នាង​ជើងល្អ​ហៅ​ឱ្យ​ឌុ​ប​ដើរ​លេង​ដល់​កន្លែង​ស្ងាត់​ដក​កាំបិត​ចាក់​ប្លន់​យក​ខ្សែ​ក​តែ​មិន​សម្រេច​

12/27/2014 0 Comments A+ a-

ខេត្ដស្វាយរៀង​ ៖​ នាង​ជើងល្អ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឱ្យ​នគរបាល​ខណៈ​កំពុង​ធ្វើ​សកម្មភាព​ចាក់​ទៅ​លើ​បុរស​ម្នាក់​ធ្លាយ​ពោះ​ចេញ​ពោះវៀន​ប្លន់​យក​ខ្សែ​ក​ ។​
​ករណី​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៤​ ស្ថិត​ នៅ​ក្នុងភូមិ​អង្គ​សាលា​ សង្កាត់​ព្រៃ​អង្គញ់​ ក្រុង​បា​វិត​ ខេត្ដស្វាយរៀង​ ។
​នគរបាល​ក្រុង​បា​វិត​បានឱ្យ​ដឹង​ថា​ នារី​ដែល​ត្រូវ​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ឱ្យ​ សមត្ថកិច្ច​ឈ្មោះ​ខុន​ ស្រី​ឌី​ អា​យុ​២០​ឆ្នាំ​ ជា​កម្មការិនី​បម្រើ​ក​ការ​នៅ​ក្នុង​រោង​ ចក្រ​កាត់ដេរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ ក្រុង​បា​វិត​ មាន​ទីលំនៅ​ភូមិ​តា​ពៅ​ សង្កាត់​-​ក្រុង​បា​វិត​ ខេត្ដស្វាយរៀង​ ។​ រីឯ​ ជន​រង​គ្រោះ​ឈ្មោះ​ទួន​ ភិ​រម្យ​ អាយុ​១៧​ ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប​បន្ថែម​លើ​មុខងារ​ កម្មករ​រោងចក្រ​មាន​ទីលំនៅ​ភូមិក​ម្ពោ​ធ​ លៀប​ សង្កាត់​ច្រក​ម្ទេស​ ក្រុង​បា​វិត​ ខេត្ដស្វាយរៀង​ ។​
​ប្រភព​ពី​មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ស្ដ្រី​សង្ស័យ​បាន​ ចេញពី​រោងចក្រ​នៅ​ក្រុង​បា​វិត​រួច​បាន​   ឃើញ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុង​ ដា​សេ​១២៥​ ពណ៌​ខ្មៅ​ តែ​ម្នាក់ឯង​ ។​ ពេល​នោះ​នារី​សង្ស័យ​បាន​លើកដៃ​ធ្វើ​ សញ្ញា​ឱ្យ​បុរស​រង​គ្រោះ​ឌុ​ប​នាង​ទៅ​កាន់​ មណ្ឌល​កម្សាន្ដ​បា​វិត​ដោយ​ឱ្យ​ឈ្នួល​ថ្លៃ​ ឌុ​ប​ចំនួន​២​ម៉ឺន​រៀល​ ។​
​ប្រភព​ពី​មន្ដ្រី​ដដែល​បាន​បន្ដ​ថា​ នៅ​ ពេល​ទៅ​ដល់​មណ្ឌល​កម្សាន្ដ​បា​វិត​នារី​ សង្ស័យ​បានឱ្យ​ជន​រង​គ្រោះ​ដឹក​ដើរ​លេង​ កម្សាន្ដ​កន្លែង​នានា​ប្រមាណ​ជាង​១​ម៉ោង​ ហើយ​ពេល​នោះ​នារី​សង្ស័យ​ក៏​បាន​និយាយ​ ប្រាប់​ទៅ​ជន​រង​គ្រោះ​ឱ្យ​ឌុ​ប​ឡើង​មក​ លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ដោយ​ប្រាប់​ថា​ ជូន​នាង​ទៅ​ផ្ទះ​។​ លុះ​ពេល​ដល់​ចំណុច​ កើតហេតុ​នារី​សង្ស័យ​ក៏​បាន​ដក​កូន​ កាំបិត​ជិត​បន្លែ​មក​ភ្ជង់​ចង្កេះ​ជន​រង​គ្រោះ​ គំរាម​ឱ្យ​ដោះ​ខ្សែ​ក​ ។​ ក៏​ប៉ុន្ដែ​ដោយ​ជន​ រង​គ្រោះ​ឃើញ​មាន​ប្រជាពលរដ្ឋ​នៅ​ មិន​ឆ្ងាយ​ពី​ខ្លួន​ក៏​បាន​ប្រទាញប្រទង់​ធ្វើ​ឱ្យ​ មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ តែ​គ្រានោះ​ត្រូវ​នារី​ខាងលើ​នេះ​ចាក់​ពោះ​ ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​ធ្លាយ​ចេញ​ពោះ​ វៀន​មក​ក្រៅ​រួច​ក៏​ព្យាយាម​រត់គេច​ខ្លួន​ ក៏​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ព័ទ្ធ​ចាប់​ប្រគល់​ ឱ្យ​សមត្ថកិច្ច​តែ​ម្ដង​ ។​ ចំពោះ​ជន​រង​ គ្រោះ​ដោយសារ​ស្ថានភាព​របួសធ្ងន់​មាន​ ឈាម​ហូរ​ច្រើន​នោះ​ប្រជាពលរដ្ឋ​ក៏​បាន​ នាំ​គ្នា​យក​កន្សែង​រុំ​ពោះ​និង​ដឹក​បញ្ជូន​ទៅ​ កន្លែង​សង្គ្រោះ​បឋម​ ហើយ​ក្រោយមក​ ក្រុម​គ្រួ​សារបាន​បញ្ជូន​ជន​រង​គ្រោះ​បន្ដ​ ទៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​វៀតណាម​ ដើម្បី​សង្គ្រោះ​ ។​ រីឯ​ចោរ​ស្រី​ជើងឆើត​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរ​បាល​ខេត្ដ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕ប្រភពពីនគរវត្ត