CNRPនឹងប្តឹងសាលារាជ ធានីភ្នំពេញទៅតុលាការ
រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ (CNRP)លោក
ហ៊ូរ វ៉ាន់ បានឱ្យដឹងថា
គណបក្សសង្គ្រោះជាតិនឹងប្តឹងសាលារាជធានីភ្នំពេញ ទៅកាន់តុលាការ
ប្រសិនបើសម្ភារៈមូយចំនួនដូចជា រោង ឆាក តង់
បង្គន់ដែលសាលារាជធានីភ្នំពេញបានរឹបអូសមិនប្រគល់មកឲ្យគណបក្ស
សង្គ្រោះជាតិវិញនោះទេ។
លោក ហ៊ូរ វ៉ាន់ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានរឹបអូសសម្ភារៈរបស់គណបក្សសង្គ្រោះជាតិនៅក្នុងយុទ្ឋនាការបោះសំអាត នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០៤មករាគឺ ភ្លាមៗក្រោយពេលដែលសាលារាជធានីចេញលិខិតឲ្យគណបក្សសង្គ្រោះជាតិ បញ្ឈប់ការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ និងតំបន់ក្បែរៗនោះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបបនេះបានបន្តថា សាលារាជធានីភ្នំពេញត្រូវតែឲ្យមកវិញនូវសម្ភារៈរបស់គណបក្សសង្គ្រោះ ជាតិដែលបានរឹបអូសនៅទីលានប្រជាធិបតេយ្យ ពីព្រោះថា ទ្រព្យសម្បត្តិទាំងនោះជារបស់បក្ស។ លោកក៏បានបញ្ជាក់ថា ប្រសិនបើមានការបាត់បង់ ឬខូចខាចនោះសាលារាជធានីភ្នំពេញត្រូវតែទទួលខុសត្រូវចេញសងមក គណបក្សសង្គ្រោះជាតិវិញ។
ចំពោះការទាមទារ ឆាក រោង តង់ បង្គន់ពីសាលារាជធានីភ្នំពេញនេះ លោកឡុង ឌីម៉ង់ អ្នកនាំពាកុ្យសាលារាជធានីភ្នំពេញ បានបញ្ជក់ថា នាពេលនេះអាជ្ញាធរសាលារាជធានីភ្នំពេញ កំពុងទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិហើយចំពោះបញ្ហានេះ។
គួរបញ្ជាក់ថា កាលពីនៅថ្ងៃទី០៤មករាកន្លងទៅនេះ សាលារាជធានីភ្នំពេញ បានចេញលិខិតមួយច្បាប់ឲ្យគណបក្សសង្គ្រោះជាតិត្រូវបញ្ឈប់ការជួប ជុំគ្នាជាបន្ទាន់។
ការចេញលិខិតនេះដោយសំអាងថា ប្រទេសកម្ពុជាអាចនឹងមានចលាចលពីព្រោះ តែមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី០២ និងទី០៣មករា។ ភ្លាមៗក្រោយពីចេញលិខិតនោះសាលារាជធានីភ្នំពេញ បានប្រីប្រាស់កម្លាំងទាំងស៊ីវិល និងមានពាក់ឯកសណ្ឋានជាសមត្ថកិច្ច ដើម្បីបំបែកការជួបជុំនៅទីលានប្រជាធិបតេយ្យក្រោមរូបភាពអនុវត្តន៍តាម លិខិតរបស់សាលារាជធានីភ្នំពេញ៕
ប្រភពពី Free Press Magazine