កំណត់ត្រា​របស់​បុរស​មាន​…​អាវុធ ២ ដើម​

1/04/2015 0 Comments A+ a-

បុរស​សញ្ជាតិ​អាមេរិក​មាន​រហស្សនាម​ថា DoubleD**kDude (DDD) ដោ​យា​សារ​តែ​គាត់​មាន​អាវុធ​ដល់​ទៅ ២ ដើម ប្រវែង​ក៏​អស្ចារ្យ​ដែរ គឺ ២៥,៤សង់ទីម៉ែត្រ ។ គាត់​សរសេរ​កំណត់ត្រា​អេឡិចត្រូនិក​មួយ ដោយ​បរិយាយ​អំពី​ជីវិត​របស់ខ្លួន ដែល​ភ្ជាប់​ជាមួយ​នូវ​ស្ថានភាព​ជំងឺ​កម្រ​ប្រទះ​នេះ ។​
​តាម Metro នៅ​ថ្ងៃទី​០១ មករា ២០១៥ កំណត់ត្រា​ដែលមាន​ចំណងជើង​ថា “Double Header: My Life With Two Penises” (​មនុស្ស​ក្បាល​២: ជីវិត​របស់ខ្ញុំ និង​អង្គ​ជាតិ​២) បាន​ផ្សព្វផ្សាយ​ជា​គំរូ​សៀវភៅ​អេឡិចត្រូនិក ។​
2-sung-1​លើ​ក្រប​កំណត់ត្រា​របស់ DDD – បុរស​មាន​អាវុធ​២​ដើម​
​កាលពី​១​ឆ្នាំមុន DoubleD**kDude (DDD) បាន​ចំណាយពេល ៤៨ ម៉ោង ដើម្បី​ឆ្លើយតប​សំណួរ​ផ្ទាល់មាត់ ក្រោយពេល​លោក​បង្ហោះ​ផ្សាយ​រូបភាព​២ ដែល​ថត​កៀក​ទិដ្ឋភាព “​ប្រដាប់ភេទ​ភ្លោះ​” លើ​គេហទំព័រ Reddit ។ លោក​ប្រាប់​ផងដែរ​ថា លោក​មាន​ជំងឺ​កម្រ​ប្រទះ​មួយ​ហៅថា Diphallia ឬ “​អង្គ​ជាតិ Copy” ។​
​អ្នក​កើតរោគ​នេះ មាន​លិង្គ​២ “​ពេញលេញ​” តាំងពី​កំណើត ព្រមទាំង​ប្រតិបត្តិការ​ដោយឡែកៗ​ពីគ្នា ហើ​តាម​ស្ថិតិ​គឺមាន​តែ ១/៦ លាន​ករណី ប៉ុណ្ណោះ សម្រាប់​ប្រទេស​អាមេរិក ក្នុងនោះ ភាគច្រើន​ត្រូវបាន​អន្តរាគមន៍​វះកាត់​ចោល​មួយ​តាំងពី​តូច​មកម្ល៉េះ ។​
​នៅពេល​គេ​សួរថាៈ បច្ចុប្បន្ន លោក​មានគំនិត​កាត់​វា​ចោល​មួយ​ទេ ? DoubleD**kDude (DDD) ឆ្លើយថាៈ ខ្ញុំ​ធ្លាប់ តែ​កាលពី​នៅ​ជំទង់ ឥឡូវនេះ គឺ​ពុំ​អាច​ទេ​! ។​
DoubleD**kDude (DDD) ចែករំលែក​ពី​ការពិបាក ទោះបី​មាន​លិង្គ​ដល់​ទៅ​២​គឺៈ លិង្គ​ទាំងពីរ​មាន​សកម្មភាព​ឯករាជ្យ អាចជួយ​ឲ្យ “​ម្ចាស់​” ឡើងដល់​កំពូល​រៀងៗ​ខ្លួន ប៉ុន្តែ ដោយសារ​វា​មាន​ពងស្វាស​រួមមួយ ហេតុនេះ ក៏​អាច​បញ្ចេញ​ទឹក​ម៉ូត ទឹកកាម ក្នុងពេល​រួមគ្នា​ដែរ ។ ការពិបាក​នោះ​គឺ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ពងស្វាស​របស់លោក​ស្តុក​ពេញ​ដោយ​ស្ពែ​ម ទាមទារ​ត្រូវ “​រំដោះ​” ចេញ ។​
​បច្ចុប្បន្ន លោក​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​មនុស្ស ២ នាក់ៈ ម្នាក់​ជា​បុរស និង​ម្នាក់ទៀត​ជានា​រី ។ លោក​ថា ជីវភាព​ផ្លូវភេទ និង​ការរស់នៅ​ប្រព្រឹត្តទៅ​ធម្មតា ។​
​កាលពីមុន​លោក​ធ្លាប់​ឆ្លងកាត់​ដៃគូ​ទាំង​បុរស និង​នារី ប្រមាណ ១០០០ នាក់ ឯណោះ ៕