ជួល​រថយន្ត​តាក់ស៊ី ពី​ភ្នំពេញ មក​បាញ់​ប្លន់​យក​ឡាន នៅ​ស្រុក​ទ្រាំង​

2/12/2014 0 Comments A+ a-

តាកែវ: ចោរ​បាញ់​ម្ចាស់​រថយន្ត​តាក់ស៊ី​ចំនួន​៣​គ្រាប់ បណ្តាល​ឲ្យ​រងរបួស​ជា​ទំ​នង់ តែ​មិន​ស្លាប់​រួច​ប្លន់​យក​រថយន្ត​កាមរី (​បា​ឡែ​ន​) ទៅ​បាត់ កាលពី​ល្ងាច​ថ្ងៃទី ១១ កុម្ភៈ ២០១៤ វេលា​ម៉ោង ៥:១៥​នាទី នៅ​ភូមិ ៨​មុំ ឃុំ​៨​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ​។ 
​លោក ប៉ិច វណ្ណា អធិការរង​ស្រុក​ទ្រាំង​បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ទេព ផល្លី ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សុវណ្ណ​សាគរ ឃុំ​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត មុខរបរ​ជា អ្នករត់​តាក់ស៊ី ពី​ភ្នំពេញ ទៅ​កំពត ហើយ​រថយន្ត​ដែល​ក្រុមចោ​បាន​លួច​យកទៅ​នោះ កាមរី (​បា​ឡែ​ន​) សេរី​ឆ្នាំ​២០០២ ពណ៌​ស្ករ ពាក់​ស្លាក​លេខ បាត់ដំបង 1A-8562​។ ជនរងគ្រោះ​បាន​និយាយថា មុនពេល​កើតហេតុ ក្រុមចោ​បាន​ជិះ​ម៉ូតូឌុប​មក​តថ្លៃ​ឡាន​នៅ​ផ្សារ​ដើម​គរ ជិះ​ពី​ភ្នំពេញ​ទៅ​ស្រុក​គីរីវង់ ខេត្តតាកែវ ដោយ​ត្រូវ​រូ​វ​គ្នា​ក្នុងតម្លៃ ៥០​ដុល្លារ  បន្ទាប់ពី​តថ្លៃ​គ្នា​ត្រូវ​ក្រុមចោរ​បានឱ្យ​ទៅយក​បក្ខ​ពួក​របស់គេ​ម្នាក់​ នៅក្បែ​វ​វត្ត​ឧណ្ណាលោម និង​ចេញ​ទៅយក​បក្ខ​ពួកគេ​ម្នាក់ទៀត​នៅផ្ទះ​សំណាក់​ក្បែរ​ផ្សារ​សូរិយា ទាំងអស់ ៣​នាក់ រួច​បាន​ឡាន​ចេញពី​ភ្នំពេញ​មក​តាកែវ តាំងពី​ម៉ោង ១ តែដោយសារ​ស្ទះចរាចរណ៍ ម៉ោង​ប្រហែង​ជិត​៤  ទើប​ចេញពី​ភ្នំពេញ​រួច​។ នៅពេល​មកដល់​កន្លែង​កើតហេតុ ក្រុមចោរ​បានឱ្យ​រូបគាត់​(​ជនរងគ្រោះ​) អែប​ឡាន បន្ទាប់មក​បក្ខ​ពួកគេ​ក៏បាន​កាច់​សោ​ពន្លត់ រួច​ជនដៃដល់​បាន​ដក​កាំភ្លើង​មក​បាញ់​រូបគាត់​មួយ​គ្រាប់​ចំ​ថ្គាម​ធ្លា​យមក ​ថ្ពាល់ រូបគាត់​បាន​ព្យាយាម​រត់គេច​ពី​ក្រុមចោរ​ទាំងនោះ​ទៅខាង​កើត​ផ្លូវ តែ​ក្រុមចោរ​នោះបាន​តាម​បាញ់​មកលើ​រូបគាត់​ចំនួន ២​គ្រាប់​ទៀត​តែ​មិនត្រូវ ទើប​ពួកវា​នាំគ្នា​បើកឡាន​ចេញទៅ​ស្រុក​គីរីវង់​បាត់ទៅ​។ ជនរងគ្រោះ​បច្ចុប្បន្ន​ត្រូវបាន​ប៉ូលិស​នៃ​អធិកា​ដ្ឋា​ន​ស្រុក​ទ្រាំង បញ្ជូន​យកមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ បង្អែក​ខេត្តតាកែវ​៕
ជនរងគ្រោះ​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​
ប្រភពពី CEN