បុរាណវត្ថុវិទូ រកឃើញ ផ្នូរបុរាណ របស់ ម្ចាស់ក្សត្រី អាថ៍កំបាំង ពីសម័យ បុរាណ តាំងពី ៤,៥០០ ឆ្នាំមុន
ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ ប្រទេស អេហ្ស៊ីប បានគូសបញ្ជាក់អោយដឹងថា ក្រុមបុរាណវត្ថុវិទូ នៅ ក្នុងប្រទេស អេហ្ស៊ីប បានរកឃើញ ផ្នូរបុរាណ របស់ម្ចាស់ក្សត្រី អាថ៍កំបាំង មួយរូប មិនទាន់ស្គាល់អត្ត សញ្ញាណ ។
ទំព័រ ប៊ីប៊ីស៊ី បន្តចុះផ្សាយអោយដឹងថា ផ្នូរខាងលើនេះត្រូវបានរកឃើញនៅក្នុងក្រុង Abu-Sir ភាគខាង លិចឆៀងខាងត្បូង ទីក្រុង Cairo ខណៈផ្នូរខាងលើ ក្រុមអាជ្ញាធរ មានជំនឿជាក់ថាអាចជាផ្នូររបស់ព្រះ មាតា ឬក៏អគ្គមហេសី ព្រះអង្គ Pharaoh Neferefre ខ្សែរាជវង្ស ជំនាន់ទី ៥ នៃ ប្រទេស អេហ្ស៊ីប គ្រង រាជ្យកាលពី ៤,៥០០ ឆ្នាំមុន ។
រដ្ឋមន្រ្តី ទទួលបន្ទុក វត្ថុបុរាណ ប្រទេស អេហ្ស៊ីប លោក Mamdouh el-Damaty ក្រុមការងារ បានប្រទះ ឃើញឈ្មោះរបស់នាង Khentakawess ចារឹកលើជញ្ជាំង នៃកន្លែងបញ្ជុះសពដ៏ធំ ។ លោក បានបន្ត អោយដឹងថា ផ្នូរនេះ អាចជាផ្នូរ ម្ចាស់ក្សត្រី Khentakawess ទី ៣ ។ ដោយឡែក សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ផ្នូរមួយនេះ ត្រូវបានរកឃើញ នៅកន្លែងដ៏ ស្មុគ ស្មាញ ប្រជុំទៅដោយផ្នូរបុរាណ មួយចំនួនឯទៀត ។
លោក Miroslav Barta ប្រធានបេសកម្ម មកពីវិទ្យាស្ថាន Czech Institute of Egyptology ដែលជាអ្នក រកឃើញផ្នូរបុរាណមួយនេះ អោយដឹងថា ទីតាំងនៃការរកឃើញ ផ្នូរបុរាណមួយនេះ ញ៉ាំងអោយពួកគេ មានជំនឿជាក់អោយដឹងថា នាងគឺជា អគ្គមហេសី របស់អង្គម្ចាស់ Pharaoh Neferefre ។
យ៉ាងណាមិញ មានការអះអាងអោយដឹងថា ក្រុមបុរាណវត្ថុវិទូ ទាំងនេះ បានប្រទះឃើញដូចគ្នាដែរ នូវ បណ្តាវត្ថុប្រើប្រាស់ផ្ទះបាយ ច្រើនជាង ៣០ វត្ថុតាង ក្នុងនោះ ភាគច្រើនធ្វើពី ថ្មកំបោរ និង ទង់ដែង ។ ដោយឡែក លោក el-Damaty ករណីរកឃើញ ផ្នូរបុរាណលើកនេះ សង្ស័យជាផ្នូរ ខ្សែរាជវង្សជំនាន់ទី ៥ អាចនឹងបង្កជាលក្ខណៈងាយស្រួលដល់ ក្រុមការងារ ធ្វើការសិក្សាស្រាវជ្រាវ ទៅលើ ខ្សែរាជវង្សជំ នាន់ទីបួន ដែលជាសាក្សី ទាក់ទិនទៅនឹង ការកសាង ពីរ៉ាមីត លើកដំបូង ។ គួរ រំឮកថា ទីក្រុង Abu- Sir ត្រូវបានប្រើប្រាស់ ជាឈាបដ្ឋាន នៃ Old Kingdom សម្រាប់ទីក្រុង បុរាណនៃប្រទេស អេហ្ស៊ីប ទី ក្រុង Memphis ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី
ប្រភព ៖ ប៊ីប៊ីស៊ី