កំពង់ផែភ្នំពេញ មានតាំងពីមុនសម័យ អាណានិគមបារាំង
ភ្នំពេញ៖
ព្រះរាជាណាចក្រកម្ពុជាដំបូងបង្អស់ក្នុងសម័យប្រវត្តិសាស្ត្រ គឺហ្វូណន
ដែលចាប់បដិសន្ធិឡើង ដោយឥណ្ឌានីយកម្ម តាមរយៈពាណិជ្ជកម្មអន្តរជាតិ។
ដូច្នេះហើយបានជាយើងឃើញមានការលេចធ្លោឡើងនូវបុរីជាច្រើនដែលជា
កំពង់ផែសមុទ្រ។ យោងតាមកំណត់ហេតុចិន
បុរីសមុទ្រទាំងនេះ ដែលសព្វថ្ងៃភាគច្រើន
ស្ថិតនៅក្នុងដែនដីសណ្តរកម្ពុជាក្រោម ក្នុងឈូងសមុទ្រសៀម
និងជ្រោយមលយូ។ បេសកជនការទូតចិន កាំង ថៃ និងយូ ជិន
បានរៀបរាប់ឈ្មោះកំពង់ផែមួយចំនួនដូចជា ទុន ស៊ុន ជាដើម នៅជ្រោយម៉ាឡេ
ដែលជាតំបន់ឆ្លងកាត់ទៅកាន់ប្រទេសឥណ្ឌា។ យ៉ាងណាមិញ
គេក៏បានជួបកំពង់ផែសមុទ្រមួយទៀតនៅអូរកែវ កម្ពុជាក្រោមដែរ។
ដូចពោលខាងលើស្ថិតនៅត្រង់ទន្លេចតុមុខ ទីប្រសព្វនៃទន្លេធំ និងទន្លេសាប ទីក្រុងភ្នំពេញ គឺជាអំណោយរបស់ដងទន្លេ ទាំងនោះដែលជាប្រភពនៃការរីកដុះដាល ពោលគឺវឌ្ឍនភាព។ មិនដូច្នេះទេ ម្តេចក៏មានសហគមន៍មនុស្សរស់នៅយ៉ាងកុះកុញនៅក្នុងតំបន់នេះតាំងពី សម័យបុរេប្រវត្តិសាស្ត្រ រហូតដល់បច្ចុប្បន្ន ដោយបានឆ្លងកាត់នូវដំណាក់កាលផ្សេងៗនៃការវិវត្តន៍ដូចជាសម័យអង្គរ ជាដើម។ មុនសតវត្សរ៍ទី១៥ ពេលដែលព្រះបាទពញយ៉ាត បានកសាងរាជធានីភ្នំពេញ គេហាក់បីដូចជាពុំទាន់ឃើញមានកំពង់ផែទន្លេ ដើម្បីបង្ហាញអំពីអាទិភាពនៃវិស័យសេដ្ឋកិច្ចនៅក្នុងទីតាំងនេះទេ ទោះបីជាមានសហគមន៍មនុស្សរស់នៅរួចហើយក៏ដោយ។
ថ្មីៗនេះក្រោយពីការឃើញនូវឡដុតកុលាលភាន៍ ដ៏ច្រើនលើសលប់នៅតំបន់ជើងឯក ទើបយើងដឹងថា ខ្មែរពិតជាបានផ្តើមប្រើប្រាស់ផ្លូវគមនាគមន៍ផ្លូវគោក និងផ្លូវទឹកដែលមានដៃទន្លេមួយចំនួននៅតាមដងទន្លេរួចមកហើយ តែដោយសារខ្វះព័ត៌មានច្បាស់ពីព្រះរាជពង្សាវតារខ្មែរ ទើបយើងពិបាកនឹងសន្និដ្ឋានបានច្បាស់អំពីតួនាទីនៃកំពង់ផែទាំងនោះ និងអាទិភាពរបស់វាក្នុងវិស័យសេដ្ឋកិច្ច។ តែវត្តមាននៃចំណតទូតកុះកុញនៅមុខព្រះបរមរាជវាំងនាចុងសតវត្សរ៍ទី ១៩ ដើមសតវត្សរ៍ទី២០នោះ ធ្វើឲ្យយើងសន្និដ្ឋានថា ការប្រើប្រាស់ទីតាំងនេះមិនមែនជាការចៃដន្យឡើយ ជាពិសេសនៅសម័យកាលមួយ ដែលបារាំងទើបមកដល់ទីក្រុងភ្នំពេញ។ ចំពោះយើង យើងយល់ថា មានកំពង់ផែនៅទីនោះរួចទៅហើយមុនសម័យអាណានិគម។
សម័យបុរាណ វត្តមានរបស់ផ្លូវគោក និងទឹកទាំងនោះ គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់មួយ ដើម្បីអភិវឌ្ឍន៍សង្គម វប្បធម៌ ជាពិសេសខាងវិស័យពាណិជ្ជកម្មក្នុងប្រទេស និងក្រៅប្រទេស ដូចជាការដឹកកុលាលភាជន៍ ដែលជាផលិតកម្មអាយទៅកាន់ខេត្តផ្សេងៗ និងព្រះរាជធានីអង្គរបុរី ឬចេនឡា។ បើនិយាយម្យ៉ាងទៀត គមនាគមន៍ទាំងនោះ គឺជាមូលដ្ឋានដ៏មានសក្តានុពល សម្រាប់ផ្លាស់ប្តូរទំនិញ និងវប្បធម៌។ កុំភ្លេចថា តំបន់រាជធានីភ្នំពេញ បានទទួលឥទ្ធិពលមកពីក្រៅតាមសម័យកាលនីមួយនៃដំណើរប្រវត្តិសាស្ត្រ យ៉ាងប្រាកដ។
តាមរយៈរបាយការណ៍នាសម័យអាណាព្យាបាលបារាំង យើងក៏ដឹងទៀតថា ទីក្រុងភ្នំពេញបានក្លាយទៅជាកំពង់ផែពាណិជ្ជកម្មអន្តរជាតិ ដ៏សំខាន់មួយ ហើយស្ថានភាពនេះបានបន្តរហូតដល់បច្ចុប្បន្នយ៉ាងមមាញឹកនៅក្បែរស្ពាន ជ្រោយចង្វារសព្វថ្ងៃ៕ fpm
កំពង់ផែភ្នំពេញ នាចុងស.វទី ១៩ ដើមទី ២០ ឯកសារ អាដឺម៉ា ឡឺក្លែរ បណ្ណាល័យខេត្តអាឡាំងសុង រូបចម្លង (ម.ត ១៩៧៨)
មានភស្តុតាងជាច្រើនបង្ហាញថា នគរភ្នំបានលាតសន្ធឹងលើអាណាខេត្ត
ដែលស្ថិតក្នុងភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្នផងដែរ
ដូចជាខេត្តនគរស្រីធម្មរាជា, សុងក្លា, សុរាត, យ៉ាឡា, ប៉ាតានី
ជាដើម ដែលស្ថិតនៅក្នុងឈូងសមុទ្រសៀមសព្វថ្ងៃនេះ។ សូមបញ្ជាក់ផងដែរថា
ក្នុងកំណត់ហេតុចិនបុរាណខាងលើនេះក៏មានការអះអាងថា
ខ្មែរនាដើមទសវត្សទី៣ ក៏មាននាវាចរណ៍ចម្បាំងផងដែរ
ហើយរហូតដល់រជ្ជកាលព្រះបាទសុរិយាវរ្ម័នទី១ សតវត្សរ៍ទី១១
ស្ថានភាពនេះក៏មិនទាន់ប្រែប្រួលដែរ។
ឱនភាពនៃនាវាចរណ៍ខ្មែរដែលជាប្រភពនៃវឌ្ឍនភាពនៃវប្បធម៌-អារ្យធម៌
ខ្មែរ តាមរយៈពាណិជ្ជកម្មអន្តរជាតិ
បានផ្តើមឡើងដោយការកាន់កាប់តំបន់ឈូងសមុទ្រទាំងនោះ
ពីសំណាក់ប្រទេសសៀម នៅសតវត្សរ៍ទី១៣ និងទី១៤
និងប្រទេសវៀតណាមចាប់តាំងពីសតវត្សរ៍ទី១៧ គឺក្នុងបរិបទនេះហើយ
ទើបមានការស្ថាបនាកំពង់ផែកំពង់សោម
ដើម្បីផ្សារភ្ជាប់នឹងសមុទ្រវិញក្រោយពីទទួលបានឯករាជ្យ។
ផែនៅមុខព្រះបរមរាជវាំង ក្នុងពេលបុណ្យអុំទូក ឯកសារបារាំង មុនឆ្នាំ១៩៣០
ប្រិយមិត្តកុំភ្លេចថា ផ្លូវទឹកក្នុងវប្បធម៌ខ្មែរ
រមែងតែដើរតួនាទីយ៉ាងសំខាន់ខាងវិស័យសេដ្ឋកិច្ច ក៏ដូចជាជំនឿសាសនា
ឬទេវកថាអាយ។
អត្ថបទរឿងព្រេងបុរាណមួយចំនួនបានឲ្យដឹងពីទីក្រុងនានា
ដូចករណីទីក្រុងអង្គរដែលត្រូវបានសាងសង់ឡើងក្បែរទីប្រសព្វគ្នានៃ
ដងស្ទឹងពីរ ដែលគេប្រៀបទៅនឹងស្តេចនាគឈ្មោល និងស្តេចនាគញី ពោលគឺ
ដងស្ទឹងគូលែន និងសៀមរាប ហើយទីក្រុងភ្នំពេញ ក៏ដូច្នោះដែរ។
ទីក្រុងភ្នំពេញត្រូវបានកសាងឡើងនៅទីប្រសព្វគ្នានៃដងទន្លេបួន
គឺទន្លបាសាក់ ទន្លេសាប និងទន្លេមេគង្គលើ-ក្រោម
ដែលជាហេតុនាំឲ្យទីក្រុងនេះប្រកបដោយលក្ខណៈពិសិដ្ឋអស្ចារ្យ
ក្នុងសម័យអង្គរ។ ជាការពិតណាស់ តាមប្រពៃណីខ្មែរ
ទីតាំងខ្លះមានឈ្មោះល្បីល្បាញខ្ទរខ្ទារ
ក៏ដោយសារតែមានបារមីកាន់ដ៏វិសេសវិសាល។ យ៉ាងណាមិញ
ស្ថានភាពនៃទីតាំងនៃរាជធានីភ្នំពេញ ជាពិសេសនៅម្តុំវត្តឧណ្ណាលោម
ដែលធ្លាប់ជាទីតាំងនៃប្រាសាទថ្មមួយនាសតវត្សរ៍ទី១០
មុនការសាងសង់ព្រះបរមរាជវាំង ក៏យ៉ាងដូចច្នោះដែរ។
កំពង់ផែនៅជិតព្រះបរមរាជវាំង ដោយមានវត្តមានរបស់កប៉ាល់ជំនួញបារាំង ឯកសារបារាំង មុនឆ្នាំ១៩៣០
ទោះបីជាបច្ចុប្បន្នភាព មានការអភិវឌ្ឍគ្រប់វិស័យ
ជាពិសសផ្នែកសំណង់ស្ថាបត្យកម្មគ្រប់ប្រភេទ
ដែលធ្វើឲ្យទីក្រុងភ្នំពេញផ្លាស់ប្តូរមុខមាត់
ព្រោះបានក្លាយទៅជាទីក្រុងទំនើបដ៏ល្អបវរមួយក្នុងចំណោមទីក្រុង
ទំនើបក្នុងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះក៏ដោយ
ក៏ស្ថានភាពនេះមិនអាចធ្វើឲ្យគេមើលរំលងទីតាំងដ៏វិសេសវិសាលរបស់
ទីក្រុងនេះដែរ។