អង្គការសិទ្ធិមនុស្ស ស្នើកម្ពុជាកុំទទួលយក ជនភៀសខ្លួនពីអូស្ត្រាលី
អង្គការ
ឃ្លាំមើលសិទ្ធិមនុស្សជាតិនិងអន្តរជាតិ
បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា
បដិសេធកុំទទួលយកសំណើរបស់រដ្ឋាភិបាលអូស្ត្រាលី
ដែលបានស្នើឲ្យកម្ពុជា
ទទួលយកជនភៀសខ្លួនដែលមានបំណងសុំសិទ្ធិជ្រកកោននៅប្រទេស
អូស្រ្តាលី។
រដ្ឋាភិបាលអូស្រ្តាលី បានដាក់សំណើទៅរដ្ឋាភិបាលកម្ពុជា
កាលពីសប្ដាហ៍មុន
ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី
ជូលី ប៊ីហ្សប (Julie Bishop)។
មន្ត្រីសិទ្ធិមនុស្សអះអាងថា ប្រទេសកម្ពុជា មិនមែនជាឋានសួគ៌សម្រាប់ជនភៀសខ្លួននោះទេ ដោយសារតែប្រទេសនេះ កំពុងជួបប្រទះបញ្ហាសិទ្ធិមនុស្ស និងសេដ្ឋកិច្ច។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា កំពុងពិចារណាលើសំណើរដ្ឋាភិបាលអូស្រ្តាលី ជាពិសេស ថាតើរដ្ឋាភិបាលកម្ពុជា អាចទទួលយកជនភៀសខ្លួនមួយចំនួន ដែលមានបំណងសុំសិទ្ធិជ្រកកោននៅប្រទេសអូស្រ្តាលី បានឬទេ បើទោះបីជាកម្ពុជា នៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅឡើយក្តី។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កាលពីថ្ងៃច័ន្ទ ទី២៤ កុម្ភៈ មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យក្រសួងមហាផ្ទៃ សិក្សាទៅលើសំណើរបស់ប្រទេសអូស្ត្រាលី។ លោក ផៃ ស៊ីផាន បន្តថា កម្ពុជាមានលក្ខខណ្ឌមួយចំនួនស្តីអំពីជនភៀសខ្លួន ដូចជាមិនផ្តល់ឱកាសដល់ជនភៀសខ្លួនដោយសារបញ្ហាសេដ្ឋកិច្ច និងជនដែលចង់ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងប្រទេសដទៃទៀត។
សំណើរបស់រដ្ឋាភិបាលអូស្រ្តាលី បានស្នើឡើងក្នុងជំនួបផ្លូវការមួយរវាងលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប កាលពីសប្ដាហ៍មុន។
មន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិអះអាងថា កម្ពុជានៅមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលយកជន ភៀសខ្លួននៅឡើយទេ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ប្រទេសកម្ពុជា កំពុងជួបប្រទះបញ្ហាផ្ទៃក្នុងជាច្រើនមិនទាន់អាចដោះស្រាយបាន ដូចជាការរំលោភសិទ្ធិមនុស្ស វិបត្តិនយោបាយ និងមិនទាន់បានរៀបចំច្បាប់អន្តោប្រវេសន៍ឲ្យបានត្រឹមត្រូវនៅឡើយ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា ត្រូវតែដោះស្រាយវិបត្តិទាំងនេះឲ្យរួចរាល់សិន មុននឹងពិចារណាសំណើរបស់រដ្ឋាភិបាលអូស្ត្រាលី។
ចំណែកអនុប្រធានអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) មានប្រសាសន៍ថា ជនភៀសខ្លួនមួយចំនួនមកពីប្រទេសសិរីលង្កា និងប្រទេសផ្សេងទៀត បានភៀសខ្លួនទៅប្រទេសអូស្ត្រាលី ប៉ុន្តែត្រូវបានរដ្ឋាភិបាលអូស្ត្រាលី ឲ្យទៅរស់នៅប្រទេសផ្សេងទៀត ប៉ុន្តែឥឡូវនេះ ស្នើឲ្យកម្ពុជា ទទួលយកជនភៀសខ្លួនទាំងនោះវិញ។
លោកបន្តថា កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ជនភៀសខ្លួនឡើយ ដោយសារបញ្ហាជីវភាពនិងសុវត្ថិភាព។ ជនភៀសខ្លួនមកពីប្រទេសចិន និងវៀតណាម មិនអាចមកស្នាក់នៅកម្ពុជា បានឡើយ ពីព្រោះរដ្ឋាភិបាលកម្ពុជា និងប្រទេសទាំងពីរនោះមានទំនាក់ទំនងល្អនឹងគ្នា។
លោក ហ្វីល រ៉ូប៊ើតសុន បន្តថា រដ្ឋាភិបាលអូស្ត្រាលី អាចនឹងផ្ដល់ថវិកាជំនួយជាច្រើនទៅដល់រដ្ឋាភិបាលកម្ពុជា ដើម្បីទទួលយកជនភៀសខ្លួនទាំងនោះ។ លោកក៏សម្ដែងក្តីបារម្ភចំពោះរដ្ឋាភិបាលអូស្រ្តាលី និងរដ្ឋាភិបាលកម្ពុជា ស្ដីពីកាតព្វកិច្ចជួយជនភៀសខ្លួនចំពោះមុខអន្តរជាតិ។ កន្លងមកប្រទេសម៉ាឡេស៊ី បានរងការរិះគន់ពីសហគមន៍អន្តរជាតិ ក្រោយពីទទួលយកសំណើរបស់ប្រទេសអូស្រ្តាលី ឲ្យទទួលយកជនភៀសខ្លួន។
រដ្ឋាភិបាលកម្ពុជា កន្លងមកបានចាប់បញ្ជូនជនជាតិភាគតិចម៉ុងតាញ៉ា ជាជនជាតិភាគតិចនៅតំបន់ភ្នំរបស់វៀតណាម ទៅប្រទេសវៀតណាមវិញ ក្រោយពេលឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានបដិសេធសិទ្ធិជ្រកកោននៅប្រទេសទីបីមក។ ជនជាតិភាគតិចម៉ុងតាញ៉ា ជាច្រើនរយនាក់បានភៀសខ្លួនមកប្រទេសកម្ពុជា ដើម្បីស្វែងរកសិទ្ធិជ្រកកោននៅប្រទេសទីបី ដោយសារការគាបសង្កត់សិទ្ធិផ្នែកសិទ្ធិមនុស្ស និងសាសនា៕
ប្រភពពី វិទ្យុអាស៊ីសេរី
00:00