បទវិភាគ៖ តើការរុះរើដុតផ្ទះ ពលរដ្ឋសង់លើដីព្រៃរដ្ឋ ជាកំហុសនរណា?
ប៉ុន្មាន
ឆ្នាំកន្លងទៅនេះគេសង្កេតឃើញក្រុមអាជ្ញាធរមានសមត្ថកិច្ចនៅខេត្ត
បែកឦសានប្រទេស មានខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ
និងខេត្តក្រចេះ ជាដើម
តែងតែប្រើវិធានការបង្ក្រាបប្រជាពលរដ្ឋដោយវិធីក្ដៅ
គឺរុះរើកម្ទេចនិងដុតបំផ្លាញលំនៅឋានប្រជាពលរដ្ឋ
ក្រោមហេតុផលថាជាការអនុវត្តច្បាប់
ដោយសារតែប្រជាពលរដ្ឋទាំងនោះបានចូលទៅកាប់ឆ្ការព្រៃតាំងទីលំនៅលើ
ដីរដ្ឋ។
ចំណែកប្រជាពលរដ្ឋអ្នកតាំងទីលំនៅវិញ
តែងតែចោទប្រកាន់ក្រុមអាជ្ញាធរទាំងនោះថា ប្រើប្រាស់កងប្រដាប់អាវុធ
ប្រព្រឹត្តអំពើហិង្សាឃោរឃៅបំផ្លាញទ្រព្យសម្បត្តិ រំលោភសិទ្ធិ
រំលោភច្បាប់ជាដើម។
តើប្រជាពលរដ្ឋពិតជាមានកំហុស ឬសកម្មភាពបង្ក្រាបរបស់អាជ្ញាធរពិតជាមិនត្រឹមត្រូវ?
ការប្រើប្រាស់កងទាហាននគរបាល និងកងរាជអាវុធហត្ថស្លៀកពាក់ឯកសណ្ឋានប្រដាប់អាវុធរុះរើដុតបំផ្លាញ លំនៅឋាន ជម្រកស្នាក់នៅរបស់ប្រជាពលរដ្ឋជនស៊ីវិលក្រីក្រ អ្នកតាំងទីលំនៅខុសច្បាប់លើតំបន់ព្រៃឈើ ឬដីធ្លីទ្រព្យសម្បត្តិរដ្ឋ បានក្លាយជាទម្លាប់មួយដែលគេឃើញក្រុមអាជ្ញាធរខេត្តក្រុងមួយចំនួន យកមកអនុវត្តក្រោមហេតុផលថាអនុវត្តច្បាប់។
ក្រុមមន្ត្រីអាជ្ញាធរតែងចាត់ទុកប្រជាពលរដ្ឋថា អ្នកមានកំហុសបានមកកាប់ឆ្ការរានព្រៃឈើចាប់យកដីរដ្ឋនិងតាំង ទីលំនៅខុសច្បាប់។ ហេតុនេះ បន្ទាប់ពីក្រុមអាជ្ញាធរបានណែនាំអប់រំ និងដាក់បំរាមឲ្យប្រជាពលរដ្ឋរុះរើលំនៅឋានចាកចេញហើយប្រជាពលរដ្ឋ រឹងរូសនោះ វិធានការចុងក្រោយគឺការប្រើកងប្រដាប់អាវុធរុះរើនិងដុតកម្ទេចចោល ដើម្បីរឹបអូសដីមកទុកជាសម្បត្តិរដ្ឋវិញតាមរយៈដីកាសម្រេចរបស់ មន្ត្រីតុលាការដែលមិនបានជូនដំណឹង ឬផ្ដល់សិទ្ធិប្ដឹងទាស់ពីប្រជាពលរដ្ឋនោះឡើយ។
សកម្មភាពបង្ក្រាបបែបនេះកើតមានច្រើនទៅលើប្រជាពលរដ្ឋចំណាកស្រុក ពីបណ្ដាខេត្តកំពង់ចាម ស្វាយរៀង ព្រៃវែង និងបណ្ដាខេត្តផ្សេងទៀតដែលផ្សងព្រេងស្វែងរកដីបង្កបង្កើនផល និងតាំងទីលំនៅថ្មីមកកាន់ខេត្តប៉ែកឦសានដែលដីនៅទំនេរសម្បូរ ជីជាតិ និងជាពិសេស ក្រុមជនជាតិដើមភាគតិចដែលជាជនជាតិម្ចាស់ទឹកដីព្រៃភ្នំអ្នក អភិរក្សដីធ្លីព្រៃឈើនៅតំបន់នោះច្រើនជំនាន់មកហើយ។
អ្នកភូមិមានបំណងអភិវឌ្ឍន៍សហគមន៍បាននាំគ្នាបោះបង់ភូមិចាស់នៅ ក្នុងព្រៃមកចាប់ដីតាមដងផ្លូវដែលក្រុមហ៊ុនសម្បទានធ្វើការអភិវឌ្ឍ នៅមូលដ្ឋាន ក៏បានទទួលរងការបង្ក្រាបដោយវិធីរុះរើកម្ទេចដុតបំផ្លាញលំនៅឋាន ឬរោងស្នាក់នៅរបស់ពួកគាត់ដូចគ្នា ប្រសិនអ្នកភូមិរឹងរូសមិនស្តាប់ការណែនាំរបស់អាជ្ញាធរ។ ជាឧទាហរណ៍ជាក់ស្ដែង កាលពីថ្ងៃពុធ ទី១២ ខែកុម្ភៈ កន្លងទៅនេះ អាជ្ញាធរខេត្តក្រចេះបានដុតរោងស្នាក់នៅប្រជាពលរដ្ឋរាប់រយខ្ទម ក្នុងហេតុផលថា ប្រជាពលរដ្ឋមករស់នៅអនាធិបតេយ្យក្នុងតំបន់ព្រៃការពារ កាប់បំផ្លាញព្រៃឈើចាប់យកដីរដ្ឋខុសច្បាប់ និងមានករណីដូចគ្នានេះច្រើនទៀតបានកើតមានរួចកន្លងទៅនេះ។
រដ្ឋសភានៃប្រទេសកម្ពុជា ៤អាណត្តិកន្លងទៅនេះ បានអនុម័តច្បាប់ព្រៃឈើ ច្បាប់ភូមិបាល ក្រមរដ្ឋប្បវេណី ច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌ និងច្បាប់មួយចំនួនផ្សេងទៀត ដើម្បីបំពេញឲ្យរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងជានីតិរដ្ឋ។ មានន័យថា ប្រទេសកម្ពុជា មានស្ថាប័នកំពូលបី គឺរដ្ឋសភា ជាស្ថាប័នបង្កើតច្បាប់ រាជរដ្ឋាភិបាលជាអ្នកអនុវត្តច្បាប់ និងតុលាការជាស្ថាប័នសម្រេចក្តីផ្ដល់យុត្តិធម៌ជូនសង្គមជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសណែនាំមន្ត្រីក្រោមឱវាទឲ្យអនុវត្តតួនាទីភារៈបែបនីតិរដ្ឋ។
តើនីតិរដ្ឋពិតជាកើតមានចំពោះប្រជាពលរដ្ឋក្រីក្រគ្មានអំណាចត្រូវការដីដាំដុះសង់រោងស្នាក់នៅដែរឬយ៉ាងណា?
ជាទូទៅតួនាទីរបស់មន្ត្រីអាជ្ញាធរមូលដ្ឋានគឺអនុវត្តច្បាប់មាន ន័យថា កាលណាមានជម្លោះ ឬបញ្ហាអសកម្មកើតឡើងនៅមូលដ្ឋាន ក្រុមសមត្ថកិច្ចមានតួនាទីសម្រុះសម្រួល ឬធ្វើកំណត់ហេតុស្វែងរកវត្ថុតាងកសាងសំណុំរឿងអ្វីមួយជូនស្ថាប័ន តុលាការ។ ស្ថាប័នតុលាការមានសាលាដំបូង សាលាឧទ្ធរណ៍ និងសាលាកំពូល គឺជាអ្នកស៊ើបអង្កេតបន្ថែមតាមលំដាប់ថ្នាក់ និងសម្រេចវិនិច្ឆ័យរកខុស ឬត្រូវក្នុងរឿងក្ដីនីមួយៗ។
បើប្រៀបធៀបការរុះរើដុតបំផ្លាញផ្ទះសម្បែង រោងស្នាក់នៅរបស់ពលរដ្ឋដែលធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ចកន្លង ទៅនេះ តើពិតជាអនុលោមទៅតាមគោលការណ៍នីតិរដ្ឋនេះដែរ ឬយ៉ាងណា? តើអាជ្ញាធរបានឆ្លងកាត់ការសម្រេចក្តីពីការតាំងទីលំនៅខុសច្បាប់ តាមរយៈប្រព័ន្ធតុលាការទាំងបីហើយឬនៅ? ចម្លើយគឺថា ក្រុមអាជ្ញាធរមិនបានធ្វើត្រឹមត្រូវតាមនីតិវិធីកំណត់នោះឡើយ។ មានន័យថា ប្រជាពលរដ្ឋជាចុងចោទមិនបានឆ្លងកាត់ការកាត់ក្ដីពីសាលាដំបូង ឬប្ដឹងទាស់ទៅសាលាឧទ្ធរណ៍កំពូលនៅឡើយ។
ចំណែកប្រជាពលរដ្ឋអ្នកចូលមកតាំងទីលំនៅលើដីព្រៃឈើ ដីរដ្ឋ ភាគច្រើនជាពលរដ្ឋក្រីក្រខ្វះដីមានជីជាតិប្រកបរបរចិញ្ចឹមជីវិត។ ពួកគេបានចាកចេញពីស្រុកកំណើតស្វែងរកដីថ្មីមានជីជាតិកសាងជីវភាព ក្រុមគ្រួសារ។ អ្នកចំណាកស្រុកទាំងនោះបានច្បាមយកដីតំបន់ព្រៃឈើជាមូលដ្ឋានកាប់ រាន ជាពិសេសខេត្តតំបន់ភាគឦសាន ដើម្បីយកដីដាំដុះ និងតាំងលំនៅឋានស្នាក់នៅ។
ច្បាប់ព្រៃឈើចែងថា ការកាប់រានព្រៃឈើគ្មានការអនុញ្ញាតគឺជាប្រការខុសច្បាប់។ ចំណែកច្បាប់ភូមិបាលក៏បានចែងថា ភោគៈ ត្រូវបានបញ្ចប់ហើយ ដូច្នេះប្រជាពលរដ្ឋមិនអាចចាប់យកដីបានតាមចិត្តដូចមុនឆ្នាំ២០០១ នោះឡើយ។
ជាការពិតប្រជាពលរដ្ឋអ្នកតាំងទីលំនៅថ្មីទទួលស្គាល់ថា ការកាប់រានព្រៃយកដី និងការតាំងទីលំនៅលើដីរដ្ឋរបស់ពួកគាត់ គឺជាប្រការខុសច្បាប់ ក៏ប៉ុន្តែប្រជាពលរដ្ឋតែងចាត់ទុកអាជ្ញាធរមានសមត្ថកិច្ច ឬរាជរដ្ឋាភិបាលថា ជាអាណាព្យាបាល ជាឪពុកម្ដាយ និងជាអ្នកដឹកនាំមានតួនាទីភារកិច្ចគាំពាររៀបចំអភិវឌ្ឍន៍ជីវភាពរស់ នៅរបស់ពលរដ្ឋមានការផ្ដល់ដីសម្បទានសង្គមកិច្ច ឬកសាងផ្លូវថ្នល់សាលារៀន មន្ទីរពេទ្យ ។ល។ ជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែការតាំងទីលំនៅខុសច្បាប់របស់ពលរដ្ឋភាគច្រើន គឺដោយសារជីវភាពប្រជាពលរដ្ឋជួបបញ្ហាលំបាកទើបអ្នកភូមិធ្វើចំណាក ស្រុកបំពានច្បាប់មកតាំងទីលំនៅលើដីរដ្ឋដែលពលរដ្ឋទាំងនោះ គិតថា រដ្ឋជាអាណាព្យាបាលជាឪពុកម្ដាយហេតុនេះដីរដ្ឋ គឺជាដីដែលរដ្ឋអាចផ្ដល់មកពលរដ្ឋពលរដ្ឋក្រីក្ររស់នៅបាន។
បើពិនិត្យទៅលើការបំពេញតួនាទីរបស់ក្រុមសមត្ថកិច្ចទាក់ទិនការ បង្ក្រាបដោយហិង្សាទៅលើពលរដ្ឋ និងសកម្មភាពបំពានច្បាប់របស់ពលរដ្ឋអាចជាកំហុសដូចគ្នា ក៏ប៉ុន្តែកំហុសប្រជាពលរដ្ឋ គឺកំហុសក្រីក្រស្រេកឃ្លាន ជាកំហុសដុំបាយ។ ចំណែកកំហុសអាជ្ញាធរគឺផ្ទុយគ្នា ១៨០អង្សា ព្រោះក្រុមអាជ្ញាធរមានតួនាទីដឹកនាំប្រជាជន យល់ដឹងពីច្បាប់ជាតិ អន្តរជាតិ ខុសពីប្រជាពលរដ្ឋ។ ដូច្នេះក្រុមអាជ្ញាធរយល់ដឹងពីច្បាប់ហើយប្រព្រឹត្តខុស គឺជាការរំលោភទៅលើនីតិរដ្ឋ មិនគោរពរដ្ឋធម្មនុញ្ញ ច្បាប់អន្តរជាតិនានា ទាក់ទិនសិទ្ធិមនុស្សសិទ្ធិជនជាតិដើមភាគតិចធ្វើឲ្យ លទ្ធិប្រជាធិបតេយ្យស្រុតចុះ ជាពិសេសការខកខានមិនបានបំពេញកាតព្វកិច្ចរបស់អាជ្ញាធរជាអាណាព្យាបាល លើពលរដ្ឋអាចត្រូវគេមើលឃើញថា គឺជាកំហុសខ្វះព្រហ្មវិហារធម៌៕
ប្រភពពី វិទ្យុអាស៊ីសេរី