បើករថយន្តលឿនពេក បុករនាំងដែកចែកទ្រូង ផ្លូវបាក់អស់១០ផ្ទាំង
ភ្នំពេញ ៖
រថយន្តបាឡែនមួយបានបើកបោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវសហព័ន្ធរុ
ស្ស៊ីក៏រេចង្កូត
ជ្រុលទៅបុករនាំងដែកចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់១០ផ្ទាំង
រួចទៅបុកស្លាកសញ្ញាបន្ថយល្បឿន
មួយដើមទៀតទើបរថយន្តទៅមុខលែងរួច
ម្ចាស់ក៏ចេញពីរថយន្តរត់គេចខ្លួនបាត់ស្រមោល ខណៈ
ដែលគេសង្ស័យថា អ្នកបើកបររថយន្តបង្កខាងលើស្រវឹងស្រា ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈាន ចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខរោងចក្រគង់ ហុង ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ប៉ុន្តែនៅក្នុងរថយន្តមានកាតសិស្សមួយសន្លឹកដាក់ឈ្មោះ ភី ពិសិដ្ឋ រៀននៅសាកលវិទ្យាល័យអន្តរជាតិ បើកបររថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-1297 ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កហេតុ ខាងលើបើកបរក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿននិងរេចង្កូតពេញ ផ្លូវ ។ លុះមកដល់ចំណុចកើត ហេតុក៏រេចង្កូតទៅបុកនឹងរនាំងដែកចែកទ្រូវផ្លូវបណ្តាលឲ្យ បាក់អស់១០ផ្ទាំង ពេលនោះរថយន្តមិនទាន់ឈប់ក៏ជ្រុលទៅស្លាកសញ្ញាបន្ថយល្បឿនបាក់ អស់មួយដើមទៀតទើបរថយន្តទៅមុខលែងរួច អ្នកបើក បរឃើញសភាពដូច្នេះក៏បើកទ្វាររត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរបានចុះមកកនែ្លងកើតហេតុនិងយក រថយន្តមកស្ទូចរថយន្តបង្កហេតុ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញរង់ចាំ ដោះស្រាយជាក្រោយ ៕
ប្រភពពី នគរវត្ត