Xiaomi ​ ​បន្ត​រីក ​Samsung ​បន្ត​រួម​នៅ​ចិន​

12/16/2014 0 Comments A+ a-

ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ Smartphone របស់​ប្រទេស​ចិន​ Xiaomi​ បាន​​បង្កើត​ភាព​លេច​ធ្លោ​មួយ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​​​ចំពោះ​ការ​លក់​ផលិត​ផល​ Smartphone បាន​កើន​ឡើង​រហូត​ដល់​ទៅ​បី​ដង​ធ្វើ​អោយ​ខ្លួន​វ៉ា​ដាច់​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ទៀត​ដូច​ជា​ Samsung, Apple និង​ក្រុមហ៊ុន​ដទៃ​ទៀត។

អ្នក​វិភាគ​នៅ​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​ផ្នែក​ព័ត៌មាន​វិទ្យា​​និង​​ផ្ដល់​ដំបូន្មាន​​បច្ចេកវិទ្យា​ Gartner, Inc បាន​និយាយ​ថា​​ទីផ្សារ​Smartphone របស់​ក្រុមហ៊ុន​ Xiaomi បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ និង ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ Smartphone លំដាប់​លេខ​មួយ​​នៅ​ក្នុង​ប្រទេស​ចិន។ សន្ទុះ​កើន​ឡើង​ដែល​នឹក​ស្មាន​មិន​ដល់​នេះ​បាន​ក្លាយ​ជា​ដំណឹង​អាក្រក់​សម្រាប់​ក្រុមហ៊ុន​Samsung ព្រោះ​ចិន​ជា​ទី​ផ្សារ​ធំ​បំផុត​របស់​ខ្លួន។​
Gartner បាន​បន្ថែម​ទៀត​ថា​៖ ” ការ​លក់​ផលិតផល​ Smartphone នៅ​​ទី​ផ្សារ​ដ៏​ធំ​បំផុត​របស់​​ Samsung ​នេះ​ ​បាន​ធ្លាក់​ចុះ​ដល់​​ទៅ​ ២៨,៦ ភាគរយ​”។

XiaomiReuters

​ក្រុមហ៊ុន​ Samsung គឺ​នៅ​តែ​ជា​ក្រុមហ៊ុន​ផលិត ​Smartphoneលេខ​មួយ បើ​ទោះ​បី​ជា​ការ​លក់​របស់​ខ្លួន​បាន​​ ៧៣​ លាន​គ្រឿង​កាល​ពី​ត្រី​មាស​មុន​គឺ​តិច​ជាង​ក្រុមហ៊ុន​​ Xiaomi ១៦ លាន​គ្រឿង​ក៏​ដោយ។
ប៉ុន្តែ​ប្រសិន​បើ​​ក្រុមហ៊ុន Xiaomi ​​អាច​បន្ត​​​​​​កាន់​កាប់​ទី​ផ្សារ​នាំ​មុខ​គេ​នៅ​ចិន ​​ថ្ងៃ​ណា​មួយ​​ក្រុមហ៊ុន​នេះ​​អាច​​នឹង​ផ្ដួល​ Samsung ​​ក្លាយ​ជា​ក្រុមហ៊ុន​ Smartphone លេខ​មួយ​នៅ​ក្នុង​​​លោក​​។
​ក្នុង​ចំណោម​​​​​ក្រុមហ៊ុន​ផលិត​ Smartphone ​កំពូល​​​​ទាំង​ប្រាំ​ ​មាន​ពី​មក​ពី​ចិន​ដែរ​គឺ​ Huawei និង Lenovo។ ​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​ក៏​​​​សុទ្ធ​តែ​បាន​រីក​ចម្រើន​ទៅ​មុខ​​លើក​​លែង​​តែ​ក្រុមហ៊ុន​​ Samsung តែ​ប៉ុណ្ណោះ៕

ប្រែ​សម្រួល​​៖ សំនៀង
ប្រភព៖ businessinsider