កម្រងរូបអាពាហ៍ពិពាហ៍លែងខ្លួនទទេ មើលហើយក្ដៅខ្លួនទាំងយប់
កម្រងរូបថតអាពាហ៍ពិពាហ៍ជាច្រើនសន្លឹករបស់កូនកំលោះក្រមុំមួយគូ កំពុងបង្កព្យុះភ្លៀងយ៉ាងខ្លាំងនៅលើបណ្ដាញអ៊ីនធឺណិតរបស់ប្រទេសចិន។
រូបថតទាំងនោះ បានបង្ហាញពីគូស្នេហ៍ទាំងពីរនាក់ ថតរូបលែងខ្លួនទទេគ្មានសំលៀកបំពាក់បិទបាំង ជាមួយទេសភាពធម្មជាតិជ្រលងភ្នំ និងទឹកជ្រោះដ៏ស្រស់បំព្រង។ ក្រោយមានការចែកចាយព្រោងព្រាតលើបណ្ដាញសង្គមរួចមក គូស្នេហ៍ទាំងពីរនាក់នេះ បានរងការរិះគន់យ៉ាងចាស់ដៃ។ មនុស្សជាច្រើនបានបញ្ចេញទស្សនៈថា នេះគឺជាសកម្មភាពដ៏គួរឲ្យស្អប់ខ្ពើម និងអសីលធម៌យ៉ាងខ្លាំង។
ទោះយ៉ាងណា មនុស្សមួយចំនួនបែរជាសរសើរគំនិតច្នៃប្រឌិតរបស់ពួកគេ ក្នុងការជ្រើសរើសកន្លែងថតដែលមានទេសភាពស្អាត និងសន្សំសំចៃថវិកាជួលសំលៀកបំពាក់អាពាហ៍ពិពាហ៍ ដែលអាចមានតម្លៃដល់ទៅរាប់ពាន់ដុល្លារ៕
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ dailymail