ក្រុមហ៊ុន​ Apple​​ ប្រកាស​តំឡើង​ថ្លៃ​កម្មវិធី (apps)​ ​ថ្ងៃ​សុក្រ​​នេះភ្លែត​

1/09/2015 0 Comments A+ a-

ទីស្នាក់ការក្រុមហ៊ុន​ Apple​​ប្រភព៖​ en.wikipedia.org
ក្រុមហ៊ុន​ Apple​ នឹង​តំឡើង​តម្លៃ​កម្មវិធី (apps) ក្នុង​ប្រទេស​កាណាដា និង ប្រទេស​ភាគច្រើន នៅ​អឺរ៉ុប​ ដោយសារតែ​ច្បាប់​ពន្ធដារ​មាន​ការ​ប្រែប្រួល​​​ និង បញ្ហា​អត្រា​ប្ដូរប្រាក់​ នៅ​ថ្ងៃ​សុក្រ​ទី ៩ នេះ​​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

ចាប់​តាំង​ពីរ​នេះ​តទៅ​ ចំពោះ​អ្នក​នៅ​ក្នុង​តំបន់​អឺរ៉ុប និង កាណាដា​ ត្រូវ​តែ​ចំណាយ​ថ្លៃ​ជាង​មុន​ ក្នុង​ការ​ប្រើប្រាស់ ហ្គេម (Game) និង កម្មវិធី​សូវែរ​ (Software) ផ្សេងៗ។ 

សហភាព​អឺរ៉ុប​ បាន​អនុម័ត​ច្បាប់​ថ្មី​ និង ចូលជាធរមាន​កាល​ពី​ថ្ងៃទី ១ មករា កន្លងទៅ​​ ដែល​សម្រេច​តំឡើង​ព័ន្ធ​លើ​កម្មវិធី (apps) ទាំង​អស់​នៅ​ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​បាន​សម្រេច​តំឡើង​តម្លៃ​របស់​ខ្លួន​ផង​ដែរ​ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ការ​តំឡើង​តម្លៃ​ពន្ធ​។ ប្រការ​នេះ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ ជាច្រើន​មិនសូវ​សប្បាយ​ចិត្ត​នោះ ទេ ព្រោះ​ពួកគេ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ជាង​មុន ដើម្បី​អាច​ប្រើប្រាស់​កម្មវិធី(apps)​ ទាំង​អស់​នោះ​បាន។

ដោយ​ឡែក​នៅ​​ប្រទេស​កាណាដា​វិញ រូបិយប័ណ្ណ​ដុល្លារ​មាន​ការ​ធ្លាក់​តម្លៃ​ បើ​ធៀប​នឹង​ប្រាក់​​ដុល្លារ​អាមេរិក​ ជាហេតុ​នាំ​ឲ្យ​ក្រុមហ៊ុន​ Apple​​ ត្រូវ​តែ​ឡើង​ថ្លៃ​ផង​ដែរ​។ 

កាល​ពី​ខែ​មិនា​ឆ្នាំ ២០១៤ កន្លង​ទៅ​ក្រុមហ៊ុន​ Apple​ ក៏បាន​ធ្វើ​តំឡើង​តម្លៃ កម្មវិធី (apps)នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ផង​ដែរ ដូចជា​ប្រទេស​ អូស្ត្រាលី ឥណ្ឌា ឥណ្ឌូណេស៊ី អាហ្វ្រិកខាងត្បូង ទួរគី ប៉ុន្តែ​ ទម្លាក់​តម្លៃ​នៅ​ប្រទេស​​ អ៊ីស្រាអែល និង នូវែលហ្សេឡង់៕

​ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ theverge.com