ផៃ​ ស៊ីផា​ន ធានាបង់លុយឲ្យកូនប្រុស​ច្បង​របស់​សព​លោក​ ចាន់ ​សា​វ៉េ​ត ​រៀន​ចប់​សាលា​ច្បាប់​

12/16/2014 0 Comments A+ a-

រាជធានីភ្នំពេញ៖ កូនប្រុស​ច្បង​របស់​សព​លោក​ ចាន់ ​សា​វ៉េ​ត មន្ត្រីស៊ើបអង្កេត នៃសមាគមអាដហុក ត្រូវបានលោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី អះអាងធានា​បង់លុយឲ្យ​រៀន​ចប់​សាលា​ច្បាប់ រយៈពេល០៤ឆ្នាំ​​។លោក ផៃ ស៊ីផា​ន សម្រេចចិត្ត​ដូច្នេះ ដោយសារតែ​លោក​ ធ្លាប់​ជា​កូនកំព្រាដែរ។
ការសម្រេចចិត្ត​ដូច្នេះ ដោយសារតែ​លោក​ផៃ​ស៊ីផា​ន ធ្លាប់​ជា​កូនកំព្រា ហើយ​បាន​រៀន​ចេះ​ចប់ ដោយសារតែ​ការ​ទំនុកបម្រុង​ពី​មិត្ត​ភ័ក្ត្រ​របស់​ឪពុក​លោក​។​
​លោក ផៃ ស៊ីផា​ន បានបញ្ជាក់​ថា “​នេះ​ជា​ការសន្យា​របស់​ខ្ញុំ​ជា​ផ្លូវការ​។ ខ្ញុំ​ជួយ​ធានា ​ក្នុង​ការ​បង់លុយ​ជូន​សាលារៀន ឲ្យ​កូនប្រុស​ច្បង ( របស់​លោក​ចាន់​ សា​វ៉េ​ត ) ក្នុង​រយៈពេល ០៤ឆ្នាំ រៀន​ចប់​សាលា​ច្បាប់​។ ពី​ព្រោះ​អី​? ពី​ព្រោះ​ខ្ញុំ​ជា​កូនកំព្រា ហើយ​ក្នុង​ជីវិត​កំព្រា​របស់​ខ្ញុំ​ហ្នឹង យើង​បាន​ទទួល​ពី​មិត្ត​ភ័ក្ត្រ​ឪពុក​ខ្ញុំ ដែល​ឪពុក​ខ្ញុំ បាន​ស្លាប់ នៅ​ថ្ងៃ​ដែល​ខ្ញុំ​កើត ហើយ​គេ​ជួយ​ខ្ញុំ​ឲ្យ​ខ្ញុំ​បាន​រៀនសូត្រ​។ ម្លោះ​ហើយ​ខ្ញុំ​ឆ្លើយតប​ពី​បុគ្គល​កូនកំព្រា​នោះឯង ដោយ​យើង​មិន​គិត​ពី​និន្នាការ​អ្វី​ទេ​។ នេះ​ជា​សកម្មភាព​មនុស្សធម៌​សុទ្ធសាធ ហើយ​ខ្ញុំ​ជឿថា ខ្ញុំ​បាន​ទទួល​រៀនសូត្រ​ពី​អំពើ​ល្អ​ពី​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ក៏​ដូច​លោកជំទាវ​ដែរ នេះ​យើង​គ្រាន់តែ​ជា​ការចូលរួម​ចំណែក​ក​សាង​ធនធាន​មនុស្ស​ប៉ុណ្ណោះ​”​។​
សូមរម្លឹកថា ការសន្យា​ផ្តល់លុយបង់ថ្លៃសាលារៀន​ដល់កូនប្រុសច្បង​របស់​លោក ​ចាន់ សាវ៉េត ឈ្មោះ ចាន់ សុវិសាល ត្រូវបានលោក ផៃស៊ី ផាន ប្រកាសផ្ទាល់មាត់​ប្រាប់ដល់ភរិយាលោក ចាន់ សាវ៉េត នៅថ្ងៃបូជាសព​លោក ចាន់ សាវ៉េត​ ផងដែរ​៕
រូបថតៈក្រុមគ្រួសារសព​លោក ចាន់ សាវ៉េត​ កាលនៅរស់នៅ
លោក ផៃស៊ី ផាន ចូលរួមបូជាសព​លោក ចាន់ សាវ៉េត​។
ក្រុម​គ្រួសារ ប្រពន្ធ កូន គោរព​សព​លោក ចាន់ សុវេត នៅ​ផ្ទះ​របស់​លោក​ក្បែរ​សារមន្ទីរ​ទួលស្លែង​កាល​ពី​ថ្ងទី១០ ខែធ្នូ។