ហ៊ុន សែន ព្រមានកម្មករទាមទារ ប្រាក់ឈ្នួលគោល១៦០ដុល្លារ
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានរម្លឹក
ដល់កម្មករដែលទាមទារប្រាក់ ឈ្នួលគោល ១៦០ដុល្លារថា កម្មករ
គួរយល់អំពីកំណើនសេដ្ឋកិច្ច
និងលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួល ដោយភាគីក្រុមហ៊ុន និងរដ្ឋាភិបាល។
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
វិបត្តិការងារ - ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១០ ខែកុម្ភៈ នេះ លោក ហ៊ុន សែន បានព្រមានថា កម្មករមិនត្រូវយកការទាមទារប្រាក់ឈ្នួល ទៅពាក់ព័ន្ធក្នុងរឿងនយោបាយនោះទេ។ ហើយការទាមទារដំឡើងប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរ ក៏អាចបណ្តាលឲ្យកម្មករក្នុងវិស័យផ្សេងៗទៀត តវ៉ាឡើងប្រាក់ឈ្នួលផងដែរ ខណៈការទាមទារហួសពីលទ្ធភាពក្នុងការផ្តល់ឲ្យ។
ការលើកឡើងរបស់លោក ហ៊ុន សែន នៅពេលនេះ គឺស្របពេលដែល ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាន ថ្ងៃទី១០ ខែកុម្ភៈ នេះ ថា៖ «ថ្ងៃនេះ មានសហជីព សហព័ន្ធ និងសមាគម ចំនួន១៦ បានមូលមតិគ្នា បន្តទាមទារដំឡើងបា្រក់ឈ្នួលគោល១៦០ដុល្លារដល់កម្មករ និងទាមទារឲ្យដោះលែងអ្នកទាំង២៣ នាក់ ដោយគ្នានលក្ខខណ្ឌអ្វីទាំងអស់។ ហើយបើមិនការដំឡើងប្រាក់ឈ្នួល មិនមានការដោះលែងនៅថ្ងៃស្អែកនេះទេ នឹងមានមហាកូដកម្មទូទាំងប្រទេសកើតឡើងហើយ។»
ជុំវិញករណីនេះ លោក ជាម យៀប ជាមន្រ្តីជាន់ខ្ពស់នៃការិយាល័យនយោបាយគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ប្រព័ន្ធសារព័ត៌មាន ក្នុងស្រុកកាលពីពេលថ្មីៗនេះ ថា ជន២៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន គឺជាជនជាប់ពិរុទ្ធ និងមានភស្តុតាងច្បាស់លាស់សម្រាប់ដាក់បន្ទុក។ ដូច្នេះការសម្រេចថាដោះលែង រឺយ៉ាងណានោះ គឺអាស្រ័យលើកាតព្វកិច្ចរបស់តុលាការ ។
លោក ជាម យៀប បានលើកឡើងថា គណបក្សសង្រ្គោះជាតិ មិនត្រូវយកករណីជន២៣នាក់ នៅក្នុងដៃតុលាការ មកពាក់ព័ន្ធជាមួយបញ្ហានយោបាយ ដែលនាំឲ្យមានឧបសគ្គក្នុងការចរចា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិនោះទេ។
គួររម្លឹកថា សមត្ថកិច្ចគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា កាលពីដើមខែមករា ឆ្នាំ២០១៤ ក្រោមហេតុផលរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្រ្កាបយ៉ាងចាស់ដៃលើកម្មករទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារ នៅរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវវេងស្រេង លើទឹកដីរាជធានីភ្នំពេញ។
ក្នុងហេតុការណ៍បង្រ្កាបនោះ មាន កម្មករយ៉ាងតិច៤ នាក់បានស្លាប់ ឃាត់ខ្លួន២៣ នាក់ និងយ៉ាងតិច៤០បានរងរបួស ក្នុងនោះក៏មានសមត្ថកិច្ចផងដែរ។ ក្រោយការបង្រ្កាបសមត្ថកិច្ចបានអះអាងថា បញ្ហាទាំងនេះបណ្តាលមកពីការ«ញុះញង់»របស់គណបក្សសង្រ្គោះជាតិ តែការចោទប្រកាន់នេះ ត្រូវបានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ ច្រានចោល៕