Hard Disk ស្ដើង​បំផុត​ជាង​ ស្ដើង​ជាង​ iPhone 6 Plus​ ទៀត!

1/05/2015 0 Comments A+ a-

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​បច្ចេកវិទ្យា​ចេះ​តែ​រីកចម្រើន ​និង​​ទំនើប​ទៅ​ៗ​ ជាក់​ស្ដែង​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ Seagate​ បាន​ធ្វើ​ការ​បង្ហាញ​ផលិតផល​ Hard Disk​ របស់​ខ្លួន​មួយ​ដែល​មាន​កម្រាស់​ស្ដើង​បំផុត ​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដែល​មាន​កម្រាស់​តែ​៧​មិល្លីម៉ែត្រ​តែ​ប៉ុណ្ណោះ។

maxresdefault

Seagate Seven​ គឺ​ជា​ Hard Disk​ ដែល​មាន​កម្រាស់​ស្ដើង​បំផុត​ ត្រឹម​តែ​៧​មិល្លីម៉ែត្រ​​តែ​ប៉ុណ្ណោះ​​​ ដែល​ស្ដើង​ជាង​កម្រាស់​ Smartphone​ របស់​ក្រុមហ៊ុន ​Apple iPhone 6 Plus ​​,១​​មិល្លីម៉ែត្រ។ Seagate Seven ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ស្រោប​ដែក​ថែប​ មិន​កាន់​ច្រែះ​ ធ្វើ​ឲ្យ​មាន​ភាព​ទាក់​ទាញ​​ មាន​ទំហំ​នៃ​ការ​ផ្ទុក​ទិន្នន័យ​បាន​៥០០​GB ​និង​​មាន​​​រន្ធ​ ​USB 3.0។

ក្រុមហ៊ុន​ Seagate នឹង​ចាប់​ផ្ដើម​លក់​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ដ៏​ស្ដើង​មួយ​នេះ ​អំឡុង​ពេល​ចាប់​ពី​ពាក់​កណ្ដាល​​​ខែ​មករា​នេះ​ ក្នុង​តម្លៃ​​ប្រហែល​១០០​ដុល្លារ​សហរដ្ឋអាមេរិក៕


Seven_Sketch_collage.0
 ប្រែ​សម្រួល​៖ សំនៀង​
ប្រភព៖ technobuffalo