ប្រជាពលរដ្ឋមួយភូមិ ប្តឹងពីក្រុមបងធំជាង៣០នាក់ អុកឡុកក្នុងពិធីបុណ្យដាលាន
ភ្នំពេញ: ប្រជាពលរដ្ឋជាង ១០០ នាក់នៅភូមិក្រាំងអង្រង
សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ
បានលើកគ្នាទៅកាន់ទីស្នាក់ការប៉ុស្តិ៍ក្រាំងធ្នង់
កាលពីព្រឹកថ្ងៃទី១៦កុម្ភៈឆ្នាំ២០១៤នេះ
ដើម្បីផ្តិតមេដៃប្តឹងពីក្រុមបងធំជាង៣០នាក់
ដែលអុកឡុកក្នុងពិធីបុណ្យដាលាន កាលពីពេលយប់ថ្ងៃដដែល។
លោកម៉ក់ មី នាយប៉ូលិសប៉ុស្តិ៍ក្រាំងធ្នង់ បាននិយាយថា កាលពីល្ងាចថ្ងៃទី១៥ កុម្ភៈ នៅភូមិខាងលើ មានរៀបចំពិធិបុណ្យដាលាន ដោយមានចាក់ធុងបាស់រាំសប្បាយ បន្ទាប់ពីប្រមូលផលស្រូវវស្សារួចរាល់មក។ លុះដល់ម៉ោងប្រមាណជិត១រំលងអធ្រាត្រ ស្រាប់តែមានក្រុមបងធំប្រមាណជាង៣០នាក់ ដែលជាកម្មករយាមឃ្លាំងឯកជនមួយ នៅក្បែរនោះ បានមកអុកឡុកបង្កជម្លោះជាមួយអ្នកភូមិ ហើយវាយគ្នាផ្អើលពេញពិធីបុណ្យទាំងមូល។
លោកបន្តថា ពេលនោះក្រុមប្រជាការពារ៤នាក់ ដែលប្រចាំការក្បែរនោះ ទៅជួយធ្វើអន្តរាគមន៍ ក៏ត្រូវក្រុមបងធំព្រួតវាយឲ្យរបួស និងវាយកម្ទេចម៉ូតូមួយគ្រឿង។ បន្ទាប់មកប៉ូលិសប៉ុស្តិ៍ជាង១០នាក់ ទៅជួយធ្វើអន្តរាគមន៍ ក៏ត្រូវក្រុមបងធំប្រើដុំថ្ម ដំបង កាំបិត ដេញគប់ ដេញកាប់ និងវាយប៉ូលិសរត់បាតជើងសព្រាត បណ្តាលឲ្យខ្ទេចម៉ូតូ៣គ្រឿង។ ចំណែកក្រុមបងធំនាំគ្នារត់ចូលឃ្លាំងអស់។
លោកម៉ក់ មី បានបន្តទៀតថា លុះព្រឹកឡើងប្រជាពលរដ្ឋមួយភូមិ បាននាំគ្នាទៅផ្តិតមេដៃនៅទីស្នាក់ការប៉ុស្តិ៍ ប្តឹងពីពួកក្រុមបងធំ ឲ្យប៉ូលិសចាត់ការតាមច្បាប់។ ពាក់ព័ន្ធករណីនេះ នគរបាលកំពុងកសាងសំណុំរឿង និងស្នើសុំគោលការណ៍ពីតុលាការដើម្បីធ្វើការចាប់ខ្លួនក្រុមជនដៃដល់៕L

ក្រុមបងធំជាង៣០នាក់ ដែលអុកឡុកក្នុងពិធីបុណ្យដាលាន
វត្ថុតាងរបស់ក្រុមបងធំជាង៣០នាក់ ដែលអុកឡុកក្នុងពិធីបុណ្យដាលាន បន្សល់ទុកនៅកន្លែងកើតហេតុ
ម៉ូតូ៣គ្រឿងដែលក្រុមបងធំជាង៣០នាក់វាយកំទេច
ប្រភពពី CEN