រដ្ឋាភិបាល​​​លើក​​​ឡើង​​​ថា គ្មាន​​​ហ្វ្រេកង់​​​​​​ទូរទស្សន៍​​​អាណាឡូក​​​ទំនេរ​​​​​​សម្រាប់​​​គណបក្ស​​​ប្រឆាំង​​​​​​​​​ទេ​​​

11/29/2014 0 Comments A+ a-

លោក ខៀវ កាញារីទ្ធ រដ្ឋ​​​មន្រ្តី​​​ក្រសួង​​​ព័ត៌​​​មាន​​​បាន​​​ ឲ្យ​​​ដឹង​​​កាល​​​ពីម្សិលមិញ​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ទទួល​ ​​បាន​​​តែ​​​អាជ្ញាប័ណ្ណ​​​សម្រាប់​​​បើក​​​ស្ថានីយ​​​ទូរទស្សន៍​​​ ប្រើប្រព័ន្ធ​​​ឌីជីថល​​​ (Digital) ប៉ុណ្ណោះដោយ​​​យោង​​​តាម​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ២២ ខែ​​​កក្កដា ព្រោះ​​​​​​ថា សព្វ​​​ថ្ងៃ​​​គ្មាន​​​ហ្វ្រេកង់​​​ទំនេរ​​​ សម្រាប់​​​បើក​​​ស្ថានីយ​​​ទូរទស្សន៍​​​អាណាឡូក (Analog)​​ ឡើយ។
នៅ​​​ក្នុង​​​កិច្ច​​​សម្ភាស​​​តាម​​​វិទ្យុ​​​មួយ​​​កាល​​​ពី​​​យប់​​​​ ​​ថ្ងៃ​​​ពុធ​​​​​​​​​​​​ លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​បាន​​ ​លើក​​​ឡើង​​​ថា លោក​​​ទទួល​​​បាន​​​ព័ត៌មាន​​​មក​​​ថា គណបក្ស​​​សង្គ្រោះ​​ ​ជាតិ​​​នឹង​​​មិន​​​ទទួល​​​បាន​​​អាជ្ញាប័ណ្ណ​​​​​​សម្រាប់​​​បើក​​​ ស្ថានីយ​​​ទូរទស្សន៍​​​ប្រើ​​​ប្រព័ន្ធ​​​អាណាឡូក​​​ ដែល​​​ទូរទស្សន៍​​​ ភាគច្រើន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កំពុង​​​ប្រើ​​​នោះ​​​ឡើយ​​​។
លោក សម រង្ស៊ី បាន​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​ របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ បន្ទាប់​​​ពី​​​​​​​​​​​​​​​​​​មាន​​​កិច្ច​​​ព្រមព្រៀង​​​កាល​​​ពីថ្ងៃ​​​ ទី​​​២២​​​ ខែ​​​កក្កដា​​​ ជា​​​មួ​​​យ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​  ហ៊ុន សែន។ កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ក៏​​​រួម​​​មាន​​​ទាំង​​​ការ​​​ សន្យា​​​ផ្តល់​​​អាជ្ញាប័ណ្ណ​​​បើក​​​ស្ថាន​​​ីយ​​​ទូរទស្សន៍​​​ផង​​​ដែរ​​​ ។
លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា “ថ្ងៃ ​​​េនះ​​​ខ្ញុំ​​​ទទួល​​​បាន​​​ចម្លើយ​​​ [ពីរដ្ឋាភិបាល] មក​​​ថា គោល​​​ ការណ៍​​​នេះ​​​នៅតែ​​​ដដែល ប៉ុន្តែ  ពួក​​​គេ​​​បាន​​​លើក​​​ឡើង​​​ពី​​​ បញ្ហា​​​បច្ចេកទេស​​​ ហើយ​​​​​​ថា បច្ចេកវិទ្យា​​​សព្វថ្ងៃ គឺ​​​ប្រព័ន្ធ​​ ​អាណាឡូក​​​ ហើយ​​​ទៅ​​​ថ្ងៃ​​​អនាគត​​​​​​គេ​​​នឹង​​​ឈប់​​​ប្រើ​​​ ប្រព័ន្ធ​​​នេះ​​​ហើយ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “គេ​​​កំពុង​​​វិវឌ្ឍ​​​ទៅ​​​រក​​​ ការ​​​ចាប់​​​ផ្តើម​​​ប្រើ​​​ប្រព័ន្ធ​​​ ឌីជីថល​​​​​​ហើយ​​​ពីរ​​​បី​​​ឆ្នាំ​​​ទៀត​​​ប្រព័ន្ធ​​​ឌីជីថល​​​នេះ​​​នឹង ​​​​​​ចាប់​​​ផ្តើម​​​មាន​​​ដំណើរ​​​ការ​​​ហើយ​​​”។
លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ទៀត​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ នឹង​​​ទទួល​​​យក​​​ឱកាស​​​បង្កើត​​​ស្ថាន​​​ីយ​​​ទូរទស្សន៍​​​ប្រើ​​​ ប្រព័ន្ធ ឌីជីថល​​​នេះ ប៉ុន្តែ លោក​​​ចង់​​​បើក​​​ស្ថានីយទូរទស្សន៍​​​ដែល​​ ​ប្រើ​​​ប្រព័ន្្ធ អាណាឡូក​​​ភ្លាមៗ​​​ជាមុន​​​សិន​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​ស្វែង​​​រក​​​ហ្វ្រេកង់​​​  ព្រោះ​​​ក្រសួង​​​ព័ត៌​​​មាន​​​បាន​​​បញ្ជាក់​​​ថា បច្ចុប្បន្ន​​​​​​គ្មាន ​​​ហ្វ្រេកង់​​​ទំនេរ​​​សម្រាប់​​​ប្រព័ន្ធ​​អាណាឡូក​​​នោះទេ​​​  ប៉ុន្តែ យើង​​​ដឹង​​​ថា ​​​មាន​​​ក្រុមហ៊ុន​​​ និង​​​ឧកញ៉ា​​​មួយ​​​ចំនួន​ ​​​​​ដែល​​​ទទួល​​​បាន​​​ហ្វ្រេកង់​​​ ហើយ​​​មិន​​​ទាន់​​​ប្រើ​​​ប្រាស់​​​ ”។
ប្រទេស​​​កម្ពុជា​​​គ្រោង​​​ប្តូរ​​​ពី​​​ស្ថានីយទូរទស្សន៍​​​ប្រើ​​​ ប្រព័ន្ធ​​​អាណាឡូក ទៅប្រព័ន្ធ​​​ឌីជីថល ឲ្យ​​​ចប់​​​សព្វគ្រប់​​​នៅ​​​ ឆ្នាំ​​​២០១៥​​​ ប៉ុន្តែ គម្រោង​​​នេះ​​​ត្រូវ​​​បាន​​​ពន្យា​​​ពេល​​​ដល់​​ ​ឆ្នាំ​​​២០១៨​​​។ បច្ចេក​​​វិទ្យា​​​នេះ​​​តម្រូវ​​​ឲ្យ​​​ទស្សនិកជន​​​ ត្រូវ​​​ទិញ​​​ទូរទស្សន៍​​​ឌីជីថល​​​ ឬទិញ​​​ប្រអប់​​​ “Top Box” ដែល​​​មាន​​​តម្លៃ​​​២៦​​​ដុល្លារ​​​ដើម្បី​​​ប្តូរ​​​ពីប្រព័ន្ធ​​​អាណាឡូក ​​​ទៅ​​​ប្រព័ន្ធ​​​ឌីជីថល​​​។
ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​-សង្កាត់​​​គ្រោង​​​ធ្វើ​​​ឡើង​​​នៅ​​​ខែ​​​ កុម្ភៈ​​​ឆ្នាំ​​​២០១៧​​​ ហើយ​​​ការ​​​បោះឆ្នោត​​​ជាតិ​​​លើក​​​ក្រោយ​​​នឹង ​​​ត្រូវ​​​ធ្វើ​​​ឡើង​​​នៅ​​​ខែ​​​កុម្ភៈ ឆ្នាំ​​​២០១៨។
លោក ខៀវ កាញារីទ្ធ បាន​​​លើក​​​ឡើង​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អាច ​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​ផ្សាយ​​​តាម​​​ប្រព័ន្ធ​​​​​​ឌីជីថល​​​បាន​ ​​នៅ​​​ពេល​​​ឥឡូវ​​​ប្រសិនបើ​​​ខ្លួន​​​ចង់។
លោក​​​​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​សារ​​​មួយ​​​​​​​​​​​​​​​ក្នុង​ ​​ហ្វេស​​​ប៊ុក​​​ថា “យើង​​​គ្មាន​​​ហ្វ្រេកង់​​​​​​ទំនេរ​​​សម្រាប់​​​ការ​ ​​បង្កើត​​​ស្ថានីយ​​​ទូរទស្សន៍​​​ប្រើ​​​ប្រព័ន្ធ​​​អាណាឡូក​​​នោះ​​​ឡើយ​​ ​ ប៉ុន្តែ ប្រសិនបើ​​​លោក សម រង្ស៊ី ចាប់​​​ផ្តើម​​​ដោយ​​​ប្រើ​​​តាម​​​ ប្រព័ន្ធ​​​ឌីជីថល​​​នោះ​​​វា​​​អាច​​​ត្រូវ​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​តាម​ ​​រយៈ​​​ក្រុមហ៊ុន​​​ទូរទស្សន៍​​​ខ្សែ​​​កាប ឬ​​​តាម​​​ប្រអប់​​​ Top Box ផ្ទាល់​​​ខ្លួន​​​របស់​​​​​​​​​​​​[ប្រជា​​​ពល​​​រដ្ឋ​​​]”។
លោក ខៀវ កាញារីទ្ធ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា វា​​​មិន​​​យុត្តិធម៌​​​ ទេ ដែល​​​លោក​​​ សម រង្ស៊ី អះ​​​អាង​​​ថា រដ្ឋាភិបាល​​​ប្តូរ​​​ជំហរ​​​របស់ ​​​ខ្លួន​​នោះ​​​ ព្រោះថា លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​សន្យា​​ ​​​​ផ្តល់​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រឹមតែ​​​អាជ្ញាប័ណ្ណ​​​ សម្រាប់​​​បើក​​​ស្ថានីយ​​​ទូរទស្សន៍​​​ប្រើ​​​ប្រព័ន្ធ​​​ឌីជីថល​​​ជា​​​ ប្រព័ន្ធ​​​មួយ​​​លៃ​​​លក​​​ទុក​​​សម្រាប់​​​ទូរទស្សន៍​​​ជាតិ​​​កម្ពុជា​​​ ​​​​​​ប៉ុណ្ណោះ​​​។
លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “គាត់​​​មួល​​​បង្កាច់​​​ការ​ ​​ពិត​​​។ លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊៊ុន សែន បាន​​​ប្រាប់​​​គាត់​​​ ថា ទូរទស្សន៍​​​ជាតិ​​​កម្ពុជា​​​​​​នឹង​​​ប្រើ​​​ប្រព័ន្ធ​​​ឌីជីថល​​​នៅ​​ ​ពីរ​​​បី​​​ឆ្នាំ​​​ទៀត​​​ ប៉ុន្តែ បើ​​​យោង​​​តាម​​​អ្វី​​​ដែល​​​យើង​​​ ព្រមព្រៀង​​​​​​នោះ​​​គឺ​​​ថា ផ្នែក​​​មួយ​​​នៃ​​​ហ្វ្រេកង់ទូរទស្សន៍​​​ ប្រើ​​​ប្រព័ន្ធ​​​ឌីជីថល​​​របស់​​​​​​ទូរទស្សន៍​​​ជាតិ នឹង​​​ត្រូវ​​​ ផ្តល់​​​ទៅ​​​ឲ្យ​​​ស្ថាន​​​ីទូរទស្សន៍​​​របស់​​​គាត់ ហើយ​​​គាត់​​​អាច​​​ ចាប់ផ្តើម​​​នៅពេល​​​ណា​​​ក៏​​​បាន​​​”។
រដ្ឋមន្ត្រី​​​ក្រសួង​​​ព័ត៌​​​មាន​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​ ​​ទៀត​​​ថា “ខ្ញុំ​​​គិត​​​ថា គាត់​​​មិន​​​យល់​​​ពី​​​បច្ចេក​​​ទេស​​​នោះ​ ​​ទេ​​​ ប៉ុន្តែ គាត់​​​ព្យាយាម​​​ធ្វើ​​​ឲ្យ​​​វា​​​ក្លាយ​​​ជា​​​រឿង​​​ នយោបាយ​​​ទៅវិញ។ គាត់​​​ចាំ​​​បាច់​​​ត្រូវ​​​ការ​​​​​​តែ​​​បញ្ជូន​​​អ្នក​ ​​បច្ចេកទេស​​​មក​​​ពិភាក្សា​​​ជាមួយ​​​យើង​​​ជា​​​ជាង​​​យក​​​ការ​​​ពិត​​​ ធ្វើ​​​ជា​​​រឿង​​​នយោបាយ”។
នៅ​​​ថ្ងៃ​​​ដែល​​​លោកនាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​ប្រកាស​​​ពី ​​​ការ​​​សន្យា​​​​​​​​​​​​​​​​​​​​​​​​​​​ផ្តល់​​​អាជ្ញាប័ណ្ណ​​​ដើម្បី​​​ បើក​​​ស្ថានីយ​​​ទូរទស្សន៍​​​ដ​​​ល់​​​​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ក្នុង​​​ សុន្ទរកថា​​​មួយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១ ខែមិថុនា​​​  លោក ខៀវ កាញារីទ្ធ ក៏​​​បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ដែរ​​​ ថា អាជ្ញាប័ណ្ណ​​​បើ​​​ក​​​ស្ថានីយ​​​ទូរទស្សន៍​​​ប្រើ​​​ប្រព័ន្ធ​​​ឌីជីថល ​​​ត្រូវ​​​បាន​​​លៃលកទុក​​​​​​សម្រាប់​​​គណបក្ស​​​ប្រឆាំង​​​រួច​​​ហើយ​​​។
នៅ​​​ពេល​​​សួរ​​​អំពី​​​ការ​​​អះអាង​​​របស់​​​លោក សម រង្ស៊ី ដែល​​​ ថា អ្នក​​​ជំនួញ​​​មួយ​​​ចំនួន​​​នៅ​​​មាន​​​អាជ្ញាប័ណ្ណ​​​ដែល​​​មិនទាន់​​ ​ប្រើ​​​ប្រាស់​​​ លោក ខៀវ កាញារីទ្ធ បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​ ស្វាគមន៍​​​ចំពោះ​​​ព័ត៌មាន​​​បន្ថែម​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “ប្រាប់​​​ឈ្មោះ​​​មក​​​ខ្ញុំ​​​មក​​​។ ព្រោះ ​​​ក្រសួង​​​របស់​​​ខ្ញុំ​​​ក៏​​​កំពុង​​​តែ​​​ព្យាយាម​​​ទទួល​​​យក​​​ ប៉ុស្តិ៍​​​​​​ពីរ​​​បី​​​បន្ថែម​​​ទៀត​​​ផង​​​ដែរ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​ ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គណបក្ស​​​ប្រឆាំង​​​​​​​​​ដឹង​​​អំពី​​​ លក្ខន្តិកៈ​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​កាល​​​ពី​​​ថ្ងៃទី​​​២២ ខែ​​​កក្កដា ​​​នោះ​​​ដែល​​​មាន​​​ន័យ​​​ថា គណបក្ស​​​​​​នឹង​​​ទទួល​​​បាន​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​អាជ្ញាប័ណ្ណ​​​បើក​​​ស្ថានីយ​​​ទូរទស្សន៍​​​ប្រើ​​​ ប្រព័ន្ធ​​​អាណាឡូក​​​។ លោក​​​ក៏​​​បាន​​​លើក​​​​​​ឡើង​​​ម្តង​​​ទៀត​​​ អំពីការ​​​ច្រាន​​​ចោល​​​របស់​​​លោក សម រង្ស៊ី ចំពោះ​​​ការ​​​​​អះអាង​​​ដែល ​​​ថា គ្មាន​​​ហ្វ្រេកង់​​​ទំនេរ​​​ផងដែរ​​​។
លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​ពិត​​​ទេ​​​។ អាជ្ញាប័ណ្ណ​ ​​ជា​​​ច្រើន​​​កំពុង​​​ត្រូវ​​​បាន​​​រក្សា​​​ទុក​​​ដោយ​​​អ្នក​​​ជំនួញ​​​ ​​​មួយ​​​ចំនួន​​​ ហើយ​​​ខ្ញុំ​​​គិត​​​ថា យើង​​​នឹង​​​មាន​​​ស្ថានីយ​​​ ទូរទស្សន៍​​​ប្រើ​​​ប្រព័ន្ធ​​​អាណាឡូក​​​មួយ​​​។ ខ្ញុំ​​​ចង់​​​ដឹង​​​ ថា តើ​​​​​​ប៉ុស្តិ៍​​​លេខ​​​៥ និង​​​ប៉ុស្តិ៍​​​​​​លេខ៧​​​នៅ​​​ទី​​​ណា​​​ ទៅ?​​​ យើង​​​អាច​​​រក​​​ឃើញ​​​អ្នក​​​ដែល​​​មាន ហ្វ្រេកង់​​​​​​នេះ​​​ ។ ខ្ញុំ​​​គិត​​​ថា ក្រសួង​​​ព័ត៌មាន​​​មាន​​​ព័ត៌មាន​​​នេះ​​​”។
លោក​​​ យឹម សុវណ្ណ បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា មេដឹក​​​នាំ​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ចរចា​​​ជាមួយ​​​រដ្ឋាភិបាល​​​ដើម្បី​​​​​ ​​​​​ទទួល​​​បាន​​​ស្ថានីយ​​​ទូរទស្សន៍​​​ដែល​​​ប្រើ​​​ប្រព័ន្ធ​​​អាណាឡូក​ ​​។
ក្រុមហ៊ុន​​​ដែល​​​មាន​​​ឈ្មោះ​​​ថា  ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ឯករាជ ​​​កម្ពុជា (Cambodia Independent Media) ត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កាល​ ​​ពី​​​ខែ​​​មុន ដើម្បី​​​ទទួល​​​បាន​​​អាជ្ញាប័ណ្ណ​​​បើក​​​ស្ថានីយ​​​ ទូរទស្សន៍​​​ ដែល​​​នឹង​​​ជា​​​ទូរទស្សន៍​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ ដំបូង​​​គេ​​​នៅ​​​កម្ពុជា​​​។
ស្ថានីយ​​​ទូរទស្សន៍​​​ប្រើ​​​ប្រព័ន្ធ​​​អាណាឡូក​​​ទាំង​​​ប្រាំ​​​បួន​ ​​សព្វ​​​ថ្ងៃ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​គឺ​​​សុទ្ធ​​​តែ​​​ត្រូវ​​​ បាន​​​គ្រប់​​​គ្រង​​​ដោយ​​​មន្ត្រី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ឬក៏​​ ​មាន​​​សម្ព័ន្ធ​​​ភាព​​​ជា​​​មួយ​​​គណបក្ស​​​កាន់​​​អំណាច​​​នេះ​ ហើយ​​​ បុគ្គល​​​លេច​​​ធ្លោ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​តែង​​​តែ​​​រិះ​​​គន់​​​ ជា​​​យូរ​​​មក​​​ហើយ​​​អំពី​​​ការ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​ ផ្សាយ​​​ព័ត៌​​​មាន​​​​​​របស់​​​ខ្លួន​​​តាម​​​បណ្តាញ​​​ស្ថានីយ​​​ ទូរទស្សន៍​​​ទាំង​​​នេះ​​​៕ ប្រភពៈ ខេមបូឌា ដេលី