួលបានពីរដ្ឋាភិបាល។
បើតាមអង្គការ អាដហុក ក្រុមហ៊ុន Krong Pok Ratanakiri Rubber Development បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន ៦៦៩៥ ហិកតា កាលពីថ្ងៃ ទី៩ ខែ មេសា ឆ្នាំ ២០១១ ក្រុមហ៊ុន វាសនា អ៊ិនវេសមិន ៥០៨០ ហិកតា កាលពីថ្ងៃ ទី២៩ ខែ មីនា ឆ្នាំ ២០១១ ក្រុមហ៊ុន ស៊ីអឌី ៧៥៩១ ហិកតានៅថ្ងៃ ទី២៥ ខែ មីនា ឆ្នាំ ២០១១ និងក្រុមហ៊ុន ហេង ប្រាឌឺ ចំនួន ២៣៦១ ហិកតាកាលពីថ្ងៃ ទី៣១ ខែ កក្កដា ឆ្នាំ ២០០៩។
កាលពីពីរសប្តាហ៍មុនអង្គការក្រៅរដ្ឋាភិបាលចំនួនប្រាំបានចេញ សេចក្តីថ្លែងការណ៍រួមមួយ ដោយលើកឡើងថា ព្រៃឈើក្នុងខេត្ត រតនគិរី បានធ្លាក់ចុះយ៉ាងគំហុក ដោយសារតែការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនជាច្រើន។ ក្នុងនោះមានក្រុមហ៊ុនធំរបស់ វៀតណាម ឈ្មោះក្រុមហ៊ុន ហ័ងអាញ់ ហ្គាឡាយ ដែលមានក្រុមហ៊ុនតូចជាច្រើនដែលគ្រប់គ្រងផ្ទៃដីរហូតដល់ទៅ ៥ ភាគរយនៃផ្ទៃដីសរុបក្នុងខេត្ត រតនគិរី៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍