ពីលុតម្នាក់ស្លាប់ ពេលបើកយន្តហោះ ចម្បាំងធ្លាក់ នាវិនាទី ឆ្ពោះទៅបេសកម្ម វាយប្រហារ

12/02/2014 0 Comments A+ a-

ព័ត៌មានអន្តរជាតិ ៖ ពីលុត ទ័ពអាកាស របស់សហរដ្ឋអាមេរិកម្នាក់ បានស្លាប់បាត់បង់ជីវិត នៅពេល ដែលយន្តហោះចម្បាំង F-16 Fighting Falcon ដែលគាត់បានបើកបរ បានធ្លាក់ និង  ផ្ទុះឆេះ នៅក្នុង ហ្ស៊កដានី នេះបើយោងតាមការអះអាងអោយដឹងពី មន្រ្តីផ្លូវការមួយរូប ។
ទំព័រសារព័ត៌មាននាំមុខ ស៊ីអិនអិន អោយដឹងថា ករណីគ្រោះថ្នាក់ ធ្លាក់យន្តហោះ  ចម្បាំង លើកនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ ថ្ងៃអាទិត្យ ។ សេចក្តីរាយការណ៍ ពីមូលដ្ឋាន ទ័ពអាកាសសហ រដ្ឋអាមេរិក អោយដឹងថា យន្តហោះចម្បាំងខាងលើ មិនស្ថិតនៅក្នុង បេសកម្មវាយប្រហារមួយគ្រឿង នេះបានហោះវិលត្រលប់មកមូលដ្ឋានទ័ពអាកាសវិញ បន្ទាប់ពីបានហោះហើរ ក្នុងរយៈពេលខ្លី ច្រើន​ជាងការគូសបញ្ជាក់អោយដឹង ពីទីតាំងមូលដ្ឋានទ័ពអាកាស សេច  ក្តី  ថ្លែងការណ៍ បញ្ជាក់ប្រាប់ពីទី តាំងធ្លាក់តែប៉ុណ្ណោះ ពោល ទីតាំងធ្លាក់មិនស្ថិតនៅក្នុងប្រទេស ស៊ីរី ឬក៏ អ៊ីរ៉ាក់នោះទេ ក្នុងនោះ មន្រ្តី សហរដ្ឋអាមេរិក ផ្តល់ជាកិច្ចសម្ភាសន៍​ ដល់ទំព័រ ស៊ីអិនអិនអោយដឹងថា ករណី  ធ្លាក់   លើនេះ ជាក់ ច្បាស់ណាស់ កើតឡើងនៅក្នុងប្រទេស ហ្ស៊កដានី ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកវរសេនីយ៍ឯក Steve Warren បញ្ជាក់    ក្តែងៗអោយដឹងថា យន្ត ហោះចម្បាំងខាងលើ គឺមានបញ្ហាតំហែរទាំ បន្ទាប់  ពី មានការហោះឡើង ហើយក៏បានធ្លាក់ និង ផ្ទុះ ឆេះតែម្តង នៅពេលដែលប៉ុនប៉ង ហោះត្រលប់ក្រោយ     ចុះចតមកវិញ ។ បើទោះជាយន្តហោះបាន ធ្លាក់ មិនស្ថិតនៅ អំឡុងពេលវាយប្រហារយ៉ាងណា  ក៏ ដោយចុះ ក៏ប៉ុន្តែយន្តហោះមួយគ្រឿងនេះ គឺ បានហោះឡើង ឆ្ពោះទៅកាន់  បេសកម្ម វាយប្រហារ   លោក Warren និយាយ ។ យោងតាម គោល នយោបាន យោធា ឈ្មោះពីលុត ជា      ជន រងគ្រោះ ពុំទាន់ត្រូវបញ្ជាក់ភ្លាមៗនោះទេ ។ ដោយឡែក ករណីធ្លាក់លើកនេះ គឺស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន