ហេតុអ្វីសម្តេចក្រុម ព្រះចង់បង្កើតគណបក្ស នយោបាយថ្មី?
សម្តេចក្រុមព្រះ
នរោត្តមរណឬទ្ធិ ប្រកាសថា
នឹងបង្កើតគណបក្សនយោបាយថ្មីមួយនៅពេលឆាប់ៗនេះ
ដើម្បីអ្វីដែលទ្រង់ទតឃើញថា បញ្ហានយបាយនៅកម្ពុជាសព្វថ្ងៃនេះ
គណបក្សធំៗទាំងពីរដែលជាប់ឆ្នោត
ពុំអាចដោះស្រាយបញ្ហារបស់ពលរដ្ឋបានទាន់ពេល។
ក្នុងបទសំភាសន៍ផ្តាច់មុខជាមួយ VOA សម្តេចក្រុមព្រះ មានបន្ទូលថា គណបក្សថ្មីនេះនឹងចុះបញ្ជីនៅក្រសួងមហាផ្ទៃក្នុងឆ្នាំនេះ ហើយគណបក្សនេះ នឹងដាក់ឈ្មោះថា គណបក្សឯកភាពជាតិ។
សម្តេចក្រុមព្រះបច្ចុប្បន្នមានតួនាទីជា ព្រះប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ ឋានៈស្មើនាយករដ្ឋមន្ត្រី ដែលងារនេះត្រូវបានផ្តល់ឲ្យបន្ទាប់ពីទ្រង់ប្រកាសឈប់ធ្វើនយោបាយ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច យល់ថា សម្តេចក្រុមព្រះដែលចូលនយោបាយឡើងវិញនេះ មិនមានឥទ្ធិពលទាក់ទាញការគាំទ្រច្រើននោះទេ ប៉ុន្តែបើទ្រង់ចូលជាមួយគណបក្សណាមួយក្នុងចំណោមធំៗទាំងពីរទើប ជា ”របោយ“ ជួយបង្កើនសំឡេងឆ្នោត។
លោក សុខ ទូច យល់ថា មិនមានអ្នកនយោបាយណាមួយ ជំរុញសម្តេចក្រុមព្រះឲ្យបង្កើតគណបក្សថ្មីនេះទេ ប៉ុន្តែជាឆន្ទៈផ្ទាល់របស់ទ្រង់ដែលមើលឃើញថា គណបក្សធំៗទាំងពីរដែលជាប់ឆ្នោត ពុំអាចដោះស្រាយបញ្ហារបស់ពលរដ្ឋបានទាន់ពេល។
សម្រាប់លោក បណ្ឌិត ហង្ស ពុទ្ធា នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា និចហ្វ្រិច យល់ថា ការដែលសម្តេចក្រុមព្រះ ចង់ចូលនយោបាយឡើងវិញ ដោយសារទ្រង់ញៀននយោបាយ។
ព្រះអង្គម្ចាស់នរោត្តមរណឬទ្ធិ ជាអតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ជានាយករដ្ឋមន្ត្រីទី១ ក្នុងអាណត្តិទី១ ហើយក្រោយមកព្រះអង្គត្រូវបានដកហូតតំណែងពីប្រធានបក្សនេះ ទើបព្រះអង្គទៅបង្កើតបក្សថ្មីមួយទៀតដាក់ឈ្មោះថា គណបក្សនរោត្តមរណឬទ្ធិ។ ប៉ុន្តែបក្សនេះទទួលបានអាសនៈតែចំនួនពីរប៉ុណ្ណោះ កាលពីអាណត្តិទី៤។ បច្ចុប្បន្នបក្សនេះត្រូវបានប្តូរឈ្មោះ ទៅជាគណបក្សជាតិនិយមវិញ ប៉ុន្តែមិនទទួលបានអាសនៈទេ នៅអាណត្តិទី៥នេះ៕
ប្រភពពី vodhotnews.com