បណ្តាញក្រុម ISIS អុកឡុក ទីក្រុងស៊ីដនីចាប់ចំណាប់ខ្មាំង និង ទាមទារជួប នាយករដ្ឋមន្ត្រី

12/16/2014 0 Comments A+ a-

ស៊ីដនី ៖ ទីបំផុតអ្វីដែលអូស្ត្រាលីត្រៀមខ្លួន ចាំជាយូរណាស់មកហើយនោះ បានកើតឡើងពិតប្រាកដមែន ដោយខ្មាន់ កាំភ្លើងមួយរូប បានយកទីតាំងហាងកាហ្វេមួយកន្លែង ក្នុងទីក្រុង ស៊ីដនី ធ្វើជាកន្លែងវាយលុក ដោយចាប់ចំណាប់ខ្មាំង ជាច្រើនរូប (មិនដឹងចំនួនច្បាស់), ទាមទាររកទង់ជាតិក្រុមឧទ្ទាមរដ្ឋឥស្លាម ហៅកាត់ថា ISIS និង ថែមទាំងចង់ជួប និយាយគ្នា តាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក តូនី អាប់បុតត៍ ថែមទៀត ។
សារព័ត៌មានស៊ីអិនអិន ចេញផ្សាយនៅថ្ងៃចន្ទ ទី១៥ ខែធ្នូ នេះ ជាពេលដែលហេតុការណ៍ ទាំងឡាយមិនទាន់ ស្ថិត ក្រោមការគ្រប់គ្រងនៅឡើយថា ចំណាប់ខ្លាំងចំនួន ៥រូប បានលួចផ្តល់ ព័ត៌មានពីខាងក្នុងហាងកាហ្វេ ហើយថា ពួក គេត្រៀមនឹងចេញមកហើយ ប៉ុន្តែគេមិនបានដឹងថា តើនៅក្នុងហាងកាហ្វេនោះមានចំណាប់ខ្មាំងប៉ុន្មាននាក់នោះទេ។
ប៉ូលិសជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយព័ទ្ធជុំវិញកន្លែងកើតហេតុ ដែលស្ថិតនៅតំបន់ ប្រជុំជនដ៏ល្បីក្នុង ទីក្រុង ដែលមានប្រជាជនរស់នៅច្រើនបំផុត របស់អូស្ត្រាលីមួយនេះ ។ យ៉ាងណាក៏ដោយព័ត៌មានចុងក្រោយបង្ហាញថា បុរស ខ្មាន់កាំភ្លើងនោះ កំពុងកាន់ទង់ជាតិពណ៌ខ្មៅ ដោយមានសរសេរជាអក្សរអារ៉ាប់ ជាតំណាងរបស់ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS តែម្តង ។
ប៉ូលិសនិយាយថា ចំណាប់ខ្មាំងអាចមានប្រមាណ ៣០នាក់ (អូស្រ្តាលី)៖ យោងតាមប៉ូលិសអូស្រ្តាលី បានបញ្ជាក់ថា ចំណាប់ខ្មាំងមានប្រហែលជាង ៣០នាក់ ដែលត្រូវបានចាប់ខ្លួន នៅក្នុងហាងកាហ្វេ Lindt ក្នុងអគារ Martin Place ទីក្រុងស៊ីដនី ។ ប៉ុន្តែព័ត៌មានខ្លះសន្និដ្ឋានថា អាចមានចំនួនពី ៨នាក់ ដល់ ៥០នាក់។ គិតត្រឹមពេលនេះមានចំណាប់ខ្មាំង ៥នាក់ បានរត់គេចចេញពីហាងកាហ្វេ ដោយក្នុងនោះមានបុរស ៣នាក់ និងស្ត្រី ២នាក់។ ព័ត៌មាន Sky News បានបញ្ជាក់ថា បុរសម្នាក់ ក្នុងចំណោម៥នាក់ ដែលបានរត់គេចចេញពីហាងកាហ្វេ Lindt ត្រូវបានបញ្ជូនទៅសម្រាក នៅមន្ទីរពេទ្យ Vincent៕
ព័ត៌មានលម្អិត សារព័ត៌មានអន្តរជាតិនានា កំពុងធ្វើការតាមដាន និងរាយការណ៍បន្តនៅពេលឆាប់ៗ ខាងមុខទៀតនេះ ៕
____________
ផ្តល់សិទ្ទិដោយ៖dap-news