ឧកញ៉ា ថោង សារ៉ាត់ មានឈ្មោះតាមចាប់ខ្លួនក្នុងបញ្ជីឈ្មោះ Police Interpol
(ភ្នំពេញ)៖ ឧកញ៉ា ថោង សារ៉ាត់ ថៅកែក្រុមហ៊ុនបុរី៩៩៩ ត្រូវបានប៉ូលិស Interpol កំពុងតាមចាប់ខ្លួន ដូចទៅនឹងប៉ូលិសកម្ពុជាដែរ ខណៈដែលឈ្មោះរបស់លោក ត្រូវបានបង្ហាញនៅលើគេហទំព័រ ប៉ូលិស Interpol ប៉ុន្មានថ្ងៃមកនេះ ដូចទៅនឹងឧក្រិដ្ឋជនបរទេសធំៗ មួយចំនួនទៀតដែរ។ លោក ថោង សារ៉ាត់ ត្រូវបានប៉ូលិសកម្ពុជារកឃើញថា គឺជាមេខ្លោងក្នុងការបាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉ែងជឺ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ជនជាប់ចោទម្នាក់នេះកំពុងរត់គេចខ្លួន ខណៈអង្គរក្ស៤នាក់ និង ឪពុកម្តាយរបស់លោក ត្រូវបានសមត្ថកិច្ចឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ។ ឧកញ៉ា ថោង សារ៉ាត់ តាមរយៈវីដេអូខ្លីមួយ បាននិយាយថា លោកមិនមែនជាមេខ្លោង ក្នុងការស្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ នោះទេ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល