ពិសេស​ណាស់! បណ្ដាញ​សង្គម​​​ថ្មី​ក្រុម​កូន​​ខ្មែរ​ប្រើ​នៅ​លើ iOS មិន​ចាញ់​ Line ឬ instagram

12/16/2014 0 Comments A+ a-

Gift. Full of”Thanks” ជា​បណ្ដាញ​សង្គម​ថ្មី​សន្លាង​មួយ​ ដែល​ក្រុម​កូន​ខ្មែរ​បាន​បង្កើត​ឡើង​សម្រាប់​ឲ្យ​ប្រិយមិត្ត​កម្សាន្ត​ជាមួយ​គ្រួសារ​និង​មិត្តភ័ក្ដិ​យ៉ាង​រីក​រាយ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS។

gsjhsh


លោក​ សុខ សុភ័ក្រ្ត Office Manager នៃ​ក្រុម​ហ៊ុន Rise Up, Inc បាន​ឲ្យ​ដឹង​ថា App បណ្ដាញ​សង្គម​មួយ​នេះ​​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​ពិតៗ។

លោក​បន្ត​ថា Gift. Full of”Thanks” ទើប​តែ​មាន​ការ​យល់​ព្រម​ពី Apple ឲ្យ​មាន​វត្តមាន​នៅ​លើ AppStore ចាប់​ពី​ថ្ងៃ ៩ ធ្នូ ២០១៤ កន្លង​ទៅ​នេះ​ បន្ទាប់​ពី Apple មិន​ទទួល​សំណើ​ចំនួន​ ២ ដង​រួច​មក​ក្នុង​ Version ដំបូង ១.០។
​​​
Gift. Full of”Thanks” ​មាន​លក្ខណៈ​ពិសេស​ល្អ​ៗ​​ជាច្រើន​ដោយ​ប្រិយមិត្ត​អាច​ធ្វើ​ការ​ចែក​រំលែក​ការ​សប្បាយ​ រំលឹក​ថ្ងៃ​ពិសេស​ផ្សេង​ៗ​ដូច​ជា​ថ្ងៃ​ខួប​កំណើត​ជាដើម។ ពេល​ដែល​ដល់​ថ្ងៃ​ពិសេស​ទាំង​នោះ​ Gift. Full of”Thanks” នឹង​ផ្ដល់​ជា​សញ្ញា​​ដើម្បី​រំលឹក ​ទោះ​បី​ប្រិយមិត្ត​មិន​បាន​លេង​ក៏​មាន​ផ្ដល់​កាដូ ឬ ពាក្យ​ជូន​ពរ​ផ្សេង​ៗ​ជា​ស្វ័យប្រវត្តិ​ដើម្បី​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​បន្ថែម​ទៀត​ទៅ​លើ​គ្រួសារ​ ឬ មិត្តភ័ក្ដិ​ ដែល​បញ្ជាក់​ថា​ប្រិយមិត្ត​មិន​បាន​ភ្លេច​ពួក​គេ​ទេ។ ម្យ៉ាង​ទៀត​ប្រិយមិត្ត​អាច​ Report នៅ​អ្វី​ដែល​មិន​ល្អ​របស់​មិត្ត​ក្នុង​ Gift. Full of”Thanks” ខ្លួន​បាន​បង្ហោះ​ចូល​ពេល​នោះ​ Gift. Full of”Thanks” នឹង​ពិនិត្យ​មើល​ពិត​ជា​រូបភាព​ ឬ អ្វី​មិន​ល្អ​មែន​កម្មវិធី​នឹង​លុប​ចោល​ភ្លាមៗ។

សុភ័ក្រ្ត​បន្ថែម​ថា App នេះ​ដាក់​ប្រើ​ប្រាស់​ក្នុង​ Version ដំបូង ​ដូចនេះ​អាច​នឹង​មាន​បញ្ហា​មួយ​ចំនួន​ តែ​មិន​ថ្វី​ប្រិយមិត្ត​ដែល​លេង​គឺ​អាច​ feedback ជា​យោបល់​ផ្សេង​ៗ​ដើម្បី​ឲ្យ​ក្រុម​លោក​​កែ​តម្រូវ។

Gift. Full of”Thanks” បង្កើត​ឡើង​ក៏​ជួប​បញ្ហា​លំបាក​មួយ​ចំនួន​ដែរ ព្រោះ​សមាជិក​ធ្វើ​ម្នាក់​ៗ​សុទ្ធ​តែ​ថ្មី​ថ្មោង​ដោយ​អ្នក​ខ្លះ​មិន​មាន​បទពិសោធន៍ ហើយ​ទើប​តែ​បញ្ចប់​ការ​សិក្សា​តាម​សកលវិទ្យាល័យ​។ ជាមួយ​គ្នា​នេះ ការ​បង្កើត App នេះ ទាម​ទារ​ឲ្យ​ក្រុម​​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯង​ទាំង​ស្រុង និង​ត្រូវ​ការ​រយៈ​ពេល​យូរ​ដើម្បី​ឲ្យ App មួយ​នេះ​កាន់​តែ​មាន​ប្រសិទ្ធភាព និង ប្រជាប្រិយ​ភាព។

លោក​បញ្ជាក់​ថា App នេះ​អាច​ដាក់​ដំណើរការ​ដោយ​ជោគ​ជ័យ​​នៅ​លើ iOS។ ​​នៅ​ពេល​អនាគត​ ក្រុម​លោកក៏​​​គ្រោង​បង្កើត​​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេង​ៗ​ និង​នៅ​លើ Web ​ផង​ដែរ។
ប្រិយមិត្ត​ទាំង​អស់​​អាច​សាក​ល្បង​លេង​ដោយ ​​ចុច​ត្រង់​នេះ​…  ដើម្បី​ Download ឬ ចូល​ទៅ​កាន់​ AppStore ដោយ​ផ្ទាល់​រួច​វាយ​ពាក្យGift. Full of”Thanks” ជា​ការ​ស្រេច ហើយ​សម្រាប់​ការ​ទាញ​យក​មិន​គិត​ថ្លៃ​។




ចុច​ត្រង់​នេះ… ដើម្បី​ទទួល​បាន​ព័ត៌មាន​ទាក់​ទង ស្នាដៃ​យុវជន​ខ្មែរផ្សេង​ៗ៕

អត្ថបទ៖ ដារ៉ាឆានី