ឃើញនាង ជនជាតិ ជប៉ុន សាច់សខ្ចី ទ្រាំពុំបាន បុរស ៥ នាក់ រំលោភបូក ចុងក្រោយ ដេកគុក បានសម្រេច

1/05/2015 0 Comments A+ a-

ព័ត៌មានអន្តរជាតិ ៖ បុរស ៥ នាក់ ត្រូវបានចាប់ឃាត់ខ្លួន នៅក្នុងប្រទេស ឥណ្ឌា ពាក់ព័ន្ធនឹងការចាប់ ជម្រិត ក៏ដូចជា រំលោភបូក ច្រើនលើកច្រើនសា លើជនរងគ្រោះ ជាស្រីស្អាត ស្បែកសជនជាតិជប៉ុន មួយរូប ។
ប្រភពសារព័ត៌មាន ពីទំព័រ ប៊ីប៊ីស៊ី ចេញផ្សាយអោយដឹងថា ប៉ូលីស មកពី    ភាគ ខាងកើតនៃទីក្រុង Calcutta បំភ្លឺអោយដឹងថា ការវាយប្រហារ រំលោភបំពានខាងលើនេះ គឺមាន  រយៈពេលលើសពីមួយ ខែទៅទៀត ចាប់តាំងពីថ្ងៃទី ២៣ វិច្ឆិកា មកម្ល៉េះ ហោចណាស់ បានកើតឡើង ដល់ទៅ ២ កន្លែង ។
លើសពីនេះ ប្រភពដដែលបន្តអោយដឹងថា ក្រុមបុរសទំនើង មានការសង្ស័យអោយដឹងថាគោលដៅ វាយប្រហារពួកគេ គឺទៅលើ ស្រ្តីជាអ្នកទេសចរ នៅលីវ ផ្ទាល់តែម្តង ។   សេចក្តី រាយការណ៍ បញ្ជាក់ អោយដឹងថា ករណីចាប់រំលោភ នៅក្នុងប្រទេស ឥណ្ឌា មានការកើនឡើង គួរអោយកត់សម្គាល់ ក្នុង នោះបានញ៉ាំងអោយមានការផ្ទុះកំហឹងឡើង មកពីជុំវិញប្រទេស ។
ស្នងការប៉ូលីស ក្រុង​ Calcutta លោក Pallav Kanti Ghosh ផ្តល់ជាកិច្ចសម្ភាសន៍   ដល់ទំព័រសារព័ត៌​មានបរទេស ប៊ីប៊ីស៊ី អោយដឹងថា ពីរនាក់ ក្នុងចំណោម ជនជាប់ចោទ ៥ នាក់ គឺ ជាបងប្អូនប្រុសនឹង គ្នា ខណៈពួកគេទាំងពីរនាក់នេះ សំដៅចូលខ្លួនទៅកៀកជិត ជនរងគ្រោះ ជាភ្ញៀវ   ទេសចរ វ័យ ២៥ ឆ្នាំ ជនជាតិជប៉ុន រូបនេះ ដោយបន្លំដើរតួ​ ជាមគ្គុទេសទេសចរណ៍ បន្ទាប់  ពីរូបនាង   បានធ្វើដំណើរ មកដល់ទីក្រុង និងចូលស្នាក់នៅ ក្នុងសណ្ឋាគារមួយកន្លែង ក្នុងតំបន់ ពោរពេញទៅដោយភ្ញៀវទេស ចរបរទេស ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី