សាលាឧទ្ធរណ៍កាត់ទោស ស្ត្រីម្នាក់ពីបទជួញដូរ គ្រឿងញៀនជិត កន្លះគីឡូក្រាម
ភ្នំពេញៈ នៅសវនាការសាលាឧទ្ធរណ៍
ចៅក្រមបានកាត់ទោសស្ត្រីម្នាក់ កាលពីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៤
ពីបទជួញដូរគ្រឿងញៀន ប្រភេទម្សៅសហេរ៉ូអ៊ីន
ទម្ងន់ជិតកន្លះគីឡូក្រាម បន្ទាប់ពីស្ត្រីជាប់ចោទរូបនេះ
ត្រូវបានតុលាការថ្នាក់ក្រោមផ្តន្ទាទោស
២០ឆ្នាំ រហូតមកទល់បច្ចុប្បន្នអនុវត្តទោសបានជិត១០ឆ្នាំហើយ
តែក្រោយបញ្ចប់ការសួរដេញដោលចៅក្រម ញូង ធុល
បានលើកពេលប្រកាសសាលដីកាទៅថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៤។
ស្ត្រីជាប់ចោទឈ្មោះ កែវ ខែមម៉ាលី អាយុ៣៣ឆ្នាំ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាក់ស្តែងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៥ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ដោយដកហូតគ្រឿងញៀនបានចំនួន ៣៥០ក្រាម ទុកជាវត្ថុតាង។ តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧ បានផ្តន្ទាទោសស្ត្រីជាប់ចោទរូបនេះ ដាក់ពន្ធនាគារ២០ឆ្នាំ រីឯគ្រឿងញៀន ដែលរឹបអូសបានត្រូវដុតបំផ្លាញចោល។ ប៉ុន្តែសាលក្រមនេះ ត្រូវបានជនជាប់ចោទប្តឹងឧទ្ធរណ៍។
ក្នុងសវនាការសាលាឧទ្ធរណ៍ ស្ត្រីជាប់ចោទបានបដិសេធថា ខ្លួនពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ពោលគឺថង់ដែលសមត្ថកិច្ចរឹបអូសបាន ហើយមានគ្រឿងញៀននៅក្នុងនោះ មិនមែនជារបស់ខ្លួនទេ គឺជាបញ្ញើរបស់អ្នករត់ម៉ូតូឌុបម្នាក់ ដែលតែងតែផ្ញើរឥវ៉ាន់មកឲ្យខ្លួនជារៀងរាល់ថ្ងៃ។ អ្នករត់ម៉ូតូឌុបនោះ គឺខ្លួនស្គាល់តាមរយៈពេលចេញពីធ្វើការនៅកាស៊ីណូឈូករ័ត្ន តែងតែជិះរាល់ថ្ងៃ៕