សង្គមស៊ីវិល៖ លោកហ៊ុនសែន ឲ្យកងកម្លាំងប្រដាប់អាវុធ ការពាររដ្ឋធម្មនុញ្ញ គឺការពាររូបលោក
ក្រុមអ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្ស
បានស្វាគមន៍ចំពោះរដ្ឋាភិបាល ដែលអំពាវនាវឲ្យកងកម្លាំងទាំងអស់
ការពាររដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែ អ្នកច្បាប់បានលើកឡើងថា
អ្នករំលោភរដ្ឋធម្មនុញ្ញនោះ គឺរដ្ឋាភិបាលទៅវិញទេ ពីព្រោះថា
រដ្ឋាភិបាលបានបង្កើតសភាឯកបក្ស
បានបិទសិទ្ធិប្រជាពលរដ្ឋមិនឲ្យមានការជួបជុំគ្នា
ឬធ្វើបាតុកម្មដោយសន្តិវិធី ជាដើម។
ក្រុមអ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្ស បានលើកឡើងថា
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ការពាររដ្ឋធម្មនុញ្ញនោះ
គឺជាការប្រកាសដើម្បីឲ្យកងកម្លាំងទាំងនោះ
ការពាររូបលោកកាន់អំណាចទៅវិញទេ។
ក្រុមអ្នកច្បាប់បានពន្យល់ថា ការរំលោភរដ្ឋធម្មនុញ្ញសព្វថ្ងៃនេះ បង្កឡើងដោយរដ្ឋាភិបាល និងមន្ត្រីកងកម្លាំងប្រដាប់អាវុធ ដូចជាការបាញ់សម្លាប់មនុស្សក្រៅសំណាញ់ច្បាប់ នៅខណៈដែលកម្ពុជា មិនមានទោសប្រហារជីវិត ការហាមមិនឲ្យប្រជាពលរដ្ឋជួបជុំគ្នា ឬធ្វើបាតុកម្មដោយសន្តិវិធី នៅខណៈស្ថានភាពនយោបាយជាប់គាំង ដែលមិនស្ថិតនៅក្នុងភាពប្រកាសអាសន្ននោះ ជាដើម។
ប្រធានកម្មវិធីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ហួន ជុនឌី មានប្រសាសន៍ថា ការគោរពរដ្ឋធម្មនុញ្ញជារឿងសំខាន់នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យកម្ពុជា ក្លាយជាប្រទេសនីតិរដ្ឋពិតប្រាកដ។ ផ្ទុយទៅវិញ លោក ហួន ជុនឌី បានអះអាងថា បច្ចុប្បន្ននេះអ្នកដែលមិនគោរពរដ្ឋធម្មនុញ្ញនោះ គឺរដ្ឋាភិបាលទៅវិញទេ។
«សំឡេង»
ការលើកឡើងដូច្នេះនៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៣ នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែកុម្ភៈ ដោយអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ការពាររដ្ឋធម្មនុញ្ញ។ ហើយលោកព្រមានថា រាល់ឧបាយកលនានាដែលប៉ុនប៉ងបំផ្លាញសន្តិភាព សន្តិសុខសង្គម ស្ថិរភាពនយោបាយ ភាពចលាចល ការប៉ុនប៉ងឲ្យមានអំពើហិង្សា និងភាពវឹកវរក្នុងសង្គម ត្រូវចាត់វិធានការតាមផ្លូវច្បាប់។
«សំឡេង»
ទោះបីជាយ៉ាងនេះក្ដី សមាជិកសភាចក្រភពអង់គ្លេស លោក ណីក ដេឃីន (Nic DaKin) មានប្រសាសន៍ថា ការហាមឃាត់មិនឲ្យមនុស្សជួបប្រជុំគ្នា មិនមែនជារឿងល្អទេ រដ្ឋាភិបាលត្រូវថ្លឹងថ្លែងរវាងសិទ្ធិនៃការជួបជុំ និងបញ្ហាសន្តិសុខ ដែលនេះជារឿងមួយស្មុគស្មាញ។
ការអូសបន្លាយពេលជាប់គាំងនយោបាយ ជាដើមចមដ៏សំខាន់ដែលជំរុញឲ្យរដ្ឋាភិបាលឯកបក្សបិទសិទ្ធិសេរីភាព ប្រជាពលរដ្ឋក្នុងការជួបជុំគ្នា ឬធ្វើបាតុកម្មដោយសន្តិវិធី។ ហើយរាល់ការជួបជុំ ឬធ្វើបាតុកម្ម តែងតែមានការបង្ក្រាបពីកងកម្លាំងរដ្ឋាភិបាល ទោះបីធ្វើនៅទីលានប្រជាធិបតេយ្យ ឬនៅទីកន្លែងសាធារណៈផ្សេងៗទៀតក្ដី។ បញ្ហាទាំងនេះ ត្រូវបានក្រុមអ្នកច្បាប់ និងមន្ត្រីការពារសិទ្ធិមនុស្ស បានលើកឡើងថា រដ្ឋាភិបាលបានរំលោភរដ្ឋធម្មនុញ្ញ។
ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីដើមខែមករា នៅខណៈដែលកងកម្លាំងរបស់រដ្ឋាភិបាល បានទៅបោសសម្អាតបាតុករគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៤ មករា ឆ្នាំ២០១៤ នោះថា ការប្រមូលផ្ដុំនានាបាននាំទៅដល់ការប្រើអំពើហិង្សា ការបិទផ្លូវសាធារណៈ និងការបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ការធ្វើបាតុកម្មតាមរយៈការជួបប្រជុំជាសាធារណៈ ឬការដង្ហែក្បួននានា ត្រូវផ្អាកជាបណ្ដោះអាសន្ន រហូតដល់សភាពការណ៍សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានធានា និងវិលរកភាពប្រក្រតីឡើងវិញ។
ទាក់ទងនឹងបញ្ហានេះ សាស្ត្រាចារ្យច្បាប់នៃមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក ប៊ុន សេង មានប្រសាសន៍ថា កម្ពុជា មិនទាន់ស្ថិតនៅក្នុងភាពប្រកាសអាសន្ននោះទេ។ លោកបញ្ជាក់ថា ការហាមឃាត់មិនឲ្យមានការជួបជុំគ្នានេះ ធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។
«សំឡេង»
កម្ពុជា បានក្លាយជារដ្ឋភាគីនៃកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ កាលពីថ្ងៃទី២៦ សីហា ឆ្នាំ១៩៩២។ មាត្រា៣១នៃរដ្ឋធម្មនុញ្ញ ធានាអនុសញ្ញានេះថា ជាផ្នែកមួយនៃច្បាប់កម្ពុជា ហើយមាត្រាដទៃទៀតគូសបញ្ជាក់ឡើងវិញ ស្ដីពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធានាថា ប្រជាពលរដ្ឋកម្ពុជា ទាំងអស់អាចអាស្រ័យនូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ពួកគេ តាមវិសាលភាពពេញលេញបំផុតតាមតែអាចធ្វើទៅបាន។
មាត្រា៣៧ នៃរដ្ឋធម្មនុញ្ញចែងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការបិទសិទ្ធិសេរីភាពក្នុងការជួបជុំគ្នា ឬការធ្វើបាតុកម្មដោយសន្តិវិធីនេះ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបញ្ជាក់ថា នៅក្នុងរបបប្រជាធិបតេយ្យ ទោះបីជាមានការបោះឆ្នោតជ្រើសរើសមេដឹកនាំ ប៉ុន្តែរដ្ឋាភិបាលបិទសិទ្ធិក្នុងការសម្ដែងមតិតាមរយៈការធ្វើ កូដកម្មដោយសន្តិវិធីនោះ គឺការបោះឆ្នោតក៏មិនមានន័យដែរ។
«សំឡេង»
បន្ថែមពីលើនេះទៀត ក្រុមអ្នកច្បាប់បានលើកឡើងថា ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យកងកម្លាំងការពាររដ្ឋធម្មនុញ្ញនេះ ជាការបារម្ភរបស់រដ្ឋាភិបាលទៅវិញទេ ពីព្រោះថា សកម្មភាពរបស់រដ្ឋាភិបាលក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ មកនេះ ជាសកម្មភាពផ្ទុយពីរដ្ឋធម្មនុញ្ញ។
អ្នកច្បាប់អះអាងថា បញ្ហាសំខាន់ដែលរដ្ឋាភិបាលបិទសិទ្ធិមិនឲ្យមានការជួបជុំគ្នានេះ ដោយសារតែរដ្ឋាភិបាលភ័យខ្លាចប្រជាពលរដ្ឋក្នុងការទាមទារឲ្យលោកចុះ ចេញពីតួនាទី ពីព្រោះរដ្ឋាភិបាលបានឃើញបទពិសោធន៍នៅប្រទេសប៉ែកមជ្ឈិមបូព៌ា នៅខណៈដែលលោកបានដឹកនាំប្រទេសបង្កឲ្យមានវិបត្តិសង្គមជាច្រើនកើត ឡើង ដូចជាការរំលោភដីធ្លី ការរំលោភសិទ្ធិមនុស្សដោយកងកម្លាំងរដ្ឋាភិបាលបាញ់សម្លាប់មនុស្ស ក្រៅច្បាប់ នៅពេលបង្ក្រាបបាតុកម្ម ការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាល ជាដើម៕
ប្រភពពី វិទ្យុអាស៊ីសេរី
00:00