រាជទាយាទ​ថៃ​ដកហូត​គោរមងារ​សាច់ញាតិ​រប​ស់​ព្រះ​ជាយា​ក្រោយ​រឿងអាស្រូវ​ពុករលួយ

12/02/2014 0 Comments A+ a-

រាជទាយាទ​ថៃ​បាន​ដកហូត​គោរមងារ​តែងតាំង​ដោយ​មហាក្សត្រ​របស់​សាច់ញាតិ​របស់​ព្រះ​ជាយា​ទ្រង់ ក្រោយ​ការចាប់ខ្លួន​សាច់ញាតិ​របស់​ព្រះ​ជាយា​ជាច្រើន​នាក់​ក្នុងករណី​ពុករលួយ​ដ៏​ល្បីរ​ន្ធឺ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ៣០ ខែវិច្ឆិកា​។
​រាជទាយាទ មហា វិ​ជ​រ៉ា​លុង​កន (Maha Vajiralongkorn) ត្រូវបាន​គេ​ដឹងថា​បានចេញ​សេចក្ដី​បង្គាប់​នេះ​ក្រោយពី​មនុស្ស​បីនាក់​ដែលមាន​ងារ​តែងតាំង​ដោយ​មហាក្សត្រ​ហៅថា អក្ខរា​ពង្ស​ព្រះរាជា (Akharaphongpreecha) បាន​ស្ថិត​ក្នុងចំណោម​ក្រុមមនុស្ស​ដែល​ត្រូវ​ចាប់ខ្លួន​ក្នុងការ​បង្ក្រាប​មួយ​លើ​បទល្មើស​ពុករលួយ​ក្នុង​ស្ថាប័ន​នរគ​បាល​។
​ការិយាល័យ​រាជទាយាទ មហា វិ​ជ​រ៉ា​លុង​កន ព្រះជន្ម ៦២ វស្សា បានចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សុក្រ ដោយ​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ​ដកហូត​គោរមងារ​តែងតាំង​ដោយ​ក្សត្រ​ពី​គ្រួសារ​ព្រះអង្គម្ចាស់​ក្ស​ត្រី​ស្រី​រស្មី (Srirasmi) ព្រះជន្ម ៤២ វស្សា​។
​គ្រួសារ​ទាំងឡាយ​អាច​ទទួលបាន​គោរមងារ​ពី​សំណាក់​មហាក្សត្រ​ថៃ​ជា​ថ្នូរ​នឹង​ការបម្រើ​ដ៏​ស្មោះស្ម័គ្រ​របស់​ពួកគេ​។ គោរមងារ​អក្ខរា​ពង្ស​ព្រះរាជា​នេះ​ត្រូវបានតែងតាំង​ឲ្យ​ទៅ​ព្រះអង្គម្ចាស់​ក្ស​ត្រី​ស្រី​រស្មី​ក្រោយពី​ទ្រង់​ទាំងពីរ​បាន​រៀប​អភិសេក​ក្នុង​ឆ្នាំ ២០០១​។ ទ្រង់​ទាំងពីរ​មាន​បុត្រា​ព្រះជន្ម ៩ វស្សា​មួយ​ព្រះអង្គ​។
​ការិយាល័យ​រាជទាយាទ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​ថា “​បុគ្គល​ដែល​ប្រើ​គោរមងារ​តែងតាំង​ដោយ​មហាក្សត្រ​នៅ​ខាងចុង​នេះ​ត្រូវតែ​ប្តូរ​ទៅ​ឈ្មោះ​គ្រួសារ​ចាស់​របស់ខ្លួន​វិញ​”​។
រាជទាយាទ​ថៃ​និង​ព្រះ​ជាយា ស្រី​រស្មី​រៀប​អភិសេក​នៅ​ឆ្នាំ ២០០១ និង​មាន​បុត្រា​ព្រះជន្ម ៩ វស្សា​មួយអង្គ
​ការស៊ើបអង្កេត​ករណី​ពុករលួយ​នេះ​បាន​នាំ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងច្រើន​ចំពោះ​គ្រួសារ​រាជវង្ស​ថៃ​។ ទោះយ៉ាងណា ដំណឹង​ទាក់ទង​នឹង​ក្សត្រ​ត្រូវបាន​រាជវាំង​ប្រមូលយក​យ៉ាង​យកចិត្តទុកដាក់​។ ក្រោម​ច្បាប់​ប្រមាថ​ព្រះ​ចេស្តា អ្វីៗ​ដែល​ចាត់ទុកថា​ជាការ​ប្រមាថ ឬ​ការ​គំរាម​ចំពោះ​របបរាជានិយម​នឹងត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​រហូតដល់ ១៥ ឆ្នាំ​។
​មនុស្ស​សរុប ១៩ នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុងការ​បង្ក្រាប​ករណី​ពុករលួយ ដែល​នាំទៅដល់​ការបង្ក្រាប​ជាច្រើន ដែល​រឹបអូស​បានទ្រព្យ​សម្បត្តិ​គិត​ជា​ទឹកប្រាក់​ចំនួន ១០ លាន​ដុល្លារ​អាមេរិក​។
​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​គឺមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​នរគ​បាល លោក ពង្ស​ផាត់ ឆៃ​យ៉ា​ផន អតីត​ប្រធានការិយាល័យ​ស៊ើបអង្កេត​កណ្តាល​របស់​ថៃ​។ លោក​ពង្ស​ផាត់ និង​មនុស្ស​ច្រើន​នាក់​ទៀត​ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​ឈ្មោះ​ព្រះមហាក្សត្រ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ផងដែរ​៕រាជទាយាទ​ថៃ​បាន​ដកហូត​គោរមងារ​តែងតាំង​ដោយ​មហាក្សត្រ​របស់​សាច់ញាតិ​របស់​ព្រះ​ជាយា​ទ្រង់ ក្រោយ​ការចាប់ខ្លួន​សាច់ញាតិ​របស់​ព្រះ​ជាយា​ជាច្រើន​នាក់​ក្នុងករណី​ពុករលួយ​ដ៏​ល្បីរ​ន្ធឺ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ៣០ ខែវិច្ឆិកា​។
​រាជទាយាទ មហា វិ​ជ​រ៉ា​លុង​កន (Maha Vajiralongkorn) ត្រូវបាន​គេ​ដឹងថា​បានចេញ​សេចក្ដី​បង្គាប់​នេះ​ក្រោយពី​មនុស្ស​បីនាក់​ដែលមាន​ងារ​តែងតាំង​ដោយ​មហាក្សត្រ​ហៅថា អក្ខរា​ពង្ស​ព្រះរាជា (Akharaphongpreecha) បាន​ស្ថិត​ក្នុងចំណោម​ក្រុមមនុស្ស​ដែល​ត្រូវ​ចាប់ខ្លួន​ក្នុងការ​បង្ក្រាប​មួយ​លើ​បទល្មើស​ពុករលួយ​ក្នុង​ស្ថាប័ន​នរគ​បាល​។
​ការិយាល័យ​រាជទាយាទ មហា វិ​ជ​រ៉ា​លុង​កន ព្រះជន្ម ៦២ វស្សា បានចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សុក្រ ដោយ​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ​ដកហូត​គោរមងារ​តែងតាំង​ដោយ​ក្សត្រ​ពី​គ្រួសារ​ព្រះអង្គម្ចាស់​ក្ស​ត្រី​ស្រី​រស្មី (Srirasmi) ព្រះជន្ម ៤២ វស្សា​។
​គ្រួសារ​ទាំងឡាយ​អាច​ទទួលបាន​គោរមងារ​ពី​សំណាក់​មហាក្សត្រ​ថៃ​ជា​ថ្នូរ​នឹង​ការបម្រើ​ដ៏​ស្មោះស្ម័គ្រ​របស់​ពួកគេ​។ គោរមងារ​អក្ខរា​ពង្ស​ព្រះរាជា​នេះ​ត្រូវបានតែងតាំង​ឲ្យ​ទៅ​ព្រះអង្គម្ចាស់​ក្ស​ត្រី​ស្រី​រស្មី​ក្រោយពី​ទ្រង់​ទាំងពីរ​បាន​រៀប​អភិសេក​ក្នុង​ឆ្នាំ ២០០១​។ ទ្រង់​ទាំងពីរ​មាន​បុត្រា​ព្រះជន្ម ៩ វស្សា​មួយ​ព្រះអង្គ​។
​ការិយាល័យ​រាជទាយាទ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​ថា “​បុគ្គល​ដែល​ប្រើ​គោរមងារ​តែងតាំង​ដោយ​មហាក្សត្រ​នៅ​ខាងចុង​នេះ​ត្រូវតែ​ប្តូរ​ទៅ​ឈ្មោះ​គ្រួសារ​ចាស់​របស់ខ្លួន​វិញ​”​។
រាជទាយាទ​ថៃ​និង​ព្រះ​ជាយា ស្រី​រស្មី​រៀប​អភិសេក​នៅ​ឆ្នាំ ២០០១ និង​មាន​បុត្រា​ព្រះជន្ម ៩ វស្សា​មួយអង្គ
​ការស៊ើបអង្កេត​ករណី​ពុករលួយ​នេះ​បាន​នាំ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងច្រើន​ចំពោះ​គ្រួសារ​រាជវង្ស​ថៃ​។ ទោះយ៉ាងណា ដំណឹង​ទាក់ទង​នឹង​ក្សត្រ​ត្រូវបាន​រាជវាំង​ប្រមូលយក​យ៉ាង​យកចិត្តទុកដាក់​។ ក្រោម​ច្បាប់​ប្រមាថ​ព្រះ​ចេស្តា អ្វីៗ​ដែល​ចាត់ទុកថា​ជាការ​ប្រមាថ ឬ​ការ​គំរាម​ចំពោះ​របបរាជានិយម​នឹងត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​រហូតដល់ ១៥ ឆ្នាំ​។
​មនុស្ស​សរុប ១៩ នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុងការ​បង្ក្រាប​ករណី​ពុករលួយ ដែល​នាំទៅដល់​ការបង្ក្រាប​ជាច្រើន ដែល​រឹបអូស​បានទ្រព្យ​សម្បត្តិ​គិត​ជា​ទឹកប្រាក់​ចំនួន ១០ លាន​ដុល្លារ​អាមេរិក​។
​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​គឺមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​នរគ​បាល លោក ពង្ស​ផាត់ ឆៃ​យ៉ា​ផន អតីត​ប្រធានការិយាល័យ​ស៊ើបអង្កេត​កណ្តាល​របស់​ថៃ​។ លោក​ពង្ស​ផាត់ និង​មនុស្ស​ច្រើន​នាក់​ទៀត​ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​ឈ្មោះ​ព្រះមហាក្សត្រ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ផងដែរ​៕v