Samsung Galaxy A7 នឹងបង្ហាញខ្លួនក្នុងទីផ្សារ នៅខែក្រោយ

11/28/2014 0 Comments A+ a-

ជំនាន់បន្ទាប់របស់ស្មាតហ្វូនត្រកូល A ត្រូវបានទទួលស្គាល់ដោយ FCC ហើយឧបករណ៍នេះ មាន
ឈ្មោះកូដថា SM-A700 ឬ Samsung Galaxy A7 ។
កាលពីថ្ងៃទី ៣១តុលា ក្នុងព្រឹត្តិការណ៍ដោយឡែកមួយរបស់ខ្លួន ក្រុមហ៊ុន Samsung បានប្រកាស
ជាផ្លូវការនូវស្មាតហ្វូនមួយគូ គឺ Galaxy A3 និង Galaxy A5 ដែលសម្បករបស់វា ធ្វើអំពីលោហ
ធាតុ។ Galaxy A3 និង Galaxy A5 បានបង្ហាញខ្លួនជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លង។ កាលពីម្សិល
មិញ (ថ្ងៃទី២៧វិច្ឆិកា) FCC (Federal Communications Commission/គណកម្មការទូរគមនាគមនៃ
សហព័ន្ធ (អាមេរិក))ក៏ទទួលស្គាល់អំពីវត្តមានរបស់ស្មាតហ្វូនត្រកូល A នោះគឺ Samsung Galaxy
A7។
FCC ទទួលស្គាល់ថា SM-A700 (ឈ្មោះកូដរបស់ Samsung Galaxy A7) នឹងមាន២មុខងារសំខាន់ៗ
  គឺប្រព័ន្ធ NFC និងប្រព័ន្ធ LTE ។ Galaxy A7 ដែលនឹងមានបណ្ដោយ ១៥០មម និងទទឹង ៧៥មម
នេះ ប្រើអេក្រង់ទំហំ ៥,២អ៊ិន្ឈ៍។ តាមការការសន្និដ្ឋានរបស់អ្នកជំនាញ អេក្រង់របស់ស្មាតហ្វូននេះ 
នឹងមានកម្រិតរីសូលូសឹន Full HD។ ទន្ទឹមនឹងនេះ វានឹងប្រើ ប្រូសេសឺរ Snapdragon 615, RAM
2GB, អង្គចងចាំក្នុង 16GB និងកាមេរ៉ាក្រោយ 12MP។ Samsung Galaxy A7 នឹងប្រើប្រាស់សម្បក
លោហធាតុ ដូចទៅនឹងស្មាតហ្វូនរាមច្បងទាំងពីរជំនាន់របស់វាមុននេះ។
ដូច្នេះ ការទទួលស្គាល់របស់ FCC និងតាមរយៈទិន្នន័យផ្នែករចនារូបរាងរបស់ Galaxy A7 គេជឿ
ថា ស្មាតហ្វូននេះ នឹងត្រូវបានបញ្ចេញលក់ក្នុងទីផ្សារ នាពេលដ៏ខ្លីខាងមុខ។
តម្លៃរបស់ Galaxy A7 ត្រូវបានគេជឿថា នឹងអាចប្រកួតប្រជែងជាមួយស្មាតហ្វូន Xiaomi Mi 4 ពោ
គឺ ចាប់ពី ៣៥០ដុល្លារ ដល់ ៥០០ដុល្លារអាមេរិក។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/Pdtv