លោកយាយ អាយុជាង៨០ឆ្នាំ២នាក់ សូមក្តីមេត្តាពី សប្បុរសជន
កំពង់ឆ្នាំង៖ លោកយាយឈ្មោះ គុំ គី អាយុ៨0ឆ្នាំ និងលោកយាយ រឿន អៃ អាយុ៨៤ឆ្នាំ រស់នៅ ក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន កំពុងជួបប្រទះការ ខ្វះខាតជីវភាព រស់នៅ យ៉ាងលំបាកលំបិន និងមានជំងឺប្រចាំកាយ រស់អាស្រ័យពឹងអ្នភូមិផង របងជាមួយ ហុចបាយសម្ល ម្តងម្កាលគ្មាន ផ្ទះសំបែងរស់នៅ យ៉ាងកំសត់ ជីវិតអភ័ព របស់លោកយាយ ទាំងពីរខាងលើ ឯកាគ្មានក្រុមគ្រួសារជាទីពឹង ព្រាត់ប្តីជាយូរឆ្នាំមកហើយ ។
លោក យាយ គុំ គីដែលមានជម្ងឺប្រចាំកាយ ស្ទើរនិយាយមិនរួចផងនោះ បាននិយាយដោយ សំលេងខ្សិបៗថា លោកយាយបានព្រាត់ពីប្តី តាំងពីសម័យប៉ុល ពត មកម្លេះ ពីមុនមក លោកយាយមានខ្ទមកំសត់ រស់នៅនឹងគេ តែក្រោយពីបានធ្លាក់ខ្លួនឈឺ និងខ្ទមបានទ្រុធទ្រោម ពុកផុតបាក់អស់ លោកយាយបន្ត ក្នុងភាពក្តុកក្តួលថា ជីវិតអភ័ព្ទរបស់លោកយាយ គឺរស់នៅបច្ចុប្បន្នអាស្រ័យលើអ្នកជិតខាង និងអ្នកភូមិផង របងជាមួយបានផ្តល់ជាកន្លែង សម្រាកជ្រកកោន និងហុចបាយសម្លម្តងម្កាល តស់នៅរង់ចាំថ្ងៃស្លាប់ ។
ដោយឡែកលោកយាយ រឿន ហៃ បាននិយាយក្នុងភាពវង្វេងវង្វាន់ថា លោកយាយមានប្តី និងមានកូនចិញ្ចឹមម្នាក់ ប៉ុន្តែពួកគេបានស្លាប់ ចោលលោកយាយអស់រយៈពេលជាង១០ឆ្នាំ កន្លងមកហើយ។
បច្ចុប្បន្ន រស់នៅក្រោមការហុចបាយទឹកម្តងម្កាល ដូចលោកយាយ គុំ គី ដែរ ។ លោកយាយទាំងពីរនាក់ សូមអំពាវនាវ ដល់សប្បុរសជន សូមមានក្តីអាណិតមេត្តាដល់គាត់ ជួយឧបត្ថម្ភដល់រូបគាត់បានរស់នៅ រហូតជីវិតចុងក្រោយផង៕
ផ្តល់សិទ្ធិដោយ ៖ DAP-NEWS