ការងារខួរក្បាលជួយឲ្យមនុស្សចាស់ភ្លឺស្វាងជាង
តាមការស្រាវជ្រាវថ្មីៗនេះ របស់សាកលវិទ្យាល័យ Edinburgh (ស្កុតឡែន) ការងារទាមទារការរិះគិតស្មុគស្មាញ នឹងជួយខួរក្បាលចាស់យឺតជាង ប្រៀបនឹងពលកម្មដៃជើង ។
ពួកអ្នកស្រាវជ្រាវឲ្យដឹងថា ធ្វើការងារពហុសណ្ឋាន ដូចជាសកម្មភាពសង្គម, វិចិត្រករ ឬ ស្ថាបត្យករ នឹងជួយខួរក្បាលធ្វើសកម្មភាពល្អជាង ពេលចាស់ទៅ ។ ពេលឈានចូលវ័យ ៧០ ឆ្នាំ អ្នកធ្លាប់ធ្វើជាគ្រូបង្រៀន, អ្នកវិភាគ, មេធាវី ឬ គ្រប់គ្រង … នឹងភ្លឺស្វាង, មានការចងចាំ និងសមត្ថភាពត្រឹះរិះល្អជាង ។ ក្រុមស្រាវជ្រាវបកស្រាយថា ខួរក្បាលរបស់អ្នកទាំងនេះ ត្រូវបានហ្វឹកហាត់ជាប្រចាំ ហេតុនេះ វាត្រូវការពារល្អជាងចំពោះមុខការថមថយការយល់ដឹងដោយសារវ័យ ។
“ស្តេច” របស់ផ្នែកសរសៃប្រសាទវិទ្យា -សាស្ត្រាចារ្យ Merzerich ឲ្យដឹងថាៈ “ពេលខួរក្បាលត្រូវបានប្រែទៅជាក្មេង គ្រប់កក្តាផ្សេងៗក្នុងសរីរាង្គក៏ប្រែជាក្មេងតាម តាំងពីស្បែករហូតដល់គ្រឿងក្នុង, ជួយបង្កើតថាមពល និងភាពសោមនស្សរីករាយ” ។
“ស្តេច” របស់ផ្នែកសរសៃប្រសាទវិទ្យា -សាស្ត្រាចារ្យ Merzerich ឲ្យដឹងថាៈ “ពេលខួរក្បាលត្រូវបានប្រែទៅជាក្មេង គ្រប់កក្តាផ្សេងៗក្នុងសរីរាង្គក៏ប្រែជាក្មេងតាម តាំងពីស្បែករហូតដល់គ្រឿងក្នុង, ជួយបង្កើតថាមពល និងភាពសោមនស្សរីករាយ” ។
ដើម្បីឈានដល់ការសន្និដ្ឋាននេះ ពួកអ្នកវិទ្យាសាស្ត្របានត្រួតពិនិត្យបញ្ញាឈ្លាសវៃ, ល្បឿនដោះស្រាយខួរក្បាល និងសមត្ថភាពយល់ដឹងនិយាយរួមរបស់មនុស្ស ១០៦៦ នាក់ ។ កក្តាជាច្រើនត្រូវបានពិនិត្យដល់ដូចជាអប់រំ, សុខភាព, រាងកាយ, ការងារ, តំណពូជវិទ្យា… ។ ឧទាហរណ៍ ក្នុងលំហាត់ត្រួតពិនិត្យការចងចាំ មនុស្សម្នាក់ៗនឹងត្រូវបានសំណូមពររម្លឹកឡើងវិញព័ត៌មានគេទទួលយកបានមុននោះ ១រយៈពេល ។ ចំណែកជាមួយលហាត់ត្រួតពិនិត្យការយល់ដឹងរួម, ពួកគេត្រូវធ្វើទម្រង់មួយ ត្រូវបានសំណូមពរ ៕