កម្មកររោង ចក្របេសសាន ត្រូវថៅកែបង្ខំ ឱ្យឡើង ជួសជុលកង្ហា ត្រូវចរន្ដភ្លើងឆក់ របួសធ្ងន់

2/11/2014 0 Comments A+ a-

ភ្នំពេញ ៖ កម្មករជាជាង ជួសជុលម៉ាស៊ីន ដេរនៅក្នុង រោងចក្របេសសាន ស្ថិតនៅអគារ លេខ១៦៥៧ ក្នុងភូមិព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបាន ថៅកែរោងចក្រ បង្ខំឱ្យឡើង ជួលជុលកង្ហា ដែលមានកំពស់ ៥ម៉ែត្រ បណ្ដាលឱ្យចរន្ដ ភ្លើងឆក់ដៃខាងឆ្វេងជាប់ រលេះរលួយ រួច ហើយធ្លាក់មកក្រោម រងរបួសយ៉ាងធ្ងន់ធ្ងរ។
ករណីខាងលើនេះ ត្រូវបានភាគីរោង ចក្រ លាក់បាំងព័ត៌មាន ហើយមិនជូនដំណឹង នឹងរាយការណ៍ ដល់ សមត្ថកិច្ចមូលដ្ឋាននោះ ឡើយ ពោលសមត្ថកិច្ច បានដឹងហេតុការណ៍ នេះ តាមរយៈក្រុម កម្មករផ្សេង ទៀត ហៅ រថយន្ដសង្គ្រោះបន្ទាន់ យកទៅដឹកជនរងគ្រោះ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅវេលាម៉ោង១រសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៤ សមត្ថកិច្ចបាន ទទួលព័ត៌មានពីករណីឆក់ខ្សែភ្លើង នៅរោង ចក្របេសសាន ប៉ុន្ដែទំរាំតែដឹង និងអាចនាំជន រងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី គឺមានរយៈពេល២ម៉ោង ព្រោះតែខាងរោង ចក្រ មិនឱ្យរថយន្ដសង្គ្រោះរបស់មន្ទីរពេទ្យ បង្អែកខណ្ឌមានជ័យ ចូលទៅដឹកក្រោយពី ទទួលបានសំណើ ពីរថយន្ដសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត ដែលខាងរោងចក្រនិងកម្មករ បានទូរស័ព្ទទៅពឹង ឱ្យមកដឹក ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើត ហេតុ ជនរងគ្រោះចាន់ ប៉ូលីន អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិ ព្រែកតាឡុង ដែលមានតួនាទី ជាជាងជួសជុលម៉ាស៊ីនដេរ ត្រូវបានថៅកែរោងចក្រ ប្រាប់ឱ្យឡើង ជួសជុលកង្ហាខូច ដែលមានកំពស់ ៥ម៉ែត្រ ជនរងគ្រោះ បានបដិសេធ ដោយសារតែខ្លួនគ្មានជំនាញ ខាងតខ្សែភ្លើងនោះឡើយ ប៉ុន្ដែថៅកែរោងចក្រនៅតែបង្ខំ រួចជនរងគ្រោះ ក៏បានឡើងប្រុងជួសជុល ។ នៅពេលដែលឡើងទៅដល់់កន្លែងកង្ហាខូច គ្រាន់តែលូកដៃខាងឆ្វេង ក៏ត្រូវរថយន្ដភ្លើងឆក់ជាប់ដៃឆ្វេង ទើបបង្កមានការភ្ញាក់ផ្អើល រហូតដល់កម្មករផ្សេងទៀត រត់ទៅបិទបារ៉ែតភ្លើង ទើបជនរងគ្រោះធ្លាក់មកក្រោម រងរបួសយ៉ាងធ្ងន់ធ្ងរ ។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើ ភាគីរោងចក្រ និងចេញថ្លៃព្យាបាល ក៏ដូចជា សំណងប៉ុន្មានជូនជនរងគ្រោះនោះឡើយ ។








ផ្តល់សិទ្ធដោយ ដើមអម្ពិល