ស្ថាបនិក Alibaba វ៉ា​ដាច់​លី កាស៊ីង ក្លាយ​ជា​អ្នក​មាន​ជាង​គេ​​នៅ​អាស៊ី

12/16/2014 0 Comments A+ a-

ស្ថាបនិក​ក្រុមហ៊ុន​លក់​​ទំនិញ​អនឡាញ Alibaba មហាសេដ្ឋី Jack Ma បាន​វ៉ា​ដាច់​មហាសេដ្ឋី​អចលនទ្រព្យ​ហុងកុង Li Ka-shing ក្លាយ​ជា​អ្នក​មាន​ជាង​គេ​បំផុត​នៅ​អាស៊ី។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Bloomberg កាល​ពី​ពេល​ថ្មី​ៗ​នេះ។

1
ស្ថាបនិក​ក្រុមហ៊ុន Alibaba មហាសេដ្ឋី Jack Ma

ទ្រព្យ​សម្បត្តិ​របស់​លោក Jack Ma បាន​កើន​ឡើង​ដល់ ​២៨,៦​ពាន់​លាន​ដុល្លារ លើស​ទ្រព្យ​​លោក La Ka-shing ប្រហែល ៣០០​លាន​ដុល្លារ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៤​នេះ។ ទាក់​ទង​នឹង​ការ​ធ្លាក់​ចំណាត់​ថ្នាក់ មហាសេដ្ឋី​វ័យ ៨៦​ឆ្នាំ Li Ka-shing បាន​បញ្ជាក់​តាម​អ្នក​នាំ​ពាក្យ​នៅ​ហុងកុង​ថា លោក​គ្មាន​បញ្ហា​អី​ទេ ប៉ុន្តែ​សប្បាយ​ចិត្ត​ដែល​ឃើញ​បុរស​វ័យ​ក្មេង​​មក​ពី​ចិន អាច​ធ្វើ​ជំនួញ​បាន​យ៉ាង​ល្អ។ ចំណែក​អ្នក​នាំ​ពាក្យ​របស់​មហាសេដ្ឋី Jack Ma បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។

2
មហាសេដ្ឋី​អចលនទ្រព្យ​ហុងកុង Li Ka-shing

មហាសេដ្ឋី​អចលនទ្រព្យ​ហុងកុង Li Ka-shing ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប ២៨,៣​ពាន់​លាន​ដុល្លារ បាន​កាន់​កាប់​តំណែង​អ្នក​មាន​ជាង​គេ​នៅ​អាស៊ី​តាំង​ពី​ថ្ងៃ​ទី០៥ ខែ​មេសា ឆ្នាំ​២០១២ ប៉ុន្តែ​​ពេល​នេះ​តំណែង​កំពូល​គេ​​នៅ​អាស៊ី​ជាង ២​ឆ្នាំ ត្រូវ​បាន​បញ្ចប់​ហើយ។ ​
ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ bloomberg