ក្រុមនិស្សិតរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ចាប់ឆ្នោតដើម្បីជ្រើសរើសតំណែងជាចៅក្រម ឬព្រះអាជ្ញា
លោក រិន ភិរុណ បានលូកដៃចូលក្នុងប្រអប់ខៀវមួយ ហើយ ចាប់បានក្រដាសមួយសន្លឹកចេញមកខាងក្រៅធ្វើ ឲ្យមិត្តភក្តិរបស់លោកស្រែកហ៊ោ និងទះដៃអបអរសាទរ ។
ប៉ុន្តែ នេះមិនមែនជាការចាប់ឆ្នោតផ្សងសំណាង ធម្មតានោះឡើយ។ ការចាប់ឆ្នោតរបស់លោកបានកំណត់ជោគ វាសនាថា តើលោកនឹងចូលបម្រើការងារក្នុងប្រព័ន្ធ តុលាការរបស់កម្ពុជាក្នុងឋានៈជាចៅក្រម ឬព្រះរាជ អាជ្ញា។
កាលពីថ្ងៃពុធ លោក រិន ភិរុណ វ័យ៣២ឆ្នាំ គឺជា និស្សិតមួយរូបក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សា ចំនួន៥៥រូបនៅរាជបណ្ឌិត្យសភាវិជ្ជាជីវៈ តុលាការ ដែលបានចូលរួមការចាប់ឆ្នោតកែប្រែ ខ្សែជីវិតនេះ ហើយលោកចាប់បានក្រដាសមួយសន្លឹកដែល សរសេរថា “ចៅក្រម”។
ទោះបីជាប្រព័ន្ធច្បាប់របស់កម្ពុជាពឹង ផ្អែកលើប្រព័ន្ធច្បាប់របស់ប្រទេសបារាំងក្តី ក៏ដំណើរ ការចាប់ឆ្នោតនេះធ្វើខុសពីវិធីសាស្ត្ររបស់អតីត ម្ចាស់អាណានិគមនិយមរបស់ខ្លួនមួយនេះ ដែលអនាគតចៅក្រម និងព្រះរាជអាជ្ញាជ្រើសរើសចេញពីបញ្ជីចាប់ប៉ុស្តិ៍ មួយដែលក្រសួងយុត្តិធម៌បារាំង បានរៀបចំ។
នៅឯរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ដែលជាស្ថាប័ន បណ្តុះបណ្តាលតែមួយគត់របស់កម្ពុជាសម្រាប់មន្ត្រី តុលាការ មាគ៌ាឆ្ពោះទៅកាន់អាជីពនេះ គឺត្រូវពឹងផ្អែកលើឱកាសស្ទើរតែទាំងស្រុង។
នៅក្នុងពិធីមួយកាលពីថ្ងៃពុធ ជាដំបូងនិស្សិត ត្រូវបានហៅឲ្យឡើងទៅខាងមុខនៃសាលបាឋកថាតាម លំដាប់លេខរៀង ហើយពួកគេបានជ្រើសរើសសន្លឹកឆ្នោត ដែលមានលេខរៀងពីលេខ១ដល់លេខ៥៥ចេញពី ប្រអប់ខៀវក្នុងបរិយាកាសមួយដែលពេលខ្លះមានភាពតាន តឹង និងពេលខ្លះសប្បាយរីករាយ។
បន្ទាប់មក ក្រុមនេះត្រូវបានរៀបចំណាត់ថ្នាក់ឡើងវិញតាមលេខ ដែលពួកគេចាប់ឆ្នោតបាន ហើយទទួលបានឱកាស ចាប់ឆ្នោតជាលើកទី២ក្នុងពិធីនេះ ដែលផ្តល់ ឱកាសការងារចំនួន៣២កន្លែងសម្រាប់តំណែងចៅក្រម ដែល មានកិត្យានុភាពជាង និងដែលទំនងជារកបានចំណូល ខ្ពស់ និង២៣កន្លែងទៀតសម្រាប់តំណែងព្រះរាជអាជ្ញា។
លោក រិន ភិរុណ អតីតបុគ្គលិកតុលាការអមសាលាដំបូងខេត្ត សៀមរាប ដែលរៀនបានចំណាត់ថ្នាក់ជិតបាតតារាងនៅ ក្នុងថ្នាក់ បានមានប្រសាសន៍ថា ទោះបីជាការចាប់ ឆ្នោតរបស់លោករើសបានតំណែងគេចង់បានខ្លាំង នេះក្តី ក៏លោកគ្រាន់តែរីករាយធម្មតាប៉ុណ្ណោះ។ លោកបានលើកឡើងថា “សម្រាប់ខ្ញុំ ខ្ញុំមិនខ្វល់ ទេ ប៉ុន្តែ សម្រាប់អ្នកខ្លះ គេខ្វល់”។ លោកបានបន្តថា ស្ត្រីភាគច្រើនចូលចិត្តធ្វើជាចៅក្រម ពីព្រោះគេយល់ ថា ការងារព្រះរាជអាជ្ញាមានគ្រោះថ្នាក់ជាង។
លោកបានលើកឡើងបន្ថែមទៀតថា “ខ្ញុំគិតថាសម្រាប់ ស្រីៗ វារាងពិបាកបន្តិចពេលធ្វើការជាមួយ ប៉ូលិស។ ស្រីៗភាគច្រើនមានរាងតូច ពួកគេត្រូវធ្វើ ជាអ្នកដឹកនាំក្រុមប៉ូលិសយុត្តិធម៌ ដូច្នេះសម្រាប់ អ្នកខ្លះវារាងពិបាកបន្តិច”។
លោក លីម ប៊ុនហេង អាយុ៣០ឆ្នាំ ជានិស្សិតរៀន បានចំណាត់ថ្នាក់លេខ១ប្រចាំថ្នាក់ ដែលបានធ្វើជាមេធាវីអស់រយៈពេលបួនឆ្នាំមក ហើយ បានអះអាងថា លោកសប្បាយចិត្តដែលក្លាយជាព្រះរាជ អាជ្ញា ទោះបីជាលោកហាក់ដូចមិនសូវសប្បាយចិត្តក្តី។ លោកមានប្រសាសន៍ថា “ខ្ញុំពេញចិត្តនឹងលទ្ធផលនេះ ពីព្រោះវាយុត្តិធម៌ វា [ការចាប់ឆ្នោត] ធ្វើឡើងដោយ គ្មានលម្អៀង”។
លោក ឆន ព្រលឹង ប្រធានរាជបណ្ឌិត្យសភាវិជ្ជាជីវៈ តុលាការ ដែលទទួលយកតែនិស្សិត ដែលមានសញ្ញាប័ត្រច្បាប់ ថ្នាក់ក្រោមឧត្តមសិក្សា ឬមានបទពិសោធច្រើនផ្នែក មុខងារសាធារណៈ និងដែលបានជាប់ការប្រឡងចូល បានមានប្រសាសន៍ ថា ដំណើរការចាប់ឆ្នោតនេះត្រូវបានប្រើប្រាស់ចាប់ តាំងពីសាលានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥មកម៉្លេះ។ លោកមានប្រសាសន៍ថា “មូលហេតុដែលយើងជ្រើសរើសវិធី នេះ ពីព្រោះយើងមិនចង់បង្ខំអ្នកដែលលេចធ្លោ ឬ ខ្សោយឲ្យធ្វើជាចៅក្រម ឬព្រះរាជអាជ្ញាឡើយ យើងទុក ឲ្យសំណាងជាអ្នកសម្រេចទៅចុះ”។
លោកបានទទួលស្គាល់ថា និស្សិតមួយចំនួនមិនពេញ ចិត្តនឹងអាជីពនាពេលអនាគតរបស់ខ្លួនទេ ប៉ុន្តែ បានមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់ថ្នាក់ សញ្ញាប័ត្រ ដែលពួកគេមានពេលប្រាំមួយទៅ ប្រាំពីរខែទៀតដើម្បីពង្រឹងជំនាញឯកទេសរបស់ខ្លួន មុនពេលប្រឡងផ្ដាច់ព្រ័ត “ពួកគេនឹងយល់” ពីហេតុផលរបស់រាជបណ្ឌិត្យសភា។
ចៅក្រម សួន សុរាសី នៅសាលាដំបូងរាជធានីភ្នំពេញ ដែល ជានិស្សិតបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភា វិជ្ជាជីវៈតុលាការ ក៏បានមានប្រសាសន៍ដែរថា លោក គាំទ្រប្រព័ន្ធនេះ។ លោកបានលើកឡើងទៀតថា “វាជារឿងល្អ។ បើពួកគេ ត្រូវបានជ្រើសរើសដោយនាយកសាលា ពួកគេនឹងខំប្រឹងប្រជែងយកតំណែងល្អបំផុត។ បើ ពួកគេសុទ្ធតែជាចៅក្រម តើបាននរណាធ្វើព្រះរាជ អាជ្ញា?”។
លោក ពេជ្រ ពិសី នាយកកម្មវិធីនៅអង្គការតម្លាភាពអន្តរជាតិ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ដំណើរការនៃការ ជ្រើសរើសចៅក្រម និងព្រះរាជអាជ្ញាេនះគួរ តែផ្អែកជាសំខាន់លើ “បទពិសោធ គុណសម្បត្តិ និងសមត្ថភាពរបស់បេក្ខជនម្នាក់ៗ។ ខ្ញុំ ជឿជាក់យ៉ាងមុតមាំថា បុគ្គលម្នាក់ៗគួរតែអាច ជ្រើសរើសអាជីពរបស់ពួកគេទៅតាមចំណង់ចំណូលចិត្ត របស់ខ្លួនបាន ដូច្នេះសម្រាប់ខ្ញុំ វារាងចម្លែក បន្តិច”។
លោក រិន ភិរុណ ដែលពេលនេះកំពុងផ្តោតការយកចិត្តទុកដាក់ លើការត្រៀមខ្លួនធ្វើជាចៅក្រម បានទទួលស្គាល់ ថា តួនាទីរបស់លោកនឹងជាការងារពិបាក។ លោកមានប្រសាសន៍ថា “អ្នកខ្លះ និងសូម្បីតែខ្ញុំក៏ ចូលចិត្តការងារជាព្រះរាជអាជ្ញាដែរ ខ្ញុំគិត ថា ការងារនេះងាយស្រួលជាងបន្តិច ពីព្រោះមិន មែនជាអ្នកធ្វើសេចក្តីសម្រេច។ ការធ្វើសេចក្តី សម្រេចគឺជាទម្ងន់ដ៏ធ្ងន់នៅលើស្មា”។
ប៉ុន្តែ មុនពេលចូលបម្រើការងារក្នុងប្រព័ន្ធ តុលាការ លោក និងមិត្តរួមថ្នាក់របស់លោកនឹងត្រូវឆ្លង កាត់តេស្តមួយទៀត នោះគឺការចាប់ឆ្នោតផ្សងសំណាងចុងក្រោយ ដែលនឹង សម្រេចថា តើពួកគេត្រូវធ្វើការនៅតុលាការ មួយណាក្នុងចំណោមតុលាការទូទាំង
ប្រទេស៕ ប្រភពៈ ខេមបូឌា ដេលី
ប្រទេស៕ ប្រភពៈ ខេមបូឌា ដេលី