ឮ​​ថា​ Windows 10 ប្រើ​ Browser​ ថ្មី​ជំនួស Internet Explorer​!

12/30/2014 0 Comments A+ a-

ប្រព័ន្ធ​ដំណើរ​ការ​ថ្មី​របស់​ក្រុមហ៊ុន​ Microsoft ​គឺ​ Windows 10 បាន​លេច​ធ្លាយ​នូវ​ព័ត៌មាន​ជា​ច្រើន​នា​ពេល​កន្លង​ទៅ។ ដោយ​ឡែក​ក្នុង​ពេល​នេះ​ដែរ ​មាន​ដំណឹង​លេច​លឺ​​ថ្មី​មួយ​ទៀត​ហើយ​ពី​ Browser​ ដែល​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​នឹង​ប្រើ។

windows_sanfran-5

យោង​តាម​ប្រភព​ពី​គេហទំព័រ​ ZDNet​ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Microsoft​ គឺ​កំពុង​តែ​ធ្វើ​ការ​បង្កើត​នូវ​កម្មវិធី​ Browser​ ថ្មី​មួយ​ដើម្បី​ជំនួស​កម្មវិធី​​ Browser មុន​ Internet Explorer​ ហើយ​ Browser​ របស់​Windows​ ថ្មី​នេះ​គឺ​មាន​ឈ្មោះ​ថា​ “Spartan” ហើយ​វា​ទំនង​ជា​Browser​ ថ្មី​ទាំង​ស្រុង​ គឺ​មាន​ន័យ​ថា​វា​មិន​មែន​ជា​ការ​Update​ ឬ​កែប្រែ​ចេញ​ពី​ Internet Explorer​ នោះ​ទេ។

បន្ថែម​ទៅ​ទៀត​នោះ ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​លើ​ Browser ថ្មី​នេះ​គឺ​វា​​មាន​រូប​រាង​ស្រដៀង​ទៅ​នឹង​ Browser Chrome​ និង​ Firefox​ និង​អាច​ធ្វើ​ការ​ដាក់​បន្ថែម​នូវ​ Extension​ ឬ​ Add on បាន។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​  “Spartan”​ គឺ​គ្រាន់​តែ​ជា​​​ឈ្មោះ​កូដ​​​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​គេ​មិន​ទាន់​បាន​ដឹង​ពី​រូប​រាង​ និង​ឈ្មោះ​​ពិត​ប្រាកដ​​យ៉ាង​ណា​នោះ​ទេ គឺ​មាន​ទេ​​រង់​ចាំ​មើល​ទាំង​អស់​គ្នា​នៅ​ពេល​ដែល​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី​នេះ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​​​​​​តែ​ប៉ុណ្ណោះ៕

ប្រែ​សម្រួល​៖ សំនៀង
ប្រភព៖ Techrada