តារាចម្រៀង Sungmin សម្រេចចិត្ត ចូលរោងការ ជាមួយនាង Kim Sa Eun

12/16/2014 0 Comments A+ a-

កូរ៉េ៖ សមាជិក ក្រុមតារាចម្រៀងប្រុសដ៏ល្បី របស់ក្រុម Super Junior លោក Sungmin សម្រេចបញ្ចប់ភាព នៅលីវជាមួយតារាសម្តែង និងជាតារាចម្រៀង Kim Sa Eun ។ ពិធីអាពាហ៍ពិពាហ៍នេះ ត្រូវបានប្រារព្ធធ្វើឡើង ជាផ្លូវការនៅ RAUM ក្នុង Yeoksamdong ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ។ នេះបើតាមគេហទំព័រ Allkpop របស់កូរ៉េខាងត្បូងផ្សាយកាលថ្ងៃទី១៣ ខែធ្នូដដែល។
តារាចម្រៀងលោក Sungmin វ័យ ២៨ ឆ្នាំសមាជិកក្រុម តារាចម្រៀង Super Junior បានសម្រេចចិត្តរៀបការ ជាមួយតារាចម្រៀង និងតារាសម្តែង នាង Kim Sa Eun វ័យ ២៩ឆ្នាំ កាលពីថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០១៤ RAUM ក្នុង Yeoksamdong ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ហើយសមាជិកក្រុម Super Junior ម្នាក់ទៀត គឺលោក Ryeowook បានច្រៀងចម្រៀងអបអរសាទរ នៅក្នុងពិធីមង្គលការ លោក Sungmin និង នាង Kim Sa Eun។
ក្នុងឱកាលពិធីអាពាហ៍ពិពាហ៍ មានភ្ញៀវមួយពាន់នាក់រួមទាំង ក្រុមគ្រួសារមិត្តភក្តិ និងអ្នករួមចូលរួម ជាមួយនឹង តារាល្បីលោក Yoo Jun Sang , លោក Hong Rok Gi ,លោក Brad Little,លោក Lee Gun Young, នាង Seo Ji Young,នាង Kim Ah Sun និងលោក Ryeowook ក៏បានច្រៀងបទចម្រៀង អបអរសាទរដែរ ។ បន្ទាប់ពីអាពាហ៍ពិពាហ៍ រួចលោក Sungmin និងនាងKim Sa Eun បានធ្វើដំណើរ ទៅក្រេបទឹកឃ្មុំម៉ាល់ឌីវ ៕