គុំយូរ ទ្រាំមិនបាន ហៅបក្ខពួក ស្ទាក់កាប់ ខុសបង ត្រូវប្អូន របួសធ្ងន់

2/14/2014 0 Comments A+ a-

កំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់ ត្រូវបានក្រុមគ្រួសារ ដឹកមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ខេត្ត កំពង់ឆ្នាំង បន្ទាប់ពីមាន ជនសង្ស័យមួយក្រុម បានជិះម៉ូតូ ដោយមានកាំបិត ជាអាវុធ បានកាប់ សំដៅ មកលើក្រុម ម៉ូតូ ជនរងគ្រោះ បណ្តាលឲ្យ រងរបួសធ្ងន់ ត្រូវចំក្បាលនិងស្មា ។
ហេតុការណ៍ ស្ទាក់កាប់ប្រហានេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមផ្លូវក្រាលកៅស៊ូ ក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង ។
កេ្មងប្រុស ដែលរងរបួសនេះ មានឈ្មោះ ស៊ន សំណាង វាសនា អាយុ១១ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើត ហេតុខាងលើ ។
បុរសម្នាក់ឈ្មោះ ភោគ សុគា អាយុ២៨ឆ្នាំ ត្រូវជាបងថ្លៃ ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុន ពេល កើតហេតុខ្លួនបានជិះម៉ូត ឌុបគ្នា៤នាក់ ហើយប្រពន្ធ អង្គុយពីក្រោយ ប្អូនថ្លៃប្រុស២នាក់ អង្គុយកណ្តាល នៅពេលជិះម៉ូតជិតដល់ផ្លូវបំបែក ជិតដល់ផ្ទះ ឃើញមានមនុស្ស ម្នាក់ឈ្មោះពេជ្រ ឈរនិយាយ ទូរស័ព្ទ តាមផ្លូវ នៅពេលជិះម៉ូតូហួសបន្តិច ស្រាប់តែមាន មនុស្សមួយក្រុម ជិះម៉ូតូ ម៉ាកស៊ុយហ្សុយគី ស្មាស់ មួយគ្រឿង គ្នាបីនាក់ ក្នុងពេលនោះ បក្ខពួកគ្នាគេពីរនាក់ បានចុះមក ស្ទាក់ម៉ូតួ រួចទាញ កាំបិតកាប់ មកកលើខ្លួន តែអត់ត្រូវ ក៏ត្រូវប្អូនថ្លៃ ដែលអង្គុយ ពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ហើយក្រុមជន សង្ស័យបានរត់គេចខ្លួនតែម្តង ។ ក្រោយពេលកើតហេតុ បានប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ និងស្វែង រក ចាប់ខ្លួន ជនសង្ស័យយកមផ្តន្ទាទោសតាមច្បាប់
បុរស ឈ្មោះភោគ សុគា បានប្រាប់ឲ្យដឹងទៀតថា ក្រុមជនសង្ស័យ ដែលស្ទាក់កាប់នោះ មាន ឈ្មោះប៊ុន ណា ឈ្មោះពេជ្រ និងឈ្មោះជា  ដែលក្រុមនេះធ្លាប់ មានទំនាស់ ជាមួយខ្លួនពីថ្ងៃមុន រួចគំ តាមកាប់តែម្តង ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវ តាមរកជនសង្ស័យ ទាំងបីនាក់ ដើម្បីយកសួរនាំពី បញ្ហាកាប់ លើជន រងគ្រោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល