ចាប់ខ្លួនអនុប្រធាន ការិយាល័យគណនេយ្យស្នងការ ខេត្ដកំពង់ចាម ពីបទដុតសម្លាប់មិត្ដភក្ដិប្លន់ទ្រព្យសម្បត្តិ

2/14/2014 0 Comments A+ a-

កំពង់ចាម ៖ ករណីអំពើឃាតកម្ម យក សាំងដុតសម្លាប់ជនរងគ្រោះ ដែលជាមន្ដ្រី ធនាគារជាតិ ខេត្ដកំពង់ចាម ដើម្បីប្លន់យក ទ្រព្យសម្បត្ដិបង្ក ឱ្យមានការភ្ញាក់ផ្អើល កាល ពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ នេះ ឥឡូវកម្លាំងនគរបាល ខេត្ដកំពង់ចាម បានបំបែកសំណុំរឿង ហើយឈានទៅដល់ ការចាប់ខ្លួនជនបង្ក ដែលមានតួនាទីជាអនុ ប្រធានការិយាល័យគណនេយ្យ នៃស្នងការ ដ្ឋាននគរបាល ខេត្ដកំពង់ចាម ។
ប្រតិបត្ដិការចាប់ខ្លួន ជនបង្កដែលជាមន្ដ្រី នគរបាលមួយរូប នៅខេត្ដកំពង់ចាមខាងលើ នេះ បានធ្វើឡើង នៅ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីសំ ណាក់លោកឧត្ដមសេនីយ៍ បែន រត្ន័ ស្នងការ នគរបាលខេត្ដកំពង់ចាម និងមានការចូលរួម សហការពី សំណាក់ស្នងការនគរបាលរាជធានី ភ្នំពេញ និងស្នងការនគរបាលខេត្ដក្រចេះ បន្ទាប់ពីជនបង្ករូបនេះ ក្រោយពីធ្វើសកម្ម ភាពរួច បានគេចខ្លួន មកកាន់ភ្នំពេញរួចបន្ដ ទៅកាន់ខេត្ដក្រចេះ ហើយក៏ត្រូវបានចាប់ខ្លួន នៅទីនោះបញ្ជូនមកកាន់ ខេត្ដកំពង់ចាមវិញ។
ជុំវិញប្រតិបត្ដិការចាប់ខ្លួនជនបង្កហេង ម៉ារ៉ែន អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៩ ភូមិ១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្ដ កំពង់ចាម ខាងលើនេះ ស្នងការនគរបាល ខេត្ដ លោកឧត្ដមសេនីយ៍ បែន រត្ន័ បានថ្លែង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាម ទូរស័ព្ទថា ក្រោយពីមានករណីឃាតកម្មដុត សម្លាប់ ដើម្បីប្លន់យកខ្សែក ពីជនរងគ្រោះ ដែលជាមិត្ដភក្ដិរបស់ខ្លួន កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតនៅផ្ទះជួល ក្នុងភូមិទី៦ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ខេត្ដកំពង់ចាមរួច មក លោកបានបញ្ជាឱ្យកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ បើកការស្រាវជ្រាវករណីនេះជា បន្ទាួន់ តាមរយៈការប្រមូលភស្ដុតាងនិងសួរ នាំសាក្សី ។
លោកឧត្ដមសេនីយ៍បែន រត្ន័ បានបន្ដ ទៀតថា ក្រោយពីកម្លាំងសមត្ថកិច្ចរបស់ លោកបានធ្វើការ ស្រាវជ្រាវយ៉ាងយកចិត្ដទុក ដាក់នោះ ទីបំផុតបានឈានទៅ ដល់ការឃាត់ ខ្លួនជនបង្ករូបនេះ នៅឯខេត្ដក្រចេះទីកន្លែង ដែលរូបគេលាក់ខ្លួនចុងក្រោយ បន្ទាប់ពីចាក ចេញពីរាជធានីភ្នំពេញ ។
ស្នងការនគរបាលខេត្ដកំពង់ចាម បាន បញ្ជាក់ទៀតថា មុនពេលកើតហេតុជនបង្ក និងជនរងគ្រោះ ដែលជាមិត្ដភក្ដិនិងគ្នាបាន ចូលទៅសម្រាកនៅក្នុងផ្ទះជួល ហើយខណៈ ដែលជនរងគ្រោះកំពុងដេកលក់ ជនបង្ករូប នេះបានលួចដោះខ្សែក ប៉ុន្ដែជនរងគ្រោះដឹង ក៏ឈានទៅដល់ការដុតសម្លាប់ចោល ដើម្បី បំភ័ន្ដភ្នែកសមត្ថកិច្ចនិងមហាជនថា ជាករណី ភ្លើងឆេះផ្ទះ ប៉ុន្ដែដោយសារតែនគរបាលមាន ជំនាញខ្ពស់ ទើបកំណត់មុខសញ្ញា ហើយតាម ចាប់ខ្លួនបានក្នុងរយៈពេលតែ៤ថ្ងៃក្រោយ កើតហេតុ ។
បច្ចុប្បន្នជនបង្ក ដែលមានតួនាទីជាមន្ដ្រី នគរបាល ថ្នាក់អនុប្រធានការិយាល័យផង នោះ ត្រូវបានបញ្ជូនខ្លួនពីខេត្ដក្រចេះមកកាន់ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។
ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ បែន រត្ន័ បានថ្លែងឱ្យដឹងថា ប្រតិបត្ដិការបំបែក សំណុំរឿងឃាតកម្មគិតទុកជាមុន រហូតដល់ ដុតសម្លាប់ ដើម្បីប្លន់យកទ្រព្យសម្បត្ដិ បាន សម្រេចជោគជ័យ ក្រោយពីមានការណែនាំ និងគោលការណ៍ពីអគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍នេត សាវឿន មានកិច្ច សហប្រតិបត្ដិការយ៉ាងល្អរបស់ស្នងការនគរ បាលរាជធានីភ្នំពេញ និងស្នងការនគរបាល ខេត្ដក្រចេះ ។
គួរបញ្ជាក់ថា មន្ដ្រីធនាគារជាតិខេត្ដ កំពង់ចាម លោកធុច សាថាត អាយុ៤៩ឆ្នាំ បានស្លាប់ ដោយសារតែភ្លើងឆេះ កាលពី វេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ ស្ថិតនៅផ្ទះជួល ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្ដ កំពង់ចាម ដែលករណីនេះ ត្រូវបានសមត្ថកិច្ច សន្និដ្ឋានជាអំពើប្លន់យកទ្រព្យសម្បត្ដិ 9
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល